កម្លាំងសាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម បានចាប់រថយន្ត ស៊េរីទំនើប អត់ពន្ធ ២គ្រឿងទៀត

កំពង់ចាម ៖ ក្រោយពីបានការឯកភាព ពីស្ថាប័នអយ្យការ អមសាលាដំបូង ខេត្តកំពង់ចាម កម្លាំងសមត្ថកិច្ច នៃ សាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម រួមសហការ ដោយកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថខេត្ត បានបើកកិច្ច ប្រតិបត្តិការភ្លាមៗ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ចាប់រថយន្តស៊េរីទំនើប អត់ពន្ធចំនួន ២គ្រឿង ខណៈកំពុងឈប់ចត ក្នុងភូមិសាស្ត្រ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

តាមមន្ត្រីសាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម បានឲ្យដឹងថា រថយន្តដែលបានចាប់នោះ ១-ម៉ាក LEXUS RX400H ផលិតឆ្នាំ២០០៦ ពណ៌ស្ករ និង១គ្រឿងទៀត ម៉ាក CAMRY ផលិតឆ្នាំ២០០៧ ពណ៌ស ។ ហើយបច្ចុ ប្បន្ន រថយន្តទាំង២គ្រឿងនោះ កំពុងរក្សារទុក នៅស្នាក់ការសាខាគយ និងរដ្ឋាករ ខេត្តកំពង់ចាម ដើម្បីចងក្រង សំណុំរឿងទៅតាមនីតិវិធី ។

មន្ត្រីគយបានបញ្ជាក់ឲ្យដឹងដែរថា គិតមកត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សាខាគយ និងរដ្ឋាករខេត្តកំពង់ ចាម បានចាប់រថយន្តអត់ពន្ធស៊េរីទំនើប សរុបចំនួន ៧គ្រឿង ជាមួយគ្នានេះ ក៏មានម្ចាស់រថយន្តស្ម័គ្រចិត្ត ចូលមក បង់ពន្ធបានចំនួន៤គ្រឿងដែរ ៕