​មិន​គួរឲ្យ​ជឿ ៖ អ្នក​មិន​ផឹកស្រា បែរ​ជា​រស់​បាន​យូរ ជាង​អ្នក​ផឹក​

​មិន​គួរឲ្យ​ជឿ ៖ អ្នក​មិន​ផឹកស្រា បែរ​ជា​រស់​បាន​យូរ ជាង​អ្នក​ផឹក​

​ការសិក្សា​មួយ បាន​ធ្វើឲ្យ​មនុស្សម្នា​ភ្ញាក់ផ្អើល ដោយ​បាន​លើកឡើង​ថា អ្នក​ដែល​ផឹកស្រា​ទៀងទាត់ អាច​រស់រាន​មានជីវិត បាន​យូរ​ជាង​អ្នក​ដែល​មិន​ផឹក​ស្រា​ទៅវិញ​។​

​ការសិក្សា​នេះ​បាន​បង្ហាញខ្លួន នៅ​ក្នុង​ព្រឹត្តប័ត្រ​សុខភា​ព​ឈ្មោះ Clinical and Experimental​។ អ្នក​ផឹក​ស្រា ដែល​រស់​បាន​យូរ គឺ​គេ​ចង់​សំដៅលើ អ្នក​ដែល​ផឹក​ក្នុង​កម្រិត​ល្មម មិនមែន​ជា​អ្នក​ស្រវឹងខួប​នោះទេ​។​

​គេហទំព័រ Business Insider ក៏​បាន​ណែនាំ​ថា ការ​ផឹក​ស្រា​ក្នុង​កម្រិត​ល្មម គឺ​ផឹក​ពី​មួយ​ទៅ​ពីរ​កែវ ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ទើប​អាច​រស់​បាន​យូរ​។​

​ក្រុម​សិក្សា​មួយ ដែល​ដឹកនាំ​ដោយ លោក Charles Holahan អ្នកជំនាញ​ចិត្ត​វិទ្យា មកពី​សាកលវិទ្យាល័យ Texas បាន​តាមដាន​លើ​ទៅលើ​អ្នកចូលរួម ចំនួន ១៨២៤ នាក់ អស់​រយៈពេល ២០ ឆ្នាំ​។​

​ក្នុងចំណោម​អ្នកចូលរួម មាន ៦៣ ភាគរយ​ជា​មនុស្ស​ប្រុស និង ៣៧ ភាគរយ​ជា​មនុស្ស​ស្រី ដែល​មាន​អាយុ​ចាប់ពី ៥៥ ទៅ ៦៥ ឆ្នាំ​។​

​លទ្ធផល​នៃ​ការស្រាវជ្រាវ បានបង្ហាញ​ថា ៖
-​    ​អ្នក​ដែល​មិន​ផឹក​ស្រា បាន​ស្លាប់​ដល់​ទៅ ៦៩ ភាគរយ​
-​    ​អ្នក​ដែល​ផឹកស្រា​ខ្លាំង បាន​ស្លាប់​ដល់​ទៅ ៦០ ភាគរយ​
-​    ​អ្នក​ដែល​ផឹក​ស្រា​ក្នុង​កម្រិត​ល្មម បាន​ស្លាប់​ត្រឹមតែ ៤១ ភាគរយ​ប៉ុណ្ណោះ​។

​លទ្ធផល​ខាងលើនេះ បាន​ធ្វើឲ្យ​មនុស្សម្នា​មិន​តិច​ទេ មាន​ការភ្ញាក់ផ្អើល ស្ទើរ​មិន​គួរឲ្យ​ជឿ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។