រថយន្តធុនធំ ដឹកឈើកែច្នៃ ៩គ្រឿង របស់ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ឆ្ពោះទៅវៀតណាម តាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ

រតនគិរីៈ រថយន្តធុនធំចំនួន ៩គ្រឿង ដឹកឈើកែច្នៃ (ក្តារកុំផ្លាកកេ) ដឹកចេញពីចំណុច ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ជា ច័ន្ទរិទ្ធ មានទីតាំងភូមិចាគៀង ឃុំកិចុងស្រុកបរកែវ ជាប់ព្រំប្រទល់ស្រុកអូរយ៉ាដាវ ដឹកឆ្ពោះទៅវៀតណាមតាមច្រកទ្វារអន្តរជាតិ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ រថយន្តដឹកឈើកែច្នៃនេះផងដែរ ត្រូវបានអ្នកភូមិ និងប្រជាពលរដ្ឋក្នុងសហគមន៍ រស់នៅទីតាំងខាងលើ នាំគ្នាឃាត់ដើម្បីការពារផ្លូវក្នុងភូមិ និងបញ្ជៀស ការបំផ្លាញដោយសារផ្ទុកឈើលើសទម្ងន់ ប៉ុន្តែសកម្មភាពពួកគាត់ មិនអាចរារាំងការដឹកជញ្ជូនរបស់ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ នោះបានឡើយ។

ប្រភពព័ត៌មានពីសមត្ថកិច្ច ប្រចាំការច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ប្រាប់ឲ្យដឹងថា ការដឹកជញ្ជូនឈើកែច្នៃ របស់ក្រុមហ៊ុនខាងលើ មានច្បាប់នាំចេញត្រឹមត្រូវ ដែលអនុញ្ញាតពីជំនាញរដ្ឋបាលព្រៃឈើ។ ប៉ុន្តែគេកំពុងតែឆ្ងល់ថា រថយន្តដឹកឈើកែច្នៃរបស់ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ នេះមានច្បាប់ត្រឹមត្រូវ តែហេតុអ្វីបានជាសមត្ថកិច្ចជាច្រើនស្ថាប័ន មានដូចជានគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង-ខេត្ត ព្រមទាំងកម្លាំងយោធា វរការពារព្រំដែនលេខ១០២ ឃាត់ក្បួនរថយន្តដឹកឈើកែច្នៃនេះ តាំងពីវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែវិច្ឆិកា រហូតដល់ព្រលប់ថ្ងៃដដែល នៅចំណុចច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ លុះព្រឹកឡើងថ្ងៃទី១៣ ខែវិច្ឆិកា ទើបក្បួនរថយន្តដឹកឈើកែច្នៃខាងលើ បន្តដំណើរ ឆ្លងចូលទៅប្រទេសវៀតណាមដោយរលូន។

គួរំលឹកផងដែរថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ជា ច័ន្ទរិទ្ធ នាំឈើកែច្នៃ (ក្តារកុំផ្លាកកេ) នាំទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ជាច្រើនលើកមកហើយ៕