៥០ នាក់ស្លាប់ ដោយសារ ទឹកជំនន់ នៅភាគខាងត្បូង ឥណ្ឌា

ញូដេលី ៖ យ៉ាងហោចណាស់ មនុស្ស ៥០នាក់បានស្លាប់ ចាប់តាំងពីថ្ងៃចន្ទ សប្តាហ៍នេះ មកម្ល៉េះ ដោយសារតែ ទឹកជំនន់ ដែលបង្កឡើង ដោយភ្លៀងធ្លាក់យ៉ាងគំហុកនោះ បានវាយប្រហាររដ្ឋ តាមីល ណាឌូ ភាគខាងត្បូង ប្រទេសឥណ្ឌា ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដោយ ស្រង់សម្តីរបស់មន្ត្រី រដ្ឋាភិបាលឥណ្ឌាថា មនុស្សប្រមាណ ៥០នាក់ទៅហើយ បានបាត់បង់ជីវិត ដោយសារតែគ្រោះធម្មជាតិ ចាប់តាំង ពីថ្ងៃទី០៩ ខែវិច្ឆិកាមកម្ល៉េះ ហើយភាគច្រើននៃអ្នកស្លាប់ រស់នៅក្នុងស្រុក ខូដដាឡ័រ។

យ៉ាងណាក៏ដោយ មន្ត្រីពាក់ព័ន្ធ កំពុងបញ្ចេញកម្លាំង ទៅជួយសង្គ្រោះក្នុងខេត្ត រដ្ឋភាគខាង ត្បូងមួយនោះ ដើម្បី កុំឲ្យមានអ្នកស្លាប់បន្តទៀត ៕

៥០ នាក់ស្លាប់ ដោយសារ ទឹកជំនន់ នៅភាគខាងត្បូង ឥណ្ឌា