បោះ​ឆ្នោតនៅ​​​​មីយ៉ាន់ម៉ា​ គណបក្ស​លោក​ស្រី​ អ៊ុងសាន ស៊ូជី ឈ្នះលើស​២/៣ អាច​រើស​ប្រធានាធិបតី​បាន


បោះ​ឆ្នោតនៅ​​​​មីយ៉ាន់ម៉ា​ គណបក្ស​លោក​ស្រី​ អ៊ុងសាន ស៊ូជី ឈ្នះលើស​២/៣ អាច​រើស​ប្រធានាធិបតី​បាន

គណបក្ស​ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​​របស់​លោក​ស្រី អ៊ុងសាន ស៊ូជី បាន​ឈ្នះ​​ការ​បោះឆ្នោត​​​ដោយ​សំឡេង​លើសលប់​ទូទាំង​ប្រទេស។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC មុន​នេះ​បន្តិច។

 

 បោះ​ឆ្នោតនៅ​​​​មីយ៉ាន់ម៉ា​ គណបក្ស​លោក​ស្រី​ អ៊ុងសាន ស៊ូជី ឈ្នះលើស​២/៣ អាច​រើស​ប្រធានាធិបតី​បាន

លទ្ធ​ផល​​បាន​បង្ហាញ​ថា គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក​ស្រី អ៊ុងសាន ស៊ូជី ទទួល​បាន​អាសនៈ​លើស​២ភាគ៣ ក្នុង​​ចំណោមកៅអី​ជាង​៨០ភាគរយ​ដែល​បាន​ប្រកាស។ លទ្ធផល​នេះ មាន​ន័យថា​គណបក្ស​របស់​លោក​ស្រី អាច​​ជ្រើស​រើស​តំ​ណែង​ប្រធានាធិបតី​​ ដើម្បី​​បញ្ចប់​​ការ​ដឹក​នាំ​ដោយ​របប​យោធា​ជា​ច្រើន​ទសវត្សរ៍។

 

យ៉ាង​ណា​ក្ដី សំឡេង​​កៅអី​​១​ភាគ​៤​ គឺ​ត្រូវ​ទុក​ឲ្យ​​របប​យោធា​ដោយ​ស្វ័យ​ប្រវត្តិ​​​ ដែល​មាន​ន័យ​ថា​របប​យោធា​នៅ​តែ​ជះ​ឥទ្ធិពល៕

 

បោះ​ឆ្នោតនៅ​​​​មីយ៉ាន់ម៉ា​ គណបក្ស​លោក​ស្រី​ អ៊ុងសាន ស៊ូជី ឈ្នះលើស​២/៣ អាច​រើស​ប្រធានាធិបតី​បាន
 

ចុចអាន៖ ប្រធានាធិបតី​មីយ៉ាន់ម៉ា​​ ថេន សេន អបអរ​លោក​ស្រី​ អ៊ុងសាន ស៊ូជី

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC