កក្រើក​ពេញ​ហ្វេ​ស​ប៊ុ​ក ឧក​ញ៉ាចិត្តធម៌ម្នាក់ ចុះ​ពីលើ​រថយន្ត​ដ៏​ទំនើប​របស់ខ្លួនមកជួយ​សម្រួល​ចរាច​ណ៍

Sanofi

​នៅក្នុង​ទីក្រុង​ភ្នំពេញ​នាពេល​បច្ចុប្បន្ន ត្រូវបាន​គេ​សង្កេតឃើញថា មាន​បញ្ហា​កកស្ទះ​ចរាចរណ៍​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ដែល​បង្កឡើងដោយ​អ្នកបើកបរ​មួយចំនួន​មិន​គោរព​ច្បាប់​ចរាចរណ៍ មិន​អា​ធ្យា​ស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក​ ។​ បញ្ហា​កកស្ទះ​ចរាចរណ៍​នៅក្នុង​ទីក្រុង​ភ្នំពេញ រាល់ថ្ងៃនេះ​គឺជា​រឿង​ដ៏​ស្មុគស្មាញ​មួយដែល​ពិបាក​ដោះស្រាយ​។​

នៅក្នុង​ខណៈពេល​កំពុង​ធ្វើដំណើរ​តាម​ដងផ្លូវ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដល់​ចំណុច​ផ្លូវ​មួយដែល​កំពុងតែ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ឯកឧត្តម ឧក​ញ្ញ៉ា​ចិត្តធម៌​ម្នាក់ដែល​គេ​ស្គាល់ឈ្មោះ​គាត់​ថា ឧកញ៉ា ប៉ោ ស៊ុន​លី បាន​ចុះ​ពីលើ​រថយន្ត​ដ៏​ទំនើប​របស់ខ្លួនមកជួយ​សម្រួល​ចរាចរណ៍ដែល​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ក៏ដូចជា​មហាជន​ទូទៅ​បា​នសរ​​សេរ​​សារកោត​ស​រ​សើរ​គាត់​គ្រប់ៗ​គ្នា ហើយ​ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដាក់​ងារឲ្យ​គាត់​ថា «​ឧកញ៉ាចិត្តធម៌ » ។​

​ដោយ​មើលឃើញ​ពី​ការកកស្ទះ​ចរាចរណ៍​ខ្លាំងពេក ទើប​លោក​ឧកញ៉ារូបនេះ ចុះ​ពីលើ​រថយន្ត​ទំនើប​របស់ខ្លួន​មកជួយ​សម្រួល​ចរាចរណ៍ ជាមួយនឹង​ក្រុម​អង្គរក្ស​អស់​រយៈពេល​ជាច្រើន​ម៉ោងរហូតដល់​ស្ថានភាព​ចរាចរណ៍​បាន​ធូរស្បើយ។ នេះ​ជា​ទង្វើ​ដ៏​ប្រពៃ​មួយដែល​កម្រ​មានអ្នកមាន​ ឬ​ អ្នកធំ​ណា​ម្នាក់​ចាប់អារម្មណ៍ ធ្វើ​ដូច​គាត់​ឡើយ​។​ កន្លងមក​គេ​ធ្លាប់តែ​ឃើញ​អ្នកមាន ​ឬ ​អ្នកធំ​ខ្លះប្រើ​អំណាច​ និង ​ឥទ្ធិពល​របស់ខ្លួន​គាបសង្កត់​លើ​អ្នកទន់ខ្សោយ ៕ សុទ្ធ គឹម​សឿន
​  




Related