លោក ឯម ​សំ​អាន ចូល​រួម​​ក្នុងកិច្ច​ប្រជុំ​​ស្តីពី​ការ​គ្រប់​គ្រង​ការ​ធ្វើ​​​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ

​ខេត្ត​ព្រះ​សីហនុ ៖ នៅសាល​ប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ​ នា​​ព្រឹក​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា ឆ្នាំ២០១៥​ នេះ​ គណៈកម្មការ​ចម្រុះ​បាន​បើក​កិច្ចប្រជុំ ស្តី​ពី​ការ​គ្រប់គ្រង​​​ការ​ធ្វើអាជី​វកម្ម សណ្ឋា​​គារ កា​ស៊ី​ណូ និង​ល្បែងភ្នាល់​តាម​ប្រ​ព័​ន្ធ​អន​ឡាញ ​ដែល​​កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ លោក ឯម ​សំ​អាន ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក យន្ត មីន​ អភិបាលខេត្ត​ព្រះ​សីហ​នុ ​ព្រម​ទាំង​ប្រតិភូ​នៅ​ក្នុង​ក្រុម​គណៈកម្មការទាំង​មូល ​។

អញ្ជើញ​ចូលរួម​ជាស​មា​ជិក​សមាជិកានៃ​អង្គប្រជុំ​ខាងលើ​ ​​រួម​មាន​ ​​លោក​​ប្រធាន​មន្ទី​រការងារ លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ លោកស្នងការ​នគរបាល លោក​មេបញ្ជាការរង​​កងរាជអាវុធហត្ថ​ខេត្ត រួម​ជាមួយ ម្ចាស់​ស​ណ្ឋា​​គារ  ម្ចាស់​កា​ស៊ី​ណូ​ និង​ម្ចាស់អាជីវកម្ម​តាម​ប្រ​ព័​ន្ធអន​ឡាញ​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ បាន​មក​ចូលរួម​ផង​ដែរ ៕​