ព័ត៌មានចុងក្រោយ នៃកម្មករសំណង់ រពិសដៃ ដំគ្រាប់ដេកា៨២ រងគ្រោះ ពិកាភ្នែកទាំងសងខាង

បន្ទាយមានជ័យ៖ ក្រោយក្រុមគ្រូពេទ្យបង្អែក មង្គលបុរីមិត្តភាព កម្ពុជា ជប៉ុន បានប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ សង្គ្រោះអាយុជីវិតកម្មករសំណង់ ដែលរពិសដៃដំគ្រាប់ ដេកា៨២ផ្ទុះ ជាពិសេសក្រុមយុវជន ដើម្បីការងារចលនាសង្គម និងមនុស្សធម៌ និងកម្លាំងនគរបាល ការពារព្រំដែនគោក លេខ៩១១ ទៅសួរសុខទុក្ខ និងអន្តរាគមន៍ជួយសង្គ្រោះ តែអាកុសលអ្វី បណ្តាលឲ្យខ្វាក់ភ្នែកទាំងគូ ផុតពីសេចក្តីស្លាប់ហើយ ។

បើតាមការអះអាង ពីក្រុមគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះខាងលើនេះ គឺរងរបួសខ្លាំងត្រង់ភ្នែកទាំងសងខាង វះកាត់កែវភ្នែក តែយើងមិនអាចជួយត្រង់កែវភ្នែកបានទេ ចំណែកខ្លួនប្រាណត្រូវជាច្រើនកន្លែង ដៃ ជើងផងដែរ តែសំណាងណាស់ ត្រូវបានគេដឹកបញ្ជូនទាន់ពេលវេលា ផុតពីសេចក្តីស្លាប់ដល់អាយុជីវិតជនរងគ្រោះខាងលើនេះ ។

មកដល់ពេលនេះ ក្រុមគ្រួសាររងគ្រោះពុំទាន់មកដល់មន្ទីរពេទ្យបង្អែក មិត្តភាព កម្ពុជា ជប៉ុននៅឡើយ ដើម្បីរង់ចាំការថែរក្សា។
ជាការរួមចំណែកការលំបាករបស់ជនរងគ្រោះ ក្រុមការងារយុវជនចលនាការងារសង្គម ដើម្បីមនុស្សធម៌ក្រុងប៉ោយប៉ែត បានទៅសួរសុខទុក្ខជនរងគ្រោះដល់មន្ទីរពេទ្យ និងបាននាំយកថវិកា របស់សប្បុរសជនមួយចំនួនផ្តល់ជូនក្នុងនោះ៖
លោក គោស៊ុំ សារឿត អភិបាលខេត្ត ថវិកាចំនួន១០០ដុល្លារ, លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងថវិកាចំនួន ១លានរៀល,
លោកឧកញ៉ា វង្ស ឌួង ថវិកាចំនួន ១លានរៀល, ក្រុមការងារយុវជនក្រុងថវិកាចំនួន២០ម៉ឺនរៀល,  លោកយឹម ឆេងអៀង យុវជនក្រុងថវិកចំនួន២០ម៉ឺនរៀល។

ការយកចិត្តទុកដាក់ ចំពោះសុខទុក្ខជនរងគ្រោះ ពីសំណាក់លោក គោស៊ុំ សារឿត ,លោក ឡាយ គិមលី, លោក ង៉ោ ម៉េងជ្រួន ក្រុមការងារយុវជន សមត្ថកិច្ចនិងសូមអំពាវនាវ ដល់បងប្អូនទាំងអស់ មេត្តាប្រុងប្រយ័ត្នក្នុងករណី ប្រទះឃើញអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សូមរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច សូមកុំប៉ះពាល់ឲ្យសោះ។

ជនរងរបួសគ្រាប់ដេការ៨២ ជនរងគ្រោះឈ្មោះ ចិត្ត ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង៕

ព័ត៌មានចុងក្រោយ នៃកម្មករសំណង់ រពិសដៃ ដំគ្រាប់ដេកា៨២ រងគ្រោះ ពិកាភ្នែកទាំងសងខាង

ព័ត៌មានចុងក្រោយ នៃកម្មករសំណង់ រពិសដៃ ដំគ្រាប់ដេកា៨២ រងគ្រោះ ពិកាភ្នែកទាំងសងខាង

ព័ត៌មានចុងក្រោយ នៃកម្មករសំណង់ រពិសដៃ ដំគ្រាប់ដេកា៨២ រងគ្រោះ ពិកាភ្នែកទាំងសងខាង