ក្រុមហ៊ុន​មួយ​បង្កើត​ម៉ាស៊ីន​លក់​ឡាន​ដំបូង​គេ​

ក្រុមហ៊ុន​មួយ​បង្កើត​ម៉ាស៊ីន​លក់​ឡាន​ដំបូង​គេ​

លោក​អ្នក​ប្រាកដ​ជា​លំបាក​ក្នុង​ការ​ដើរ​​ទិញ​រថយន្ត​មក​ប្រើ​ប្រាស់​មែន​ទេ? ដូច្នេះ​ហើយ​ក្រុមហ៊ុន​ Carvana ​បានបង្កើត​ម៉ាស៊ីន​លក់​រថយន្ត​ លោក​អ្នក​គ្រាន់​តែ​​បញ្ជា​ទិញ​​តាម​អនឡាញ​ ហើយ​អាច​មក​យក​រថយន្ត​របស់​ខ្លួន​បាន​យ៉ាង​ស្រួល។

 

ក្រុមហ៊ុន​មួយ​បង្កើត​ម៉ាស៊ីន​លក់​ឡាន​ដំបូង​គេ​

 

លោក​អ្នក​ចំណាយ​ពេល​ប្រមាណ​តែ​២០​នាទី​ប៉ុណ្ណោះ​មើល​រថយន្ត​តាម​អនឡាញ​ ហើយ​​ជ្រើស​ទិញ​រថយន្ត​ដែល​​ខ្លួន​ចង់​បាន។ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក​ Ernie​ Garcia​ ​នាយក​ប្រតិបត្តិ​របស់​ Carvana។ ពួក​គេ​អាច​មក​យក​រថយន្ត​ដែល​បាន​ទិញ​ នៅ​ម៉ាស៊ីន​លក់​ ស្ថិត​ក្នុង​ក្រុង​ ​Nashville​​ រដ្ឋ​ Tennessee ​សហរដ្ឋអាមេរិក​ ដោយ​គ្រាន់​តែ​ដាក់​កាក់​បញ្ចូល​ រ៉ូបូត​នឹង​បញ្ជូន​រថយន្ត​ឲ្យ​អ្នក​ភ្លាម។

 

ម៉ាស៊ីន​លក់​រថយន្ត​ ដែល​មាន​កម្ពស់​ប្រាំ​ជាន់​ បាំង​កញ្ចក់​ អាច​តម្កល់​រថយន្ត​បាន​២០​គ្រឿង។ ក្នុង​អគារ​នេះ​ មាន​កន្លែង​ស្វាគមន៍​អតិថិជន​​មួយ​ មាន​ប្រព័ន្ធ​​​ជញ្ជូន​រថយន្ត​​ស្វ័យ​ប្រវត្តិ​មួយ​ និង​កន្លែង​​​ជញ្ជូនរថយន្ត​​បី​ទៀត។ ថ្ងៃ​អនាគត​ Carvana​ ក៏​គ្រោង​ផលិត​ម៉ាស៊ីន​លក់​រថយន្ត​នេះ​បន្ថែម​ទៀត៕

 

ក្រុមហ៊ុន​មួយ​បង្កើត​ម៉ាស៊ីន​លក់​ឡាន​ដំបូង​គេ​

 

ក្រុមហ៊ុន​មួយ​បង្កើត​ម៉ាស៊ីន​លក់​ឡាន​ដំបូង​គេ​

 

 

ចុច​អាន៖ កំពូល​រថយន្ត​តូច​តែ​មាន​ផា​សុខ​ភាព ​និង​ស៊ី​សាំង​តិច​

 

 

ក្រុមហ៊ុន​មួយ​បង្កើត​ម៉ាស៊ីន​លក់​ឡាន​ដំបូង​គេ​

 

​ប្រែ​សម្រួល​៖​ ​រដ្ឋ
​ប្រភព​៖​ verge

នាំមកជូនដោយ

ក្រុមហ៊ុន​មួយ​បង្កើត​ម៉ាស៊ីន​លក់​ឡាន​ដំបូង​គេ​