​ពេល​ធ្វើការ​ជាមួយ​កុំព្យូទ័រ គួរ​អង្គុយ​បែបណា ទើប​ល្អ ចំពោះ​សុខភាព​?

​ពេល​ធ្វើការ​ជាមួយ​កុំព្យូទ័រ គួរ​អង្គុយ​បែបណា ទើប​ល្អ ចំពោះ​សុខភាព​?

​ការ​អង្គុយ​ធ្វើការ នៅ​ពីមុខ​កុំព្យូទ័រ​យូរពេក ពិតជា​អាច​ជះឥទ្ធិពល​អាក្រក់ ចំពោះ​ខ្លួនប្រាណ​អ្នក​។ ការ​អង្គុយ​បាន​ត្រឹមត្រូវ តាម​ក្បួនខ្នាត​គេ​ណែនាំ អាច​ជួយ​អ្នក​មិន​ឲ្យ​ឈឺ​ខ្នង ឈឺ​ចង្កេះ ឈឺ​ដៃ ឈឺ​ជើង ឈឺ​ម្រាមដៃ និង​ឈឺភ្នែក​ផងដែរ​។​

១. អង្គុយ​ឲ្យ​ត្រង់ កុំ​ចំកោង​ខ្នង ឬ​ទ្រេត​ខ្លួន​ឲ្យសោះ​
២. ដាក់​កម្ពស់​កៅអី ឲ្យបាន​សមរម្យ (​បើ​ជើង​មិន​ដល់​ដី ត្រូវដាក់​ទ្រនាប់​ទ្រា​ប់​)
៣. អង្គុយ​ឲ្យបាន​ជិតក្តា​រចុច (keyboard)
៤. ដាក់​កម្ពស់​ក្តារ​ចុច ឲ្យ​សម​នឹង​ដៃ​របស់​អ្នក ដើម្បី​ការពារ​ការ​ឈឺដៃ ពេល​អ្នក​វាយ​ឯកសារ​៥. ពេល​ប្រើ ឬ​វាយ​ឯកសារ​ច្រើន​ពេក អ្នក​ត្រូវឲ្យ​ដៃ​របស់អ្នក បាន​សម្រាក​ខ្លះ​ផង​

៦. ដាក់​ម៉ូនីទ័រ (monitor) ឲ្យចំ​ពី​មុខ​អ្នក មិន​ត្រូវ​ដាក់​ខាងឆ្វេង ឬ​ខាងស្តាំ​ពេក​ទេ ដើម្បី​ការពារ មិន​ឲ្យ​អ្នក​ងាកក​ខ្លាំងពេក​
៧. រៀបចំ​ឯកសារ ដែល​អ្នក​ត្រូវ​ធ្វើការ ទុក​មួយ​កន្លែង (​ចំ​ពីមុខ​អ្នក​) ដើម្បី​ងាយស្រួល​មើល និង​មិន​ប៉ះពាល់ ឬ​បាំង​ក្តារ​ចុច ឬ​ម៉ូនីទ័រ​
៨. ត្រូវ​សម្រាក​ដៃ និង​ភ្នែក​របស់​អ្នក ឲ្យបាន​ញឹកញាប់ ពេល​ធ្វើការ​
៨. ហាត់ប្រាណ​ដៃ និង​ម្រាមដៃ​របស់​អ្នក ដោយ​ឈ្លី​តិចៗ ឬ​បង្វិល​កដៃ​ចុះឡើង​
៩. សម្រាក​ភ្នែក​រៀងរាល់​មួយ​ម៉ោង​ម្តង ដោយ​អ្នក​អាច​បិទ​ភ្នែក ឬ​មើល​ទៅ​ទី​ឆ្ងាយ ដែល​មាន​ពណ៌​បៃតង ឬ​ចម្រុះ​ពណ៌​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។