ក្រុមប្រឆាំង កំពុង​វង្វេងវង្វាន់​នយោបាយ​នៅ​ភូមា និង​កម្ពុជា​!

ភ្នំពេញ: ​ថ្មីៗ​នេះ ពិភពលោក​មានការ​ភ្ញាក់ផ្អើល រំភើប និង​រីករាយ​បន្ទាប់ពី​បានឃើញ​ដំណើរ​ការ​ប្រ​ព្រឹ​ត្ដិ​ទៅ និង​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​សកល​នៅ​ប្រទេស​ភូមា ដែល​បាន​ប្រ​ព្រឹ​ត្ដទៅ​កាលពី​ថ្ងៃអាទិត្យ ទី​៨ ខែវិច្ឆិកា កន្លងទៅ​ថ្មីៗ​នេះ​។ ក្នុងនោះ អ្នក​ចុះឈ្មោះ​បោះឆ្នោត​ប្រមាណ ៣២​លាន​នាក់ ហើយ​អ្នក​ដែល​បាន​ចេញទៅ​បោះឆ្នោត​មាន​ចំនួន​ជាង​៨០%​។​

​ប្រជាពលរដ្ឋ​ភូមា បាន​បោះឆ្នោត​ទុក​ចិ​ត្ដ​លើ​គណបក្សប្រឆាំង​របស់​លោកស្រី អ៊ុង សាន​ស៊ូ​ជី​។  គេ​អាច​ប៉ាន់​ស្មានថា គណបក្ស​លោកស្រី អ៊ុង សាន​ស៊ូ​ជី អាច​ទទួល​អាសន​:​បាន​លើសពី​២/៣ នៅក្នុង​សភា​ទាំងពីរ​។​

​ក្នុងន័យនេះ គេ​អាច​ទាញ​ការ​សន្និដ្ឋានថា ប្រសិនបើ​គ្មាន​ការជំទាស់​ពី​ក្រុម​យោធា ដែល​កំពុង​កាន់អំណាច​សព្វ​ថ្ងៃនោះ គឺ​លោកស្រី អ៊ុង សាន​ស៊ូ​ជី នឹង​ក្លាយជា​ប្រមុខ​រដ្ឋាភិបាល​ភូមា នៅ​ដើមឆ្នាំ​២០១៦ ខាងមុខនេះ​ជាពុំខាន​។

​ទន្ទឹមនឹង​នេះដែរ គេ​ឃើញ​លោក ថេ​ន សេន ប្រធានាធិបតី​បច្ចុប្បន្ន និង​អគ្គមេបញ្ជាការ​យោធា គឺ​លោក មិន អ៊ុង​លាំង ក៏បាន​ប្រកាស​គាំទ្រ​លទ្ធផល​បឋម​នេះ ដោយបាន​ចេញ​សារ​ជា​ផ្លូវការ​អបអរសាទរ​ជូន លោកស្រី អ៊ុង សាន​ស៊ូ​ជី ផងដែរ​។​

​ជាការ​ពិតណាស់ ក្នុង​ភាពជាក់ស្ដែង​នេះ​ពុំមាន​នរណាម្នាក់ ដែល​មិន​អបអរសាទរ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ប្រទេស​ភូមា នោះ​ទ្បើ​យ ព្រោះ​ពិភពលោក និង​បក្សប្រឆាំង​ប្រទេស​នេះ ធ្លាប់​មានការ​ខ្លោចផ្សារ​ក្នុង​ចិ​ត្ដ និង​ខក​ចិ​ត្ដ​យ៉ាងខ្លាំង​កាលពី​ឆ្នាំ​១៩៩០ ខណៈដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ជាតិ (NLD) បានឈ្នះ​សន្លឹកឆ្នោត​ជាង​៨០% បានទទួល​អាសនៈ​លើស​ភាគច្រើន​ដាច់ខាត តែ​ត្រូវ​របប​យោធា​មិន​ទទួលស្គាល់​លទ្ធផល​នេះ ព្រមទាំង​ឃុំខ្លួន​លោកស្រី ស៊ូ​ជី នៅក្នុង​ផ្ទះ មិន​ឲ្យ​មាន​សេរីភាព​ជាច្រើនលើក​ច្រើនសា​រ សរុប​១៥​ឆ្នាំ​។​

​ទន្ទឹមនឹង​ការអបអរសាទរ​នេះ បើ​គេ​ក្រ​ទ្បេ​កមក​មើល​មេដឹកនាំ​បក្ស និង​ក្រុមប្រឆាំង​នៅ​កម្ពុជា ដែល​តែងតែ​មានគំនិត​ប្រឆាំងនឹង​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ពួកគេ​បានធ្វើ​ការវិភាគ​ក្នុងស្ថានភាព​មួយ ដែល​ពួកគេ​សង្ឃឹមថា អាច​នឹង​បានទទួល​ជ័យជំនះ​នៅពេល​បោះឆ្នោត​ឆ្នាំ​២០១៨ ជាស្រេច ដូច​ភូមា​ដែរ​។​

​ពួកគេ​បាន​ផ្ញើ​សារ​នយោបាយ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​គឃ្លើន ដែល​បង្ក​ឲ្យ​មាន​បរិយាកាស​អាប់អួរ បន្ថែម​ដុត​កំដៅ​នយោបាយ​ឲ្យ​កាន់តែ​ក្ដៅ​។ សារ​នយោបាយ​ទាំងនេះ​មាន​ខ្លឹមសារ​មុតៗ ដូចជា "​លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា​ត្រូវ​ហ៊ាន​ចុះ​ចេញពី​តំណែង ត្រូវ​ហ៊ាន​ផ្ទេរអំណាច​ឲ្យ​មេបក្ស​ប្រឆាំង​ដោយ​សន្ដិវិធី ដូចជា គណបក្សកាន់អំណាច និង​ក្រុម​មេដឹកនាំ​យោធា នៅ​ភូមា​នោះ​ផងដែរ​"​។​

​ក្នុង​បរិ​ការ​នេះ អ្នកនយោបាយ​មួយចំនួន​ក្នុងស្រុក​គេ​មាន​សេចក្ដី​ងឿងឆ្ងល់ លាយ​ទ្បំ​នឹង​សេចក្ដី​បារម្ភ គេ​ចោទ​សួរថា តើ​ហេតុអ្វី​ក៏​ជានិច្ចកាល​ក្រុមប្រឆាំង​ទាំងនេះ យក​កម្ពុជា​ទៅ​ប្រៀបធៀប​នឹង​ប្រទេស​នានា​។

​តើ​ហេតុអ្វី​ក៏​ពួកគេ​មិនដែល​នាំគ្នា​ក្រេបជញ្ជក់​នូវ​លទ្ធិប្រជាធិបតេយ្យ ដែល​បានចាប់ផ្ដើម​មានកំណើត កវែកកឆ្នាំង​ចាប់ពី​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​។​

​តើ​ពួកគេ​ទាំងនេះ មានបាន​អង្គុយ​គិតពិចារណា​ពី​ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្មែរ ក្នុង​សតវត្ស​ចុងក្រោយ​ទី​២០ ទី​២១ រហូតដល់​ញ៉ាំង​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្ដិភាព​នេះដែរ​ឬទេ​?
​តើ​ពួកគេ​មាន​ដែល​បាន​គិតពី​សភាពការណ៍​នៅ​ប្រទេស​កម្ពុជា​រាប់សិប​ឆ្នាំកន្លងមក ទើបបាន​ឈានដល់​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ដែល​សម្ដេចឪ "​ព្រះ​បរម​រតន​កោដ្ឋ​"​បាន​តស៊ូ​ដណ្ដើមបាន​ឯករាជ្យ​ពី​ប្រទេស​បារាំង ឬទេ​? តើ​ពួកគេ​មាន​ដែល​បាន​គិតដល់​រដ្ឋប្រហារ ថ្ងៃ​១៨ មីនា ឆ្នាំ​១៩៧០ ដែល​ឈានដល់​ការបង្ក​យុគសម័យ​ញ៉ាំង​ដល់​ក្រុម​របប​ខ្មែរក្រហម​ប្រល័យពូជសាសន៍ ក្ដាប់​អំណាច​ជិត​៤​ឆ្នាំ កាប់សម្លាប់​ខ្មែរ​គ្នាឯង​អស់​ប្រមាណ​៣​លាន​នាក់​ដែរឬទេ​?

​តើ​ពួកគេ​មាន​ដែល​បាន​គិតថា នរណា ឬ​ក្រុម​ណា​ដែល​បាន​បូជាជីវិត​រំដោះ​កម្ពុជា​ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍​នេះ រហូតដល់​មាន​កិច្ចព្រមព្រៀង​សន្ដិភាព​នៅ​ទីក្រុង​ប៉ារីស​ដែលមាន​ប្រទេស​មហាអំណាច​ទាំង​៥ និង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយចំនួនទៀត បាន​ខិតខំ​ជួយ​កម្ពុជា រហូតដល់​លទ្ធិប្រជាធិបតេយ្យ​រីក​ធំធាត់​មកដល់​សព្វថ្ងៃនេះ ដែល​ក្រុមប្រឆាំង​បាននិងកំពុង​ក្រេបជញ្ជក់ និង​ទទួលផល​នូវ​ផ្លែផ្កា​នេះ​?

​ករណី​ទាំងនេះ បើ​គេ​ប្រៀបធៀប​អំពី​យុគ្គសម័យ​ដែល​បាន​រៀបរាប់​ខាងលើ គឺ​ខុស​ស្រ​ទ្បះ​ពី​យុគ្គសម័យ​ដែល​កើត​ទ្បើង​នៅ​ប្រទេស​ភូមា បើ​យើង​និយាយ​កាត់​ឲ្យ​ខ្លី គឺ​ចាប់ពី​សម័យ​កាន់កាប់​របស់​មហាអំណាច​អង់គ្លេស​មកលើ​ប្រទេស​ភូមា រហូតដល់​សម័យ​រំដោះ​ឆ្នាំ​១៩៤៨​។ បន្ទាប់មកទៀត យុគ្គសម័យ​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​១៩៦១ រហូតដល់​បាន​កាន់កាប់​អំណាច​ដល់​សព្វថ្ងៃ​។ 

​សភាពការណ៍​គឺ​ខុសគ្នា​ឆ្ងាយ​ណាស់​ពី​សភាពការណ៍​នៅ​កម្ពុជា​។ ប្រទេស​ភូមា ក្នុង​យុគ្គសម័យ​នោះ​គឺ​ត្រូវ​បិទ​ឈឹង ហើយ​ស្ថានភាព​ទើបតែ​បាន​រើបៗ​បើកចំហរ​បន្តិច​ម្តងៗ ក្រោយ​ឆ្នាំ​២០១០ ប៉ុណ្ណោះ​។​

​រីឯ​នៅ​កម្ពុជា​វិញ បន្ទាប់ពី​បាន​រំដោះប្រទេស​ជាតិ​ពី​ក្រ​ញ៉ាំ​ដៃ​ប្រឡាក់​ឈាម​របស់​របប​ខ្មែរក្រហម នា​ថ្ងៃទី​៧ មករា ឆ្នាំ​១៩៧៩ គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន ដៃ​ម្ខាង​ស្រ​វេ​ស្រ​វ៉ា​ពី​បាត​ដៃទទេ ស្រោចស្រង់​ជាតិ រំដោះ​សេដ្ឋកិច្ច រំដោះ​ជីវភាព​ប្រជាជន​កម្ពុជា រាជធានី​មួយ​ដែលមាន​រថយន្ដ​បួន​-​ដប់​គ្រឿង​ប៉ុណ្ណោះ គ្មាន​ផ្លូវថ្នល់​ដើរ គ្មាន​ស្ពាន ប្រជាជន​រស់នៅ​វេទនា​ជាទីបំផុត ប្រទេស​ទាំងមូល​រស់នៅ​ស្ងាត់ជ្រងំ​។

​រហូតដល់​បច្ចុប្បន្ន តើ​ពួកក្រុម​និង​បក្សប្រឆាំង​មាន​ដែល​ទទួលស្គាល់ថា ពួកខ្លួន​បច្ចុប្បន្នកំពុង​រស់នៅក្នុង​បរិយាកាស​ទំនើប  ធ្វើការ​ក្នុង​ការិយាល័យ​ទំនើប ជិះ​យន្ដហោះ​ទំនើប បើក​ទ្បាន​ទំនើប​លើផ្លូវ​ទំនើប ឆ្លងកាត់​ស្ពាន​ធំៗ​ទំនើប អង្គុយ​ជជែក​គ្នា​ក្នុង​ហាង​កាហ្វេ​ទំនើប​ពាសពេញ​ទីក្រុង ការដើរ​ដោយ​សេរី ប្រក​បរបរ​ជីវិត​របស់ខ្លួន​ដោយ​សេរី ដែរឬទេ​?

​ទន្ទឹមនឹងនេះ កម្ពុជា​បានបង្ហាញ​ឲ្យ​ឃើញ​នូវ​កំណើនសេដ្ឋកិច្ច​ឡើង​ខ្ពស់ ដែល​ពិភពលោក​គេ​ចាត់ទុកថា​កម្ពុជា​មានកា​រ​អភិវឌ្ឍ​លឿន សន្ដិសុខ និង​សុវត្ថិភាព​ត្រូវបាន​ធានា​។ អ្នក​វិនិយោគិន និង​ក្រុមហ៊ុន​ទាំង​ក្នុងប្រទេស ទាំង​ក្រៅប្រទេស​មាន​មោទនភាព​នឹង​រស់នៅក្នុង​ប្រទេស​កម្ពុ​ជា​។

​ស្ថាប័ន​អន្ដរជាតិ​ធំៗ ប្រទេស​មហាអំណាច​ធំៗ គ្មាន​ការព្រួយបារម្ភ​ក្នុង​ការធ្វើ​ទស្សនកិច្ច ឬក៏​យក​កម្ពុជា​ធ្វើជា​ម្ខា​ស់​ផ្ទះ​ក្នុង​កិច្ចប្រជុំ​ខ្នាត​អន្ដរជាតិ​ធំៗ​។​

​ក្នុងន័យ​នេះហើយ អ្នកវិភាគ​នយោបាយ​ដែលមាន​សច្ចធម៌ គេ​បាន​លើកទ្បើង​ថា ហេតុអ្វី​ក៏​ពួក​ប្រឆាំង​យក​កម្ពុជា​ទៅ​ប្រៀបធៀប​នឹង​ប្រទេស​ភូមា ដែល​ប្រទេស​នេះ​ទើបនឹង​ចាប់ផ្ដើម​បើក​ទំព័រ​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត ដែល​គេ​កំពុង​ឃើញ​លទ្ធផល​ជា​បណ្ដើរៗ​នេះ​ទៅវិញ​?

​តើ​ពួកគេ​មានបាន​គិតថា​តើ​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាងមុខ បន្ទាប់ពី​លទ្ធផល​បានចេញ​ផ្សាយ​ពេញលេញ​នឹងមាន​ដំណើរការ​ប្រ​ព្រឹ​ត្ដិ​ទៅ​យ៉ាងណា​ទៀត​? ម្យ៉ាងវិញទៀត របប​គ្រប់គ្រង​របស់​ភូមា​បច្ចុប្បន្ន និង​ទៅ​អនាគត ថ្វី​ត្បិត​មានការ​ផ្ទេរអំណាច​ទៅ​ឲ្យ​គណបក្ស​ឈ្នះឆ្នោត​ថ្មី​យ៉ាងណាក៏ដោយ ក៏​អំណាច​ពិសេស​គឺ​ស្ថិតនៅក្នុង​កណ្ដាប់ដៃ​នៃ​ក្រុម​យោធា​ដដែល គឺ​យោធា​ជា​អ្នកកាន់កាប់​អំណាច​ការពារ សន្តិសុខ​ជាតិ ការគ្រប់គ្រង​ព្រំដែន និង​អំណាច​ពិសេស​មួយទៀត ខណៈ​ប្រទេស​ត្រូវ​ប្រកាស​អាសន្ន  ដែល​ពេលនោះ​អំណាច​នេះ​ត្រូវ​ធ្លាក់​លើ​ក្រុម​យោធា​ទាំងស្រុង​។​

​ត្រង់ចំណុច​នេះ យើង​ឆ្ងល់​ណាស់​ថា ហេតុអ្វី​ក៏​ក្រុមប្រឆាំង​ល្ងង់ខ្លៅ​ដល់​ម្ល៉េះ ដែល​រឿងនេះ​ខុសគ្នា​ទាំងស្រុង​ពី​ស្ថានភាព​នៅ​កម្ពុជា​បច្ចុប្បន្ន​។ ក្រុមប្រឆាំង គឺ​ពិតជា​កំពុង​វង្វេងវង្វាន់​មែនទែន ដែល​បាន​ប្រៀបធៀប​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​នយោបាយ​នៅ​ប្រទេស​ភូមា ជាមួយនឹង​នយោបាយ​នៅ​ប្រទេស​កម្ពុជា​!​