អធិការ នគរបាលខណ្ឌ សែនសុខ ចាត់វិធានការក្ដៅ លើក្រុមចោរប្លន់ ពង្រឹងសន្ដិសុខ ជូនពលរដ្ឋ

ភ្នំពេញ៖ បន្ទាប់ពីមាន សកម្មភាពអសន្ដិសុខ ជាច្រើនករណីបានកើតទ្បើង ស្ទើរតែគ្រប់បណ្ដាខេត្ដ រាជធានី លើករណីប្លន់ ប្រដាប់អាវុធ កន្លងមកនេះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានបើក កិច្ចប្រជុំ ផ្សព្វផ្សាយការងារ ដើម្បីចាត់វិធានការណ៍ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ តាមគោលដៅជាច្រើនក្នុងមូលដ្ឋាន ពោលធ្វើយ៉ាងណាខិតខំបង្ក្រាប និងបង្រ្កាបបទល្មើសផ្សេងៗទំាងនោះ។

វរសេនីយ៍ទោ រុណ ពង្សវិលិយ៉ា អធិការរងនគរបាលខណ្ឌសែនសុខ បានថ្លែងឲ្យដឹងថា សព្វថ្ងៃនេះពិតណាស់ ភាពអសន្ដិសុខ ទៅលើករណីប្លន់សម្លាប់មនុស្សជាច្រើនបានកើតទ្បើង  ពិសេសបាញ់ប្លន់ម៉ូតូតែម្ដង ដូច្នេះនៅព្រឹកនេះលោក អធិការខណ្ឌសែនសុខ បានចាត់វិធានការដើម្បីពង្រឹងសន្ដិសុខលើរឿងនេះ។

លោកវរសេនីយ៍ទោ ថ្លែងបន្ដថា “ការចាត់វិធានការដំបូងនេះ បានផ្ដោតទៅលើករណីប្លន់ ដោយប្រើកាំភ្លើងតែម្ដង ដែលពេលខ្លះធ្វើឲ្យជនរងគ្រោះ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ជាក់ស្ដែងគឺ ករណីប្លន់ម៉ូតូធំ ដូចជា FZ ,MSX និងម៉ូតូច្រើនប្រភេទទៀត ដែលជាផ្នែកមួយធ្វើឲ្យសង្គមខ្មែរ ជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដូច្នេះខណ្ឌរបស់ខ្ញុំ នឹងអនុវត្ដ៍នូវវិធានការយ៉ាងណា ដើម្បីជួយទៅដល់សន្ដិសុខជាតិ”។

លោកវរសេនីយ៍ទោ បានថ្លែងបន្ថែមទៀតថា លោក នឹងចូលរួមចំណែកយ៉ាងមុតមាំ ក្នុងការពង្រឹង សុខសន្ដិភាព លុបបំបាត់ ភាពអសន្ដិសុខ ឲ្យបានកាន់តែច្រើន ទាំងនៅក្នុង ខណ្ឌសែនសុខផ្ទាល់ និងទូទាំងខេត្ដ-រាជធានី   ដើម្បីពង្រឹងនៃសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕