បាញ់ប្លន់យកម៉ូតូ ស្កុបពីលើស្ពាន អាកាស ស្ទឹងមានជ័យ ស្លាប់ម្នាក់របួសម្នាក់

ភ្នំពេញ ៖ ក្រុមចោរប្លន់ ប្រដាប់អាវុធ៣ នាក់ ជិះម៉ូតូម៉ាកឌុកមួយគ្រឿង បានបាញ់ ប្រហារពីរគ្រាប់ទៅ លើជនរងគ្រោះបីនាក់ ប៉ងប្លន់យកម៉ូតូតែមិនបានសម្រេច ប៉ុន្ដែជន រងគ្រោះពីរនាក់ ត្រូវគ្រាប់កាំភ្លើងហើយ ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ខណៈដែលនារី ជិះជាមួយបានរួចផុតពីគ្រោះថ្នាក់មួយនេះ។

អំពើបាញ់ប្រហារប្លន់យកម៉ូតូស្កុបពីតែ មិនបានសម្រេចខាងលើនេះ បានកើតឡើង នៅវេលាម៉ោង៣ ទាបភ្លឺថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅលើស្ពានអាកាសស្ទឹង មានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួល គោកនិងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

មន្ដ្រីនគរបាលមូលដ្ឋានខណ្ឌចំការមន បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បីនាក់ ប្រុសពីរនាក់ ស្រីម្នាក់ជិះម៉ូតូស្កុបពី មួយគ្រឿង ពណ៌ស ចេញមកពីក្លឹបកំសាន្ដ ប្លូធូ ក្នុងខណ្ឌសែនសុខ ឆ្ពោះមកតាម ផ្លូវលេខ ២៧១ លុះមកដល់ក្បាលស្ពានអាកាសស្ទឹង មានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កំពុងតែជិះឡើងនោះ ស្រាប់តែមានជន សង្ស័យ៣នាក់ ជិះម៉ូតូម៉ាកឌុក មកគៀហើយ សំឡុតយកម៉ូតូ តែជនរងគ្រោះមិនឱ្យទើប ធ្វើពួកវាខឹងបាញ់ប្រហារមួយគ្រាប់ ។ ទោះ បីត្រូវគ្រាប់កាំភ្លើងក៏ដោយ ក៏ជនរង គ្រោះ ខំបើកម៉ូតូយ៉ាងលឿនឆ្លងកាត់ស្ពាន លុះមក ដល់ពាក់កណ្ដាលស្ពាន ជនសង្ស័យបានបាញ់ មួយគ្រាប់ទៀត ប៉ុន្ដែជនរងគ្រោះមិនដួល និងមិនព្រមឈប់ បានបន្ដបើកម៉ូតូទាំងរបួស ចុះពីស្ពានក៏ ជ្រុលទៅបុករនាំងថ្មបែងចែក ទ្រូងផ្លូវ មុខផ្លូវចូលទៅផ្សារសុវណ្ណា សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន ហើយស្រែកចោរ បាញ់ប្លន់ ទើបធ្វើឱ្យក្រុមចោរមិនមានឱកាស មកយកម៉ូតូរបស់ជនរងគ្រោះ ដើម្បីជិះគេច ខ្លួន ។

តាមការបញ្ជាក់ពីនគរបាលខណ្ឌចំការ មន ក្រោយពីទទួលបានករណីថា មានករណី បាញ់ប្លន់យកម៉ូតូ នោះ នគរបាលប៉ុស្ដិ៍ទំនប់ ទឹកបានចុះទៅសួរនាំ ហើយជួយដឹកជនរង គ្រោះម្នាក់ទៅព្យាបាល របួសនៅ មន្ទីរពេទ្យ រុស្ស៊ី រីឯជនរងគ្រោះម្នាក់ទៀតបានបើកម៉ូតូ ទាំងរបួសត្រឡប់ទៅផ្ទះ របស់ខ្លួននៅឯខណ្ឌ សែនសុខ ហើយឱ្យបងប្អូនជួយដឹកទៅកាន់ មន្ទីរពេទ្យលោកសង្ឃ ដើម្បីព្យាបាលរបួស។

សម្រាប់ជនរងគ្រោះឈ្មោះវាសនា អាយុ ២៥ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែល រងរបួសធ្ងន់នោះ ត្រូវបានសមត្ថ កិច្ចអះអាងថា បានដាច់ខ្យល់ស្លាប់ទៅហើយ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ។

សូមបញ្ជាក់ថា កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ស្ថិត នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ក៏មានករណីបាញ់ប្លន់ប៉ងយកម៉ូតូម៉ាកឌុក មួយគ្រឿងពីជនរងគ្រោះ ប៉ុន្ដែក៏មិនបាន សម្រេច ដោយអ្នកជិតខាងឃើញហើយ ស្រែកឱ្យគេជួយ ទើបសមត្ថកិច្ចនៅក្បែរនោះ ចេញមកជួយអន្ដរាគមន៍ភ្លាមៗ ខណៈដែល ក្រុមជនល្មើសបានគេចខ្លួនដោយសុុវត្ថិភាព ទៅហើយនោះ ។

ករណីបាញ់ប្លន់តែមិនបានសម្រេចខាង លើនេះ ជនរងគ្រោះបានរងរបួសត្រូវបាន សមត្ថកិច្ចនិងសាច់ញាតិជួយដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យផងដែរ ។

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខ ក្រុមចោរប្លន់ប្រដាប់អាវុធ ចំនួន៣នាក់ព្រម ទាំងកាំភ្លើងខ្លី និងម៉ូតូចំនួន៤គ្រឿងផងដែរ ដែលជនសង្ស័យទាំងនេះ ធ្លាប់បានធ្វើសកម្ម ភាពបាញ់ប្លន់នាពេលកន្លង ទៅក្នុងរាជធានីភ្នំ ពេញ ក្នុងនោះសង្ស័យជាប់ពាក់ព័ន្ធនិងករណី បាញ់ប្លន់នៅខណ្ឌចំការមន ក្នុងសង្កាត់ ទួលស្វាយព្រៃទី១ នេះផងដែរ ។

បាញ់ប្លន់យកម៉ូតូ ស្កុបពីលើស្ពាន អាកាស ស្ទឹងមានជ័យ ស្លាប់ម្នាក់របួសម្នាក់