ម៉េ​ស​ស៊ី នឹង​អវត្តមាន​នៅ​ពេល Barcelona ជួប Real Madrid នៅ​ថ្ងៃ​ទី​21 វិច្ឆិកា

លោក​ហូ​ម៉េ​រ៉ូ ដឺ​អា​ហ្គូ​ស្ទី​ណូ វេជ្ជបណ្ឌិត​ប្រចាំ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន បាន​ផ្អាក​កីឡាករ​លី​យ៉ូ​នេ​ល ម៉េ​ស​ស៊ី ខ្សែប្រយុទ្ធ​ក្លិប​Barcelona មិន​ឱ្យ​ចូល​ប្រកួត​ពេល​ជួប​ក្លិប​Real Madrid នៅ​ក្របខ័ណ្ឌ Laliga អេ​ស្ប៉ា​ញ នា​ថ្ងៃ​ទី​២១ វិច្ឆិកា ខាង​មុខ ព្រោះ​បារម្ភ​ពី​សុខភាព​ដែល​មិន​ទាន់​ល្អ នៅឡើយ ។ កន្លង​មក​ធ្លាប់​លេចឮ​ពាក្យ​ច​ចាម​អា​រា​៉​ម​ថា កីឡាករ ម៉េ​ស​ស៊ី អាច​ចូល​លេង​ឱ្យ​ក្លិប​មុន​កាលកំណត់ ប៉ុន្តែ​លោក​ហូ​ម៉េ​រ៉ូ ដឺ​អា​ហ្គូ​ស្ទី​ណូ បាន​ជំទាស់​ដោយ​បញ្ជាក់​ថា អាការ​របួស​របស់​ម៉េ​ស​ស៊ី បង្ហាញ​តម្រុយ​ថា​មិន​អាច​ចូល​លេង​បាន​ទេ បើ​ហ៊ាន​តែ​ចូល​លេង​របួស​នឹង​រើ​ឡើង​វិញ ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ក្លិប Real Madrid នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ខាង​មុខ រូបគេ​នឹង​អវត្តមាន ៕