ព័ត៌មានសង្ខេប អំពីការវិវឌ្ឍន៍ នៃនយោបាយ នៅកម្ពុជា នាពេលថ្មីៗ កន្លងទៅនេះ

រៀងរាល់ថ្ងៃសុក្រ ខ្មែរឡូត នឹងធ្វើការដកស្រង់ ព័ត៌មានសំខាន់ៗ មួយចំនួន ពីប្រភពសារព័ត៌មាននានា អំពីដំណើរវិវឌ្ឍន៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យកមកចែករំលែក ជូនដល់ប្រិយមិត្តបានជ្រាប ជាដំណឹង។ នៅក្នុងសប្តាហ៍នេះ មានប្រធានបទ គួរឲ្យចាប់អារម្មណ៍ ដែលនឹងមានខ្លឹមសារត្រួសៗ ដូចខាងក្រោម៖​


លោក សម រង្ស៊ី ថានឹងចេញមុខការពារកូនរបស់លោក ហ៊ុន សែន

ព័ត៌មានសង្ខេប អំពីការវិវឌ្ឍន៍ នៃនយោបាយ នៅកម្ពុជា នាពេលថ្មីៗ កន្លងទៅនេះ

បើទោះជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅលោក​ សម សង្ស៊ី ថាជាកូនរបស់ជនក្បត់ជាតិនោះក៏ដោយ ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំងរូបនេះ បានព្រលយ​សម្តីថាលោកនឹងចេញមុខ  ការពារកូនរបស់លោក ហ៊ុន សែន ប្រសិនបើនាយករដ្ឋមន្រ្តី​ខ្មែររូបនេះ ត្រូវបានតុលាការចោទប្រកាន់ពីរឿងអ្វីមួយ។ តាមរយៈសារអេឡិចត្រូនិកពីក្រៅប្រទេសមកកាន់VOD នៅព្រឹកថ្ងៃសុក្រនេះលោក សម រង្ស៊ី បានសរសេរថា៖ “បើថ្ងៃណាមួយលោក ហ៊ុន សែន ត្រូវគេចោទប្រកាន់ពីរឿងអ្វីមួយ នៅចំពោះមុខតុលាការណាមួយខ្ញុំនឹងចេញមុខមុនគេការពារកូនរបស់លោក​បើកូនទាំងនោះទទួលនូវការស្តីបន្ទោសណាមួយពីព្រោះកូនមិនមែនជាអ្នកទទួលខុសត្រូវហើយក៏មិនពាក់ព័ន្ធអ្វីទៅនឹងរឿងដែលគេចោទប្រកាន់ឪពុកនោះទេ”។ ប្រភព៖

បក្ស​ប្រឆាំង​សាទរ​ ចំណាត់ការ​រដ្ឋាភិបាល ​រឿង​បញ្ឈប់​ជួល​ដី​ តាម​ព្រំដែន​ឲ្យ​ប្រទេស​ជិត​ខាង

ព័ត៌មានសង្ខេប អំពីការវិវឌ្ឍន៍ នៃនយោបាយ នៅកម្ពុជា នាពេលថ្មីៗ កន្លងទៅនេះ

បក្ស​ប្រឆាំង និង​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​​សាទរ​ចំពោះ​ចំណាត់​ការ​រដ្ឋាភិបាល ដែល​បញ្ជា​ឲ្យ​ពលរដ្ឋ​តាម​ព្រំដែន​បញ្ឈប់​ជួល​ដី​ឲ្យ​ប្រទេស​ជិត​ខាង។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង យល់​ថា ចំណាត់​ការ​នេះ​ល្អ​ដែរ តែ​ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​គួរ​មាន​ចំណត់​ការ លើ​រឿង​ពលរដ្ឋ​ដែល​កំពុង​មាន​បញ្ហា​ដីធ្លី។ លោក អេង ឆៃអ៊ាង បន្ត​ថា រដ្ឋាភិបាល​ខ្លួន​ឯង គួរ​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​បរទេស។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​​ចេញ​សារាចរ​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ព្រំដែន កុំ​ឲ្យ​ជួល​ដី​ឲ្យ​បរទេស​ទៀត ដែល​មាន​ដូចជា​ប្រទេស​វៀតណាម ថៃ និង​ប្រទេស​ឡាវ។ ចំណាត់​ការ​របស់ លោក ហ៊ុន សែន បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ថ្ងៃទី១៣ ខែវិច្ឆិកា។ ប្រភព៖

 

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន ​ត្រៀម​ផ្ទេរ​អំណាច ដោយ​សន្តិវិធី

ព័ត៌មានសង្ខេប អំពីការវិវឌ្ឍន៍ នៃនយោបាយ នៅកម្ពុជា នាពេលថ្មីៗ កន្លងទៅនេះ

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​បក្ស​កាន់​អំណាច ត្រៀម​ខ្លួន​ក្នុង​ការ​ផ្លាស់ប្ដូរ​ដោយ​សន្តិវិធី ជា​ជាង​ការ​ប្រកាស​សង្គ្រាម។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា អះអាង​ថា បក្ស​ប្រឆាំង​គ្មាន​លទ្ធភាព​យក​ឈ្នះ​គូ​ប្រកួត​របស់​ខ្លួន​នោះ​ឡើយ។ អនុ​ប្រធាន​គណៈកម្មការ​នាយក និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្ដាល នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ជំរុញ​ឲ្យ​មេដឹកនាំ​ខ្មែរ​ទាំង​អស់​ត្រូវ​ដាក់​ចិត្ត​ដាក់​កាយ​ក្នុង​ការ​រៀបចំ​ខ្លួន​សម្រាប់​ការ​ផ្លាស់ប្ដូរ​អំណាច​ដោយ​សន្តិវិធី​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី៖ «ខ្ញុំ​ចង់​និយាយ​ថា អ្នក​ដឹក​នាំ​ខ្មែរ​គួរ​តែ​ត្រៀមខ្លួន​សម្រាប់​ការ​ផ្លាស់ប្ដូរ ហើយ​យើង​អត់​ត្រូវ​មាន​មោទនភាព​ថា អត់​មាន​ការ​ផ្លាស់ប្ដូរ​នោះ​ទេ មេដឹកនាំ។ យើង​មើល​ការ​ផ្លាស់ប្ដូរ​មិនមែន​នៅ​ភូមា​ទេ តែ​វា​មាន​នៅ​ឥណ្ឌា រួច​មក​ហើយ។ ដូច្នេះ​អ្នក​នយោបាយ​ដែល​កំពុង​កាន់​អំណាច​ហ្នឹង ត្រូវ​ត្រៀមខ្លួន​ដើម្បី​ឲ្យ​ការ​ផ្លាស់ប្ដូរ​ហ្នឹង​វា​វិជ្ជមាន»។ ប្រភព៖

 

តើ​លោក សម រង្ស៊ី អាច​ជាប់ទោស​ព្រហ្មទណ្ឌ​?

ព័ត៌មានសង្ខេប អំពីការវិវឌ្ឍន៍ នៃនយោបាយ នៅកម្ពុជា នាពេលថ្មីៗ កន្លងទៅនេះ

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា លោក សម រង្ស៊ី អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ដោយសារតែ​ចោទ​រូបលោក​ថា មាន​ចេតនា​បង្អាក់​មិន​ឲ្យ​មានការ​បោះឆ្នោត​នៅពេល​ខាងមុខ​។ តែ​យ៉ាងណា លោក សម រង្ស៊ី អះអាងថា អ្វីដែល​លោក​លើកឡើង​គ្រាន់តែ​ជាការ​សម្តែង​មតិ​តែប៉ុណ្ណោះ​។ ជាមួយគ្នា លោក នី ចរិយា អនុបណ្ឌិត​ច្បាប់ អះអាងថា អ្វីដែល​លោក សម រង្ស៊ី លើកឡើង មិនអាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​បានទេ ព្រោះ​វា​គ្រាន់តែ​ជាការ​សម្តែង​មតិ​ប៉ុណ្ណោះ​។ វិធានការ​តាមផ្លូវ​ច្បាប់ ដែល​លោក ហ៊ុន សែន ព្រមាន​ចាត់ការ​លោក សម រង្ស៊ី ដោយសារ​រិះគន់​រឿង​បោះឆ្នោត​នោះ ត្រូវ​លោក នី ចរិយា ចំអក​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ថា និយាយ​ប្រាសចាក​ពី​អង្គច្បាប់​។ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ លោក ហ៊ុន សែន បាន​និយាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា ច្បាប់​នឹង​អាច​ចាត់ការ​លោក សម រង្ស៊ី មេបក្ស​ប្រឆាំង​បាន ដោយសារតែ​លោក សម រង្ស៊ី ចោទប្រកាន់​រូបលោក​ថា មានបំណង​រារាំង​មិន​ឲ្យ​មានការ​បោះឆ្នោត​ទាំង​គ្មាន​ភស្តុតាង​។ ជាមួយនឹង​ការ​ថ្នា​ង​ថ្នាក់​ប្រសាសន៍​របស់លោក សម រង្ស៊ី លោក ហ៊ុន សែន បាន​បង្ហើប​ពីបទ​ល្មើស​របស់លោក សម រង្ស៊ី ដែល​ច្បាប់​អាច​ចាត់ការ​បាន គឺ​បទល្មើស​បរិហារកេរ្តិ៍ ដែល​មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​។​ ប្រភព៖

លោក ហ៊ុន សែន ប្រាប់លោក សម រង្ស៊ីថាការបោះឆ្នោត ថ្នាក់ជាតិ២០១៨ នឹងធ្វើឡើងនៅខែកក្កដាដដែល​​

ព័ត៌មានសង្ខេប អំពីការវិវឌ្ឍន៍ នៃនយោបាយ នៅកម្ពុជា នាពេលថ្មីៗ កន្លងទៅនេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាស​ថា​កាលបរិច្ឆេតនៃ​ការ​បោះឆ្នោត​ថ្នាក់ជាតិ​នឹង​ត្រូវ​ប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ​២០១៨ ដែលលោកថា​លោក​មិនអាចផ្លាស់ប្តូរបានតាមការ​ចង់បានរបស់​គណបក្សសង្រ្គោះ​ជាតិនោះទេ។​ លោក ហ៊ុន សែន បាន​រំឭក​ពីការ​ចរចាថ្ងៃទី​២២ខែកក្កដា ឆ្នាំ​២០១៤ថា​លោកបាន​​ស្នើ​ឲ្យ​មាន​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅខែកុម្ភៈ ឆ្នាំ​២០១៨ តែ​លោក​ថា​គណបក្ស​សង្រ្គោះជាតិមិនព្រម។ លោក​បន្ត​ថា​បើតាមរដ្ឋធម្មនុញ្ញ​ អ្វី​ៗមិនអា​ចកែប្រែបានទៀតទេ ហើយរដ្ឋាភិបាល​នឹង​ប្រើ​ច្បាប់​បោះឆ្នោត​ចាស់ដដែល​។​ លោក​បាន​ថ្លែង​ថា៖ “ដូច្នេះការបោះឆ្នោតមានតែ​បន្តទៅតាមច្បាប់បោះឆ្នោតដែល​ធ្លាប់ធ្វើពីមុន​ ហើយ​​នាយករដ្ឋមន្រ្តី​នឹងប្រកាស​ទៅតាមច្បាប់​ដែលបាន​អនុញ្ញាត”។​ លោក​បានបន្ថែម​ថា៖ “យើងដាច់ខាតបោះឆ្នោត​នៅក្នុង​ខែមិថុនា ឆ្នាំ​២០១៧ សម្រាប់​ការ​បោះឆ្នោត​ឃុំ ឬ​ក៏អាច​ថា​ខែឧសភា ក៏ថា​បាន សំខាន់លើរដ្ឋមន្រ្តីមហាផ្ទៃ​ចាត់ចែងលើបញ្ហានេះ…ឯការបោះឆ្នោតថ្នាក់ជាតិ​នឹងត្រូវធ្វើក្នុងអាទិត្យទី​៤​នាខែកក្កដា ឆ្នាំ​២០១៨ ជា​ការកំណត់។ សូម​ឯក​ឧត្តម​កុំដើរបំភាន់ កុំដើរបោកប្រាស់ប្រជាពលរដ្ឋ ហើយ​សូម​ឯក​ឧត្តម​ហ៊ាន​ចូល​ស្រុក ដើម្បី​ប្រឈម​មុខ​ចំពោះ​​សភាពការណ៍ថ្មីនេះ”។ ប្រភព៖

រៀបចំដោយ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត