PNN នាំ​មក​ជូន​​កម្ម​វិធីថ្មី​ ដោយ​បញ្ចូល​ការ​​រត់​ប្រណាំង​ជាមួយ​ការ​ប្រគំ​តន្រ្តី


PNN នាំ​មក​ជូន​​កម្ម​វិធីថ្មី​ ដោយ​បញ្ចូល​ការ​​រត់​ប្រណាំង​ជាមួយ​ការ​ប្រគំ​តន្រ្តី

ស្ថានីយ​ទូរទស្សន៍​ PNN កាល​ពី​ចុង​សប្តាហ៍​ បាន​នាំ​មក​ជូន​ទស្សនិក​ជន​នូវ​​​កម្មវិធី​ថ្មី​មួយ “Smart I am the Fastest” ដោយ​ផ្សំគ្នា​រវាង​ការ​ស្វែង​រក​បុរសនិង​នារី ដែល​រត់​លឿន​បំផុត​នៅក្នុង​ប្រទេស​ ជាមួយ​គ្នា​នឹង​ការ​ប្រគំ​តន្រ្តីដែល​មាន​ការ​ចូលរួម​​​ពី​​​​តារា​ចម្រៀង​ល្បីៗ។ ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​នេះ ត្រូវ​បាន​ចាក់​ផ្សាយ​នៅលើ​ទូរទស្សន៍ PNN កាល​ពី​វេលា​ម៉ោង​៦លា្ងច ថ្ងៃ​សៅរ៍​កន្លង​ទៅ។
​កម្មវិធីនេះបាន​​​រៀប​ចំធ្វើ​ឡើង​ដំបូង​នៅក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ កោះកុង និង​ពោធិ៍សាត់​ ដោយ​អ្នក​ចូលរួម​ប្រកួត​រត់​ប្រណាំង​នៅក្នុងខេត្តទាំង​នោះបាន​ធ្វើការ​ប្រកួត​​​​គ្នា ដើម្បី​ដណ្តើម​យក​ជ័យ​លាភី​​​​ប្រចាំ​​ខេត្តរបស់​ខ្លួន​។

 

PNN នាំ​មក​ជូន​​កម្ម​វិធីថ្មី​ ដោយ​បញ្ចូល​ការ​​រត់​ប្រណាំង​ជាមួយ​ការ​ប្រគំ​តន្រ្តី

 

ព្រឹត្តិការណ៏​​​នេះផង​ដែរ ​មាន​ការ​ចូលរួម​សម្តែង​ពី​​​​​​តារាចម្រៀង​ល្បី​ៗ ដូចជា ​កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា មាស សុខសោភា និង​លោក ឆន សុវណ្ណារាជ ដោយ​បាន​ធ្វើ​ការ​សម្តែងផ្ទាល់​នៅ​ពី​មុខ​ទស្សនិក​ជន​រាប់​ពាន់​នាក់ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ កោះ​កុង​ និង​ពោធិ៍សាត់។
 

PNN នាំ​មក​ជូន​​កម្ម​វិធីថ្មី​ ដោយ​បញ្ចូល​ការ​​រត់​ប្រណាំង​ជាមួយ​ការ​ប្រគំ​តន្រ្តី
 

PNN នាំ​មក​ជូន​​កម្ម​វិធីថ្មី​ ដោយ​បញ្ចូល​ការ​​រត់​ប្រណាំង​ជាមួយ​ការ​ប្រគំ​តន្រ្តី

 

ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន ស្មាត លោក Yap Kokleong បាន​មាន​ប្រសាសន៍ថា៖ «នេះ​ជា​ការ​ប្រកួត​ប្រជែង​​លើក​កម្ពស់​ផ្នែក​សុខភាព និងកាយ​សម្បទាដ៏​សប្បាយ​រីករាយ​មួយ ហើយ​កម្មវិធី​នេះ​ផងដែរ គឺ​បើក​ចំហ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់​ចូលរួម»។
 

ព្រឹត្តិការណ៍ Smart I am the Fastest បាន​រៀបចំ​នៅ​តាម​ទី​កន្លែង​ផ្សេងៗ​ទូទាំង​ប្រទេស ដើម្បីផ្សព្វ​ផ្សាយ​ ពីសេវា 4G LTE របស់​ក្រុមហ៊ុន​ទូរស័ព្ទ Smart ដែល​សេវា​នេះ​បាន​គ្របដណ្ដប់​ ២៥ ខេត្ត​ក្រុង​ទូទាំង​ប្រទេស​ហើយ ។ ព្រឹត្តិការណ៍​ប្រកួតរត់ប្រណាំង​ដែល​បាន​រៀប​ចំធ្វើឡើង​ដំបូង​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ កោះកុង​ និង​​ពោធិ៍សាត់នេះបាន​ទាក់ទាញ​ទស្សនិក​ជន​រាប់​ពាន់​នាក់ ក្នុង​នោះ​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​មាន​ចំនួន​រាប់រយ​នាក់។

 
អ្នក​ចូលរួម​ប្រកួត​ទាំង​នោះ ត្រូវ​​រត់ប្រណាំង​ក្នុង​​​ចម្ងាយ១០០ម៉ែត្រ ហើយ​បន្ទាប់​មក​គឺត្រូវ​រត់​តាម​ផ្លូវ​ដែល​មាន​ឧបសគ្គ។ ក្នុង​នោះ​អ្នក​ឈ្នះសម្រាប់​ការប្រកួត​នៅ​ក្នុងសប្តាហ៍​ដំបូងប្រចាំ​ខេត្ត​នីមួយ​ៗ​មាន​ដូចជា៖​​
ខេត្ត​បន្ទាយ​មានជ័យ៖ លោក ម៉ៅ សារ៉ូ ឈ្នះ​ក្នុង​វិនាទី០០:៣៤ និងកញ្ញា រិន សុផានី ឈ្នះ​ក្នុង​វិនាទី ០០:៤៧ ។
ខេត្ត​កោះកុង៖ លោក សេង ឡេះ ឈ្នះក្នុងវិនាទី០០:៣៨ និង​កញ្ញា ព្រំ ពិសី ឈ្នះ​ក្នុង​វិនាទី០០:៥២ ។
ខេត្ត​ពោធិសាត់៖ លោក គឹម សេវឃាង ឈ្នះ​ក្នុង​វិនាទី០០:៤៦ និង​កញ្ញា គ្រឿន លក្ខិណា ឈ្នះ​ក្នុង​វិនាទី០០:៥៧ ។

 
អគ្គនាយកទូរទស្សន៍ PNN លោក Glen Felgate បាន​មាន​ប្រសាសន៍ថា៖ «យើង​មាន​មោទនភាព ដែល​អាចនាំមកនូវ​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​រំភើប​នេះជូន​ដល់ទស្សនិកជន ។ ​កម្មវិធីនេះ​គឺ​ជា​កម្មវិធី​​ប្រកួត​ប្រជែង​ដ៏​អស្ចារ្យ​មួយ ដែល​មាន​ទាំង​ការ​ប្រគំ​តន្រ្តី​ចូលរួម​ពី​តារា​ល្បីៗ​ទៀតផង»។
 

កម្មវិធី Smart I am the Fastest បន្ទាប់នឹងធ្វើការ​ចាក់​ផ្សាយនៅ​​វេលាម៉ោង៦ល្ងាច ថ្ងៃសៅរ៍ ទី១៤ វិច្ឆិកា ។ កម្មវិធី​នេះនឹង​ចាក់​ផ្សាយពី​ការ​ប្រកួត​រត់​ប្រណាំង និង​ការប្រគំតន្រ្តីដែល​បាន​ធ្វើ​ឡើងក្នុង​ខេត្តបាត់ដំបង កំពត ឧត្តរមានជ័យ ប៉ៃលិន និង​កំពង់ស្ពឺ។ ដោយឡែក​នៅថ្ងៃ​សៅរ៍ ១៤ វិច្ឆិកានេះដែរ ព្រឹត្តិការណ៍រត់​ប្រណាំង​ Smart I Am the Fastest នឹង​ប្រព្រឹត្តិ​ទៅ​នៅឯ​ខេត្ត​សៀម​រាប ស្វាយរៀង និង​ព្រះវិហារ ។
 
នៅថ្ងៃ ១២ ធ្នូ ក្រុមហ៊ុន​ Smart នឹង​រៀប​ចំមហា​ព្រឹត្តិការណ៍ទីពីរ​ គឺការ​ប្រគំតន្ត្រីរបស់​តារាចម្រៀង​អន្តរជាតិ​ដ៏ល្បីគឺអ្នកនាង Jessi J. ។ សំបុត្រ​សម្រាប់ចូលរួមព្រឹត្តិការណ៍នេះ​បាន​ចាប់ផ្ដើម​លក់ហើយ​ ហើយ​រំពឹងថានឹង​មានការ​ចូលរួមពី​អ្នកចូលចិត្ត​តន្ត្រីជាង៣ ​ម៉ឺននាក់ ។
សម្រាប់ព័ត៌មាន​បន្ថែម សូមចូលទៅកាន់៖ www.smart.com.kh/smart-mega-concert-jessie-j ។