អ៊ឹម ​ជីវ៉ា​ ទទួល​អ​ម្រែ​ក​គ្រួសារ​ស្ទើរតែ​ភ្លេច​រឿង​ផ្ទាល់ខ្លួន

​រាជ​ធានីភ្នំពេញ ៖ តារា​សម្តែង​ និង​ជា​ពិធីករ ​លោក​ អ៊ឹម ជីវ៉ា ​នៅ​តែ​បណ្តែត​អាជីព​ជាមួយ​សិល្បៈ​ ដោយ​តារា​រូប​នេះ​ត្រូវ​​​ខិត​ខំ​ខ្នះខ្នែង​ស្វែងរក​ការងារ​ថ្មី​ៗ ​ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​ផ្ទាល់ខ្លួន​ ​ក៏​ដូច​ជា​អ​ម្រែ​កមួយ​ចំនួន​ទៀត​ក្នុង​រង្វង់​គ្រួសារ​ ។

​​ពិធីករ ​អ៊ឹម​ ជីវ៉ា​ អតីត​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ច្បាប់​ និង​ផ្នែក​សាកលវិទ្យាល័យ​សិល្បៈ​ រូប​នេះ​ ​បាន​​ត្អូញត្អែរ​ថា ​​លោក​ចូល​វ័យ​​ជាង​​៣០​ឆ្នាំហើយ ​លោក​នៅ​​​តែមិន​ទាន់​អាច​ងាកខ្លួន​គិតគូររ​ក​អនាគត​ផ្ទាល់ខ្លួន​​នៅឡើយ​ទេ​ ។​ អ្វី​ដែល​សំខាន់​នោះ​ រូប​លោក​តែងតែ​រួម​សហការ​គ្នា​ជាមួយ​បងប្អូន​បង្កើត​​ដើម្បី​គិតគូ​ររឿង​ជួយ​ក្រុម​គ្រួសារ​ឲ្យ​រឹង​មាំ​ជាង​នេះ​បន្តិចទៀត​សិន ​​មិន​ខុស​ពី​អ្នកសិល្បៈ ​ឬ​មហាជន​ផ្សេង​ទៀត​​ទេ កត្តា​គ្រួសារ​សុ​ទ្ឋ​តែ​ត្រូវ​គិតគូ​រដូច​ជា​រូប​លោក​អីុចឹង​ដែរ​ ។​

​​លោក​បាន​​បាត់បង់​​លោក​ឪពុក​បង្កើត​ជា​​ច្រើន​ឆ្នាំ​​​មកហើយ សព្វ​ថ្ងៃ​នៅ​សល់​តែ​អ្នក​ម្តាយ​ដែល​ចាស់ជរា​តម្រូវ​ឲ្យ​​​ពួក​គាត់​ត្រូវ​យកចិត្តទុកដាក់​ភ្ជាប់​ខ្លួន​មើលថែ​ទាំ​​អ្នក​មាន​គុណ​ជា​ដរាប ​។ ​អារម្មណ៍​បាត់​អ្នក​មានគុណ​ម្ខាង​ពិតជា​​លំបាក​ ហើយ​កាន់តែ​អាណិត​ស្រឡាញ់​អ្នក​ម្តាយ​ឲ្យ​តែ​ទៅ​ណា​មក​ណា​ម្តងៗ​​គាត់​តែងតែ​ទូរស័ព្ទ​សួរនាំ​ចាំ​នៅផ្ទះ​បើកទ្វា​រនេះ​ហើយ​ទឹក​ចិត្ត​ម្តាយ ​។ ​លើស​ពី​នេះ​ទៀត ​ឲ្យ​តែ​គាត់​​​ចេញ​ពី​ផ្ទះ​ទៅ​ណា​មក​ណា​ម្តងៗ​ ពេល​​ត្រឡប់​​មកវិញ​តែងតែ​​​ទិញ​ចំណីអាហារ​ណា​​ដែល​ម្តាយ​​ចំណូលចិត្ត​​ផ្ញើជូន​​អ្នក​ម្តាយ​ជានិច្ច ​។

​សមាជិកសមាគម​សិល្បករ​ខ្មែរ​រូប​នេះ ​បាន​​បន្ត​ថា ​មាន​ផែនការ​ច្រើន​ដែល​​គាត់​ធ្លាប់​​គិត​ពេល​នៅ​តែ​ម្នាក់​ឯង ​ដូច​ជា​ចង់​ដូរ​រថយន្ត​​​ស៊េរី​ទំនើប​​ ​ក៍​មិនកើត ​ចង់​ធ្វើ​អ្វីមួយ​ផ្ទាល់ខ្លួន​ក៍​មិន​ចេញ​ ។​ ទោះ​បីជា​យ៉ាងណា​​ក៏​ដោយ ​​គាត់​​មិន​​អាក់​អន់ចិត្ត​ឡើយ ​ព្រោះ​​គាត់​​បាន​ជួយ​សមាជិកក្រុម​គ្រួសារ​​ឲ្យ​រស់នៅ​​ស្រួល​មាន​ហូប​ចុក​​គ្រប់​គ្រាន់​ក្នុង​សង្គម​​ព្រោះថា​ ក្រៅពី​ជួយ​ម្តាយ​​ គាត់​​នៅ​មាន​​ក្មួយ​ៗ​ប៉ុន្មាន​នាក់​ទៀត​ត្រូវផ្គត់ផ្គង់ឲ្យ​​ពួក​គេ​បាន​រៀនសូត្រ​ជា​បន្តបន្ទាប់​ ​​និង​ធ្វើ​ឱ្យ​​ក្មួយ​ៗ​ទាំង​​អស់នេះ​​មាន​ការ​សប្បាយចិត្ត​នៅ​ពេល​ឃើញ​​ពូ​មីងមា​ចេះ​ខ្នះខ្នែង​ស្រឡាញ់​ដូច​កូន​នោះ ។ ​ថ្មី​ៗ​នេះ​ ​គាត់​​ទើបតែ​រៀបចំ​​​ផ្សំផ្គុំ​បងប្រុសពោះ​ម៉ាយ​​ម្នាក់​​ឲ្យ​មាន​គូគាប់​ជាមួយ​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​​ជិត​​ខាង​គ្នា ​ហើយ​ការ​សម្រេច​​ផែនការ​នេះ ​ក៍​ជា​រឿង​មួយ​ដ៏​សំខាន់​​​ដែល​បាន​រក​អនាគត​ជូន​បងប្រុស​លែង​នៅ​​​ម្នាក់​ឯង​ទៀត​ហើយ ​ព្រោះ​មាន​អ្នក​មើលថែទាំ​​ ​។

ទាក់​ទិន​​ទៅ​​នឹង​​អាជីព​សិល្បៈ​ តារា​សម្តែង​រូប​នេះ​​​លេចធ្លោ​ខាង​រូបភាព​មនុស្សធម៌​ ក្នុង​នាម​​សមាជិកសមាគម​សិល្បករ​ខ្មែរ​មួយ​រូប ​លោក​ហាក់​ទទួល​បានការ​ងារ​ខ្លះ​ៗ​ក្រៅពី​ការងារ​ចាស់​ៗ​ដែល​មាន​ប្រចាំ​ថ្ងៃ​ ដោយ​មាន​បណ្តា​ស្ថានីយ៍ទូរទស្សន៍​មួយ​ចំនួន​ ដូច​ជា ​ទូរទស្សន៍​អប្សរា​ ប៉ុ​ស្តី៍​៩ ​ជាដើម​ បាន​ទាក់ទង​អញ្ជើញ​សម្តែង​ច្រៀង​ជាតា​រា​កិត្តិយស​បន្តបន្ទាប់​ ។​

ក្រៅពី​នេះ ​លោក​ អ៊ឹម​ ជីវ៉ា​ ក៍​មាន​ការងារ​សម្តែង​ខ្លះ​​ៗ​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​ភី​អិន​អិន ​ហើយ​​អ្វី​ដែល​លោក​មិន​អាច​ចោល​បាន ​គឺ​សមាគម​សិល្បករ​ខ្មែរ​ នៅ​តែ​រំលេច​សកម្មភាព​ជួយ​ដល់​បណ្តា​សិល្បករ​ចាស់​ជរា ក៍​ដូច​អ្នក​សិល្បករ​​ដែល​ជួប​បញ្ហា​​សម្តែង​មិនកើត ​គឺ​យើង​នៅ​តែ​បន្តការងារ​នេះ​ជា​ដរាប​ដែរ ​។ ​​ក្រៅពី​ជួយ​អ្នក​សិល្បៈ យើង​ទាំងអស់​គ្នា​​ក៏​បាន​ជួយ​កិច្ចការ​សង្គម​មួយ​ចំនួន​​ទៅ​តាម​ល​ទ្ឋ​ភាព ​។ ​

ភ្ជាប់​ជាមួយ​រឿង​សមាគម​នេះ​ដែរ ​លោក​ក៍​សូម​អំពាវនាវ​ដល់​សិល្បករ​ទាំង​​ចាស់​​ទាំង​ថ្មី​ ​​មេត្តា​ចូលរួម​ចុះ​ឈ្មោះ​ជា​សមាជិក​ដើម្បី​ទទួល​បាន​សិ​ទ្ឋិ​ផ្សេង​ៗ​ពេល​ជួប​បញ្ហា​អ្វី​​ដើម្បី​លើក​ស្ទួយ​អ្នកសិល្បៈ​ដូច​គេ​ឲ្យ​មហាជន​មើលឃើញ​ថា ​តារា​ខ្មែរ​ពិតជា​រួបរួម​គ្នា​បាន​ល្អ​លោក​ចង់​ឲ្យ​រូបភាព​នេះ​មាន​ឡើយ​ជា​រៀង​រហូត​ ៕