កងកម្លាំង វរសេនាតូច៥១៤ ចំនួន១០០នាក់ បានចុះជួយច្រូតស្រូវ ជូនប្រជាពលរដ្ឋ ក្នុងឃុំបន្ទាយឆ្មា ដែលគ្មានទីពឹងនិងក្រីក្រ

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០១៥ កងកម្លាំងវរសេនាតូចលេខ៥១៤ ចំណុះឲ្យកងពលលេខ៥១ ចំនួន១០០នាក់ ដឹកនាំដោយលោក មាស ប៊ុណរុណ មេបញ្ជាការវរៈលេខ៥១៤ បានដឹកនាំកម្លាំងកងពលទាំង១០០នាក់នេះ ចុះទៅជួយច្រូតស្រូវ របស់ប្រជាកសិករមួយគ្រួសារ ដែលក្រីក្ររស់នៅក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មា ស្រុកថ្មពួក  ខេត្តបន្ទាយមានជ័យ ។

លោកមាស ប៊ុនរុណ បាននិយាយនៅក្នុងវាលស្រែនោះថា ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ត្រី សេង ធារិន មេបញ្ជាការង កងពលលេខ៥១ បានឲ្យលោកដឹកនាំកម្លាំងកងពល នៅក្នុងវរៈ៥១៤ចំនួន១០០នាក់ ចុះមកជួយច្រូតស្រូវ របស់កសិករមួយគ្រួសារ ដែលធ្វើបានស្រូវ ហើយគ្មានកម្លាំងច្រូតពិសេស គ្មានលុយសម្រាប់ជួយកម្មករ ឲ្យមកច្រូតទៀតផង។

លោកឧត្តមសេនីយ៍ត្រី សេង ធារិន មេបញ្ជាការងកងពលលេខ៥១ ប្រាប់ឲ្យដឹងថា កម្លាំងកងពលវរសេនាតូចលេខ៥១៤ ក្រៅពីការពារ ជាតិមាតុភូមិ គឺនៅមានភារកិច្ចការពារ នៅតាមព្រំដែនទៀតដូចជា ការពលករចំណាកស្រុក មិនឲ្យឆ្លងព្រំដែនទៅរកងាការធ្វើនៅស្រុក ថៃដោយខុសច្បាប់ ការពារបទល្មើសចេញតាមច្រកព្រំដែនដូចជា គ្រឿងញៀន ទំនិញគេចពន្ធ ពិសេសទំនិញខូចគុណភាពជាដើម និងពេលទំនេរ ចុះទៅជួយច្រូតស្រូវជូនប្រជាកសិករ ដែលក្រីក្រក្នុងផ្ទះគ្មានកម្លាំងច្រូតនេះ ជាការជួយគ្នាទៅវិញទៅមក មិនអាចខ្វះបានឡើយ។

ម្ចាស់ស្រែឈ្មោះ តា ពក អាយុ៧៥ឆ្នាំ រស់នៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាននិយាយថា ក្រុមគ្រួសារ គាត់ក្រីក្រណាស់ ការធ្វើស្រែបាននេះពឹងផ្អែកទាំស្រុង ទៅលើញាតិជិតខាងគេជួយគ្រប់សព្វ តាំងពីពូជ ភ្ជួរ រាស់ដក ស្ទូង ជាដើម ក្រុមគ្រួសារលោកតា គ្រាន់តែអ្នកថែទាំប៉ុណ្ណោះ រហូតដល់ស្រូវឲ្យផលតែម្តង។

លោកតាបន្តទៀតថា ដល់រដូវច្រូតកាត់គ្រួសារក្នុងភូមិម្នាក់ជាប់រវល់ តែច្រូតស្រូវរបស់ខ្លួនតែរៀងៗខ្លួន ទើបពួកគាត់គ្មានពេលច្រូតឲ្យគ្រួសារលោកតា រហូតមកដល់ថ្ងៃនេះស្រូវរបស់គាត់ចង់បាក់ក អស់ ព្រោះគ្មានកម្លាំងជួយច្រូត តែសំណាងល្អណាស់ ស្រាប់តែថ្ងៃនេះមានកម្លាំងកងពលលេខ៥១៤ ចំនួន១០០នាក់ស្ម័គ្រចិត្ត ជួយមកច្រូតស្រូវរបស់គាត់ ដោយមើលឃើញទង្វើដ៏ល្អ របស់កងពលទាំងអស់នោះ ដែលខិតខំយកចិត្តទុកដាក់ ច្រូតកាត់ស្រូវរបស់គាត់ឲ្យហើយ រួចរាល់ក្នុងមួយព្រឹកនេះ គាត់បានលើកម្រាមដៃដប់បួងសួង ដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមជួយបីបាត់ថែរក្សាដល់អស់លោកទាំង១០០នាក់ ឲ្យបានជួបនិងតែសេចក្តីសុខគ្រប់ៗគ្នា៕

កងកម្លាំង វរសេនាតូច៥១៤ ចំនួន១០០នាក់ បានចុះជួយច្រូតស្រូវ ជូនប្រជាពលរដ្ឋ ក្នុងឃុំបន្ទាយឆ្មា ដែលគ្មានទីពឹងនិងក្រីក្រ

កងកម្លាំង វរសេនាតូច៥១៤ ចំនួន១០០នាក់ បានចុះជួយច្រូតស្រូវ ជូនប្រជាពលរដ្ឋ ក្នុងឃុំបន្ទាយឆ្មា ដែលគ្មានទីពឹងនិងក្រីក្រ

កងកម្លាំង វរសេនាតូច៥១៤ ចំនួន១០០នាក់ បានចុះជួយច្រូតស្រូវ ជូនប្រជាពលរដ្ឋ ក្នុងឃុំបន្ទាយឆ្មា ដែលគ្មានទីពឹងនិងក្រីក្រ

កងកម្លាំង វរសេនាតូច៥១៤ ចំនួន១០០នាក់ បានចុះជួយច្រូតស្រូវ ជូនប្រជាពលរដ្ឋ ក្នុងឃុំបន្ទាយឆ្មា ដែលគ្មានទីពឹងនិងក្រីក្រ

កងកម្លាំង វរសេនាតូច៥១៤ ចំនួន១០០នាក់ បានចុះជួយច្រូតស្រូវ ជូនប្រជាពលរដ្ឋ ក្នុងឃុំបន្ទាយឆ្មា ដែលគ្មានទីពឹងនិងក្រីក្រ

កងកម្លាំង វរសេនាតូច៥១៤ ចំនួន១០០នាក់ បានចុះជួយច្រូតស្រូវ ជូនប្រជាពលរដ្ឋ ក្នុងឃុំបន្ទាយឆ្មា ដែលគ្មានទីពឹងនិងក្រីក្រ

  • កងកម្លាំង វរសេនាតូច៥១៤ ចំនួន១០០នាក់ បានចុះជួយច្រូតស្រូវ ជូនប្រជាពលរដ្ឋ ក្នុងឃុំបន្ទាយឆ្មា ដែលគ្មានទីពឹងនិងក្រីក្រ已关闭评论
  • 143 views
  • Hide Sidebar
    A+