ម៉ាស៊ីន​បោក​សំលៀកបំពាក់ សាម​សុង​ActivDualwash លក់ដាច់​មួយ​លាន​គ្រឿង​លើ​ពិភពលោក​

ភ្នំពេញ​: ​ម៉ាស៊ីន​បោក​សំលៀកបំពាក់ សាម​សុង​ActivDualwash​លក់បាន​ចំនួន​មួយ​លាន​គ្រឿង​ទូទាំង​ពិភពលោក​ចាប់តាំងពី​ពេលចេញ​លក់​នៅលើ​ទីផ្សារ​កាលពី​ខែកុម្ភ​: ឆ្នាំ​2015 មក​។​ខណៈពេល​ActiveDualwash​គឺជា​ម៉ា​ស៊ី​ដែលមាន​ភាពជោគជ័យ​ជាងគេ​របស់​សាម​សុង​ម៉ាស៊ីន​មួយ​នេះ​បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​តាមរយៈ​បង្កើន​ចំនួន​លក់​ទៅដល់​3.500​គ្រឿងក្នុង​មួយថ្ងៃ​ឬ​យ៉ាងហោចណាស់​2​គ្រឿងក្នុង​1​នាទី​។​


ឧបករណ៍​ដ៏​មាន​ភាព​ច្នៃប្រឌិត​មួយ​នេះ​ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​នៅ​ប្រទេស​កូរ៉េខាងត្បូង មុនពេល​ដាក់លក់​នៅ​អា​មេ​រិច​ខាងជើង​អា​មេ​រិច​ឡាទីន​តំបន់​អាស៊ី​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​និង តំបន់​អាហ្វ្រិក​។​កំឡុងពេល​ត្រីមាស​ទី​1 នៃ​ឆ្នាំ​2015 ម៉ាស៊ីន​បោកគក់​មួយ​នេះ​មាន​ចំណែក​ទីផ្សារ​17% នៅក្នុង​ចំណោម​ម៉ា​សុ​ី​ន​បោក​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន​សាម​សុង​ហើយ​បន្ត​កើន​ដល់​36% និង​41% នៅ​ត្រីមាស​ទី​2 និង​ទី​3 ។​

ម៉ាស៊ីន​បោក​សំលៀកបំពាក់ សាម​សុង​ActivDualwash លក់ដាច់​មួយ​លាន​គ្រឿង​លើ​ពិភពលោក​

​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​នេះ​ភ្ជាប់​មកជា​មួយ​ចាន​បោក​ដែល​អនុញ្ញាត​ឲ្យ​អ្នកធ្វើការ​ដុស ជម្រះ​ដោយផ្ទាល់​លើ​ផ្នែក​ប្រឡាក់​ខ្លាំង​មុនពេល​ដាក់​ទៅក្នុង​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​តែម្តង​។ ជាមួយនឹង​ចាន​បោក​នេះ លោកអ្នក​អាច​សម្អាត​ស្នាម​ប្រឡាក់​ដោយ​ដៃ ដូចជា​ខោអាវ​លេង​កីឡា ក្រណាត់​សូត្រ និង ក្រណាត់​ស្តើងៗ នៅក្នុង​កន្លែង​តែមួយ ទើប​យកទៅដាក់​ក្នុង​ម៉ា​សុ​ី​ន​បោក សម្លៀកបំពាក់​តាម​ក្រោយ​ដែល​អាចជួយ​កាត់បន្ថយ​ការ​ខ្ជះខ្ជាយ​ទឹក និង​កំពប់ទឹក​។

ម៉ាស៊ីន​បោក​សំលៀកបំពាក់ សាម​សុង​ActivDualwash លក់ដាច់​មួយ​លាន​គ្រឿង​លើ​ពិភពលោក​

​ម៉ាស៊ីន​ActivDualwash​ធ្វើ​ឲ្យ​ការបោក​សម្អាត​សម្លៀកបំពាក់​លឿន​ជាង​មុន​ជាមួយនឹង​បច្ចេកទេស​ថ្មី​ដែល​លោកអ្នក​អាច​ចំណាយពេល​ត្រឹមតែ​36 នាទី​ជាមួយនឹង​ការបោក​សម្លៀកបំពាក់​ធ​ម្ម​តា​។​

ម៉ាស៊ីន​បោក​សំលៀកបំពាក់ សាម​សុង​ActivDualwash លក់ដាច់​មួយ​លាន​គ្រឿង​លើ​ពិភពលោក​