ទស្សនា​ភាពយន្ត​ម៉ាឡេស៊ី​ល្បីៗ​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​

ទស្សនា​ភាពយន្ត​ម៉ាឡេស៊ី​ល្បីៗ​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​

ទស្សនិកជន​នឹងប្លែក​អារម្មណ៍​​ជាមួយ​នឹង​ខ្សែ​ភាពយន្ត​ល្បីៗ​ពី​ប្រទេស​ម៉ាឡេស៊ី​ដែល​នឹង​ចាក់​បញ្ចាំង​ជូន​ទស្សនា​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ នៅ​ក្នុង​កម្មវិធី​មហោ​ស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី៦។ បើក​កម្មវិធី​ដោយ​ខ្សែ​ភាព​យន្ត​រក​ចំណូល​បាន​ខ្ពស់​បំផុត​ក្នុង​តារាង Box Office របស់​ប្រទេស​​ម៉ាឡេស៊ី ក្រោម​ចំណង​ជើង​ថា «ការ​ធ្វើ​ដំណើរ​ (The Journey)» ។

 

ខ្សែ​ភាពយន្ត​ល្បីៗ​ចំនួន៤​រឿងទៀត​ អម​ដោយ​ឈុត​ឆាក​មនោ​សញ្ចេតនា ស្នេហា​ព្រឺ​ព្រួច​ សើច​ផង​យំ​ផង​ក្នុង​កម្រង​តថភាព​ពិត​នៃ​ជីវិត​គ្រួសារ​ម៉ាឡេស៊ី ក៏​នឹង​មាន​ចាក់​បញ្ចាំង​ជូន​ទស្សនា​ផង​ដែរ ។ កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​ទស្សនិក​ជន​ក៏​នឹង​មាន​ឱកាស​បាន​ជួប​ជាមួយ​នឹង​វត្តមាន​សមិទ្ធិករ​ភាពយន្ត​ល្បីៗ​របស់​ម៉ាឡេស៊ី​ដោយ​ផ្ទាល់។

 

ខាង​ក្រោម​នេះ​ គឺ​ជា​ឈុត​ឆាក​ខ្លីៗ​នៃ​ភាពយន្ត​ម៉ាឡេស៊ី​ទាំង​៤ តោះទស្សនាទាំងអស់គ្នា!
 

 

សូម​កុំភ្លេច​រង់ចាំ​ទស្សនា​ភាពយន្ត​ទាំងនេះ​ នៅ​ក្នុង​កម្មវិធី​មហោ​ស្រព​ភាពយន្ត​អន្តរ​ជាតិ​កម្ពុជា​លើកទី៦​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ចាប់​ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ នៅ​តាម​រោង​ភាពយន្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ។
សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅកាន់​គេហទំព័រ http://cambodia-iff.com៕