ការពារជាតិ និង​អាស៊ី​អឺរ៉ុប ទទួលបាន​ជោគជ័យ​ច្រើន​ក្នុង​ការប្រកួត​អត្តពលកម្ម​សម្រាប់​ទាំងអស់គ្នា​

​អត្ត​ពលិកម​ក​ពី​ក្លិប​ក្រសួងការពារជាតិ ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ ក្នុងការ​ប្រកួត​កីឡា អត្តពលកម្ម​ដើម្បី​ចូលរួម​លើកកម្ពស់​កីឡា​សម្រាប់​ទាំងអស់គ្នា ប្រចាំឆ្នាំ​២០១៥ ខណៈ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ ២  ចំណែក​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ​វិទ្យាស្ថាន​អប់រំ​កាយ និង​កីឡា​។ 

​បន្ទាប់ពី​ប្រកួត​យ៉ាង​ស្វិត​ស្វាយ ការប្រកួត​កីឡាអត្តពលកម្ម​ដើម្បី​ចូលរួមចំណែក​លើកកម្ពស់​កីឡា​សម្រាប់​យើងទាំងអស់គ្នា​ប្រចាំឆ្នាំ​២០១៥ បានបញ្ចប់​ហើយ​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ម្សិលមិញ​នេះ ដោយ​លទ្ធផល​ក្រសួងការពារជាតិ​ទទួលបាន​មេដាយមាស​ចំនួន ៨ ប្រាក់​៣ និង​សំរិទ្ធ​២​។ ខណៈ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ទទួលបាន​មេដាយមាស ៨ និង​សំរិទ្ធ ៤ ។ ចំណែក​វិទ្យាស្ថាន​អប់រំ​កាយ និង​កីឡា​ទទួលបាន មេដាយមាស ៣ ប្រាក់​៦ និង​សំរិទ្ធ​២​។
ការពារជាតិ និង​អាស៊ី​អឺរ៉ុប ទទួលបាន​ជោគជ័យ​ច្រើន​ក្នុង​ការប្រកួត​អត្តពលកម្ម​សម្រាប់​ទាំងអស់គ្នា​
​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​នៅក្នុង​ការបិទ​ការប្រកួត​នេះ​ថា​៖ «​ការប្រកួត​អត្តពលកម្ម​ឆ្នាំនេះ ទទួលបាន​លទ្ធផល​ល្អប្រសើរ ដោយសារ​កីឡាករ កីឡា​ការ​នី​ទាំងអស់​គោរព​តាម​បទបញ្ជា​បច្ចេកទេស មានការ​អធ្យាស្រ័យ​ល្អ ជាពិសេស​បញ្ចេញ​អស់ពី​សមត្ថភាព​ក្នុងការ​ប្រកួត​យកជ័យ​ជំនះ​លើ​ដៃគូ​ប្រកួត​របស់ខ្លួន​»​។
ការពារជាតិ និង​អាស៊ី​អឺរ៉ុប ទទួលបាន​ជោគជ័យ​ច្រើន​ក្នុង​ការប្រកួត​អត្តពលកម្ម​សម្រាប់​ទាំងអស់គ្នា​
​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក ប៊ូ ជុំ​សេរី បាន​ផ្តល់នូវ​អនុសាសន៍​មួយចំនួន​ដល់​សហព័ន្ធ​កីឡាអត្តពលកម្ម ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡាអត្តពលកម្ម​ឱ្យ​កាន់តែ​ខ្លាំងក្លា និង​ទទួលបាន​បាន​លទ្ធផល​ល្អប្រសើរ​ទាំង​បរិមាណ និង​គុណភាព ដោយ​លោក​លើកឡើងថា «​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ជាតិ និង​អន្តរជាតិ​នានា ជាពិសេស​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ សហព័ន្ធ​ត្រូវធ្វើ​ការបណ្តុះបណ្តាល​ថ្នាល​តាម​កម្រិត​អាយុ នៅតាម​ក្លិប​សមាគម​ឱ្យបាន​ទូលំទូលាយ​ទូទាំងប្រទេស ត្រូវ​ពង្រឹងសមត្ថភាព​អា​ជា្ញ​កណ្តាល ចៅក្រម​ឱ្យបាន​ទាំង​បរិមាណ និង​គុណភាព ត្រូវ​ពង្រឹង​ការរៀបចំ​ការហ្វឹកហាត់​នៅតាម​ក្លិប​សមាគម ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​សហព័ន្ធ ក្លិប សមាគម​ទូទាំងប្រទេស ជាពិសេស​ត្រូវ​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍​»​។
ការពារជាតិ និង​អាស៊ី​អឺរ៉ុប ទទួលបាន​ជោគជ័យ​ច្រើន​ក្នុង​ការប្រកួត​អត្តពលកម្ម​សម្រាប់​ទាំងអស់គ្នា​
​គួរបញ្ជាក់​ផងដែរ​ថា ការប្រកួត​កីឡាអត្តពលកម្ម​សម្រាប់​យើងទាំងអស់គ្នា ឆ្នាំ​២០១៥ ដែល​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រយៈពេល ២​ថ្ងៃ​ចាប់​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ដែលមាន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​ចំនួន​១៧៤​នាក់ (​ស្រី​៨៣​នាក់​) ធ្វើការ​ប្រកួត​តំណាង​កិ្ល​ប សមាគម​ចំនួន​២២ ធ្វើការ​ប្រកួតប្រជែង​គ្នា​លើ​វិញ្ញាសា​ចំនួន ២២ រត់ប្រណាំង​ចម្ងាយ ១០០​ម៉ែត្រ​,២០០​ម​,៤០០​ម​,៥០០​ម និង​រត់​បណ្តាក់​១០០​ម X ៤ (​បុរស នារី​) លោត​ចម្ងាយ លោក​កម្ពស់ លោត​បណ្តាក់​៣​ដង និង​ចោលដុំដែក​(​បុរស នារី​) បានបញ្ចប់​ដោយ​រលូន​ហើយ​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ៕ 

ការពារជាតិ និង​អាស៊ី​អឺរ៉ុប ទទួលបាន​ជោគជ័យ​ច្រើន​ក្នុង​ការប្រកួត​អត្តពលកម្ម​សម្រាប់​ទាំងអស់គ្នា​
ការពារជាតិ និង​អាស៊ី​អឺរ៉ុប ទទួលបាន​ជោគជ័យ​ច្រើន​ក្នុង​ការប្រកួត​អត្តពលកម្ម​សម្រាប់​ទាំងអស់គ្នា​
ការពារជាតិ និង​អាស៊ី​អឺរ៉ុប ទទួលបាន​ជោគជ័យ​ច្រើន​ក្នុង​ការប្រកួត​អត្តពលកម្ម​សម្រាប់​ទាំងអស់គ្នា​
ការពារជាតិ និង​អាស៊ី​អឺរ៉ុប ទទួលបាន​ជោគជ័យ​ច្រើន​ក្នុង​ការប្រកួត​អត្តពលកម្ម​សម្រាប់​ទាំងអស់គ្នា​
ការពារជាតិ និង​អាស៊ី​អឺរ៉ុប ទទួលបាន​ជោគជ័យ​ច្រើន​ក្នុង​ការប្រកួត​អត្តពលកម្ម​សម្រាប់​ទាំងអស់គ្នា​
ការពារជាតិ និង​អាស៊ី​អឺរ៉ុប ទទួលបាន​ជោគជ័យ​ច្រើន​ក្នុង​ការប្រកួត​អត្តពលកម្ម​សម្រាប់​ទាំងអស់គ្នា​
ការពារជាតិ និង​អាស៊ី​អឺរ៉ុប ទទួលបាន​ជោគជ័យ​ច្រើន​ក្នុង​ការប្រកួត​អត្តពលកម្ម​សម្រាប់​ទាំងអស់គ្នា​
ការពារជាតិ និង​អាស៊ី​អឺរ៉ុប ទទួលបាន​ជោគជ័យ​ច្រើន​ក្នុង​ការប្រកួត​អត្តពលកម្ម​សម្រាប់​ទាំងអស់គ្នា​
ការពារជាតិ និង​អាស៊ី​អឺរ៉ុប ទទួលបាន​ជោគជ័យ​ច្រើន​ក្នុង​ការប្រកួត​អត្តពលកម្ម​សម្រាប់​ទាំងអស់គ្នា​

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​