ទូរទស្សន៍ PNN នាំមក​ជូន​កម្មវិធី​ថ្មី​ដោយ​បញ្ចូល​ការរត់​ប្រណាំង​ជាមួយ​ការប្រគំ​តន្ត្រី​

ភ្នំពេញ​: ​ស្ថានីយទូរទស្សន៍ PNN កាលពី​ចុង​សប្តាហ៍ បាន​នាំមក​ជូន​ទស្សនិកជន​នូវ​កម្មវិធី​ថ្មី​មួយ ដោយ​ផ្សំគ្នា​រវាង​ការស្វែងរក​បុរស និង​នារី​ដែល​រត់លឿន​បំផុត​នៅក្នុង​ប្រទេស ជាមួយគ្នា​នឹង​ការប្រគំ​តន្ត្រី​ដែលមាន​ការចូលរួម​ពី​តារាចម្រៀង​ល្បីៗ​។​

​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត Smart I am the Fastest ត្រូវបាន​ចាក់ផ្សាយ​នៅលើ​ទូរទស្សន៍ PNN កាលពី​វេលា​ម៉ោង​៦​លា្ង​ច ថ្ងៃ​សៅរ៍​។ កម្មវិធី​រៀបចំ​ធ្វើឡើង​ដំបូង​នៅក្នុង​ខេត្តបន្ទាយមានជ័យ កោះកុង និង​ពោធិ៍សាត់​ដោយ​អ្នកចូលរួម​ប្រកួត​រត់ប្រណាំង​នៅក្នុង​ខេត្ត​ទាំងនោះ បានធ្វើការ​ប្រកួត​គ្នា ដើម្បី​ដណ្តើមយក​ជ័យលាភី​ប្រចាំខេត្ត​របស់ខ្លួន​។​

​ព្រឹត្តិការ​ណ៏​នេះ​ផងដែរ មានការ​ចូលរួម​សម្តែង​ពី​តារាចម្រៀង​ល្បីៗ ដូចជា កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា មាស សុខ​សោភា និង​លោក ឆន សុ​វណ្ណា​រាជ ដោយបាន​ធ្វើការ​សម្តែង​ផ្ទាល់​នៅ​ពីមុខ​ទស្សនិកជន​រាប់ពាន់នាក់ នៅក្នុង​ខេត្តបន្ទាយមានជ័យ កោះកុង និង​ពោធិ៍សាត់​។​

​ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Smart លោក​Yap Kokleong​បាន​មានប្រសាសន៍ថា​៖ “​នេះ​ជាការ​ប្រកួតប្រជែង​លើកកម្ពស់​ផ្នែក​សុខភាព និង​កាយសម្បទា​ដ៏​សប្បាយរីករាយ​មួយ ហើយ​កម្មវិធី​នេះ​ផងដែរ គឺ​បើកចំហ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ចូលរួម​។​”

​ព្រឹត្តិការណ៍ Smart I am the Fastest បានរៀបចំ​នៅតាម​ទីកន្លែង​ផ្សេងៗ​ទូទាំងប្រទេស ដើម្បី​ផ្សព្វផ្សាយ ពី​សេវា 4G LTE របស់​ក្រុមហ៊ុនទូរស័ព្ទ Smart ដែល​សេវា​នេះ​បាន​គ្របដណ្ដប់ ២៥ ខេត្ត​ក្រុង​ទូទាំងប្រទេស​ហើយ ។​

​ព្រឹត្តិការណ៍​ប្រកួត​រត់ប្រណាំង​ដែល​បានរៀបចំ​ធ្វើឡើង​ដំបូង​នៅក្នុង​ខេត្ត បន្ទាយមានជ័យ កោះកុង និង​ពោធិ៍សាត់ នេះ បាន​ទាក់ទាញ​ទស្សនិកជន​រាប់ពាន់នាក់ ក្នុងនោះ​អ្នក​ចុះឈ្មោះ​ចូលរួម​ប្រកួត​មាន​ចំនួន​រាប់រយ​នាក់​។​

​អ្នកចូលរួម​ប្រកួត​ទាំងនោះ ត្រូវ​រត់ប្រណាំង​ក្នុង​ចម្ងាយ​១០០​ម៉ែត្រ ហើយ​បន្ទាប់មក​គឺ​ត្រូវ​រត់តាម​ផ្លូវ​ដែលមាន​ឧបសគ្គ​។ ក្នុងនោះ អ្នកឈ្នះ​សម្រាប់​ការប្រកួត​នៅក្នុង​សប្តាហ៍​ដំបូង​ប្រចាំខេត្ត​នីមួយៗ​មានដូចជា​៖
​នៅ​ខេត្តបន្ទាយមានជ័យ​៖ លោក ម៉ៅ សារ៉ូ ឈ្នះ​ក្នុង​វិនាទី ០០:៣៤ និង​កញ្ញា រិ​ន សុ​ផានី ឈ្នះ​ក្នុង​វិនាទី ០០:៤៧​។​
​នៅ​ខេត្តកោះកុង​៖ លោក សេង ឡេះ ឈ្នះ​ក្នុង​វិនាទី​០០:៣៨ និង​កញ្ញា ព្រំ ពិសី ឈ្នះ​ក្នុង​វិនាទី​០០:៥២ ។​
​នៅ​ខេត្តពោធិសាត់​៖ លោក គឹម សេវ​ឃាង ឈ្នះ​ក្នុង​វិនាទី​០០:៤៦ និង​កញ្ញា គ្រឿន លក្ខិណា ឈ្នះ​ក្នុង​វិនាទី​០០:៥៧ ។​

​អគ្គនាយក​ទូរទស្សន៍​PNN​លោក​Glen Felgate បាន​មានប្រសាសន៍ថា​៖ “​យើង​មាន​មោទនភាព ដែល​អាច​នាំមក​នូវ​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​រំភើប​នេះ ជូន​ដល់​ទស្សនិកជន​។ កម្មវិធី​នេះ គឺជា​កម្មវិធី​ប្រកួតប្រជែង​ដ៏​អស្ចារ្យ​មួយ ដែលមាន​ទាំង​ការប្រគំ​តន្ត្រី​ចូលរួម​ពី​តារា​ល្បីៗ​ទៀតផង​។​”

​កម្មវិធី​Smart I am the Fastest​បន្ទាប់ នឹងធ្វើ​ការចាក់ផ្សាយ​នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១៤ វិច្ឆិកា​។ កម្មវិធី​នេះ​នឹង​ចាក់ផ្សាយ​ពី​ការប្រកួត​រត់ប្រណាំង និង​ការប្រគំ​តន្ត្រី​ដែល​បានធ្វើ​ឡើង​ក្នុង​ខេត្ត បាត់ដំបង កំពត ឧ​ត្ត​រ​មានជ័យ ប៉ៃលិន និង​កំពង់ស្ពឺ​។​

​នៅ​ថ្ងៃ​សៅរ៍ ១៤ វិច្ឆិកា​នេះ ព្រឹត្តិការណ៍​រត់ប្រណាំង The Smart I Am the Fastest នឹង​ប្រព្រឹត្តទៅ​នៅឯ​ខេត្តសៀមរាប ស្វាយរៀង និង​ព្រះវិហារ ។​

​នៅ​ថ្ងៃ ១២ ធ្នូ ក្រុមហ៊ុន Smart នឹង​រៀបចំ​មហា​ព្រឹត្តិការណ៍​ទី​ពីរ គឺ​ការប្រគំ​តន្ត្រី​របស់​តារាចម្រៀង​អន្តរជាតិ​ដ៏​ល្បី​គឺ​អ្នកនាង Jessi J. ។ សំបុត្រ​សម្រាប់​ចូលរួម​ព្រឹត្តិការណ៍​នេះ​បានចាប់ផ្ដើម​លក់​ហើយ ហើយ​រំពឹងថា នឹងមាន​ការចូលរួម​ពី​អ្នក​ចូលចិត្ត​តន្ត្រី​ជាង ៣ ម៉ឺន​នាក់ ។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖ www.smart.com.kh/smart-mega-concert-jessie-j ។​

ទូរទស្សន៍ PNN នាំមក​ជូន​កម្មវិធី​ថ្មី​ដោយ​បញ្ចូល​ការរត់​ប្រណាំង​ជាមួយ​ការប្រគំ​តន្ត្រី​

ទូរទស្សន៍ PNN នាំមក​ជូន​កម្មវិធី​ថ្មី​ដោយ​បញ្ចូល​ការរត់​ប្រណាំង​ជាមួយ​ការប្រគំ​តន្ត្រី​

ទូរទស្សន៍ PNN នាំមក​ជូន​កម្មវិធី​ថ្មី​ដោយ​បញ្ចូល​ការរត់​ប្រណាំង​ជាមួយ​ការប្រគំ​តន្ត្រី​

ទូរទស្សន៍ PNN នាំមក​ជូន​កម្មវិធី​ថ្មី​ដោយ​បញ្ចូល​ការរត់​ប្រណាំង​ជាមួយ​ការប្រគំ​តន្ត្រី​

ទូរទស្សន៍ PNN នាំមក​ជូន​កម្មវិធី​ថ្មី​ដោយ​បញ្ចូល​ការរត់​ប្រណាំង​ជាមួយ​ការប្រគំ​តន្ត្រី​