លោក សម រង្ស៊ី​ ទៅដល់កូរ៉េខាងត្បូង​ហើយរសៀលនេះ​ ខណៈមានដីកាចាប់ខ្លួន​នៅភ្នំពេញ

រាជធានិភ្នំពេញ ៖​ ប្រធានគណបក្សសង្គ្រោះជាតិ ​លោក សម រង្ស៊ី ​បានទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ ​នៅរសៀលទី១៣ វិច្ឆិកានេះ​ ​។ បើតាមគណនី​​ Facebook របស់លោក​កឹម សុខា ​បានឲ្យដឹងនៅរសៀលថ្ងៃសុក្រដដែលនេះថា ​នៅក្នុងប្រទេសកូរ៉េខាងត្បូង ​លោក សម រង្ស៊ី ​និង លោក កឹម សុខា ​និងគណបក្សប្រតិភូ​មានកម្មវិធី​​ជួបសំណេះសំណាលជាមួយ​បងប្អូនខ្មែរជាពលករ​ និស្សិត និងអ្នកមករស់​នៅប្រទេសកូរ៉េខាងត្បូង ​តាមកម្មវិធីដូចខាងក្រោម៖
-កម្មវិធីទី១​. ថ្ងៃសៅរ៍ ទី១៤​ ​ខែវិច្ឆិកា​ នៅទីក្រុងគីមហេ
-កម្មវិធីទី២. ​ថ្ងៃអាទិត្យ ​ទី១៥ ខែវិច្ឆិកា ​នៅទីក្រុងស៊ូវ៉ុន ។

ដោយឡែកពី​រាជធានីភ្នំពេញឯណេះវិញ ​លោក សម រង្ស៊ី ​បានត្រូវតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ​លោកស្រី ស៊ឺ វណ្ណដី ​នៅរសៀលថ្ងៃទី១៣ វិច្ឆិកា ២០១៥ បានចេញដីកា​បង្គាប់ឲ្យចាប់ខ្លួនលោក​ពីបទបរិហារកេរ្តិ៍ជាសាធារណៈ​ និងញុះញង់ឲ្យមានការរើសអើង​ ដែលប្រព្រឹត្តនៅសារមន្ទីរជើងឯក ​សង្កាត់និងខណ្ឌដង្កោ កាលពីថ្ងៃទី១៧ ​ខែ មេសា ឆ្នាំ ២០០៨ ​តាមមាត្រា ៣០៥- ៤៩៤​និងមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ ។

មកដល់ម៉ោង៤និង៣០នាទី​រសៀលថ្ងៃសុក្រដដែល ​អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ ​លោក យ៉ែម បុញ្ញប្ញទ្ឋិ​ មិនអាចទាក់ទងតាមទូរស័ព្ទ​ដើម្បីសុំសេចក្តី​អត្ថាធិប្បាយ​បានទេ ជុំវិញដីកា​ចាប់ខ្លួនប្រធានក្រុម​តំណារាស្រ្តភាគតិចក្នុងសភា​ លេខ០៥ អ.យ.ឃ ​ចុះថ្ងៃទី១៣ វិច្ឆិកា ២០១៥នេះ ៕