ខារ៉ាអូខេ​២​កន្លែង​ដែល​ឈ្លោះ​គ្នា​យប់មិញ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បិទទ្វារ

រាជ​ធា​និ​ភ្នំពេញ ៖ ខារ៉ាអូខេ​២​កន្លែង​ដែល​បាន​ឈ្លោះ​ទាស់ទែង​គ្នា​កាលពី​យប់មិញ​ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​បិទទ្វារ​ហើយ ដែល​ខារ៉ាអូខេ​ទាំង​២​នាក់​នោះ​មានឈ្មោះ ខារ៉ាអូខេ រតនៈ​សោ​ភ័​ណ្ឌ និង​ខារ៉ាអូខេ ហាន់​នី ខេ​ធី​វី ។

សូម​បញ្ជាក់​ថា បុគ្គលិក​ខារ៉ាអូខេ​២​នៅ​ទល់មុខ​គ្នា​ឈ្លោះប្រកែក​រហូត​ដល់​ថ្នាក់​វាយតប់ គ្នា និង​វាយ​ខ្ទេច​ម៉ូតូ​ហុងដា​ឌ្រី​ម​១​គ្រឿង​កាលពី​វេលា​ម៉ោង​២ និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ ការ​ឈ្មោះ​គ្នា​នេះ​កើតឡើង​រវាង​ខារ៉ាអូខេ រតនៈ​សោ​ភ័​ណ្ឌ និង​ខារ៉ាអូខេ ហាន់​នី  ខេ​ធី​វី ស្ថិត​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

គួរ​រំលឹក​ឡើង​វិញ​ថា ខារ៉ាអូខេ​នៅ​ទល់មុខ​គ្នា​ឈ្លោះ​គ្នា​វាយ​ខ្ទេច​ម៉ូតូ​១​គ្រឿង