ហុងគ្រី ឈ្នះម្ចាស់ផ្ទះន័រវ៉េ ១-០ នៃវគ្គជម្រុះ Euro 2016 (Video Inside)

ន័រវ៉េ៖ ក្រុមភ្ញៀវហុងគ្រី បានយកឈ្នះក្រុមម្ចាស់ផ្ទះ ន័រវ៉េ ១-០ ដោយមិននឹកស្មាន ក្នុងជើងទី១នៃព្រឹត្តិការណ៍ ជម្រុះពាន រង្វាន់បាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំង ពីការធ្វើបានសម្រេចដោយកីឡាករ Alexander Tettey នៅនាទីទី២០ ។

នេះជាការប្រកួតក្នុងជើងទី១ ជុំទី២ គ្រាដែលបានរកឃើញ២០ក្រុមហើយ បានឈរចាំមុន ដើម្បីលេងក្នុងវគ្គ ចែកពូលផ្តាច់ព្រ័ត្រ នៅបារាំងឆ្នាំក្រោយ បូករួមទាំងម្ចាស់ផ្ទះមាន់គកបារាំងផងដែរ ដោយត្រូវស្វែងរកបាន៤ក្រុមទៀត ដើម្បីបង្រ្គប់ ២៤ក្រុម លេងនៅវគ្គផ្តាច់ព្រ័ត្រ ។

ហុងគ្រី (Hungary) អាចកែប្រែប្រវត្តិបានវិញហើយ ក្រោយពេលដែលជួបន័រវ៉េ (Norway) ៣ដងមកនេះលេង មិនដែលឈ្នះ និងស្មើសោះ តែពេលនេះបានធ្វើឲ្យន័រវ៉េ ខ្មាស់គេវិញម្តងហើយ មុនពេលជើងទី២ នឹងចាប់ផ្តើមនៅទឹកដី របស់ខ្លួនវិញរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

នៅវេលាម៉ោង ២៖៤៥នាទីរំលងអធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) បូស្ន៊ី ក៏ត្រូវស្វាគមន៍ក្រុមភ្ញៀវអៀរឡង់ ផងដែរក្នុង វគ្គជម្រុះជើងទី១ដូចគ្នា មុនពេលជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ជាកិច្ចបញ្ចប់ ៕