ប្រតិបត្តិ​ការណ៍​បង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ខេត្តកំពត

Sanofi

​ស្នងការ​នគរបាល​ខេត្តកំពត បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ​នេះ​ថា កម្លាំង​ការិយាល័យ​កណ្តាល​នគរ​បាល​ព្រហ្មទណ្ឌសហការ​ជាមួយការិយាល័យ​សម្អាត​ប្រាក់​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​បើក​ប្រតិបត្តិការ​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃនេះ ឈានដល់​ការបង្ក្រាប​ករណី​ជួញដូរគ្រឿងញៀនស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ទឹកឈូរ ក្រុង​កំពត ដោយ​លទ្ធផល​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៥​នាក់ និង ​វត្ថុតាង​ជាច្រើន​ទៀត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ឲ្យ​ដឹងថា ដំបូង​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះបង្ក្រាប​ស​ប្បុក​គ្រឿងញៀននៅក្នុង​ផ្ទះជួល​មួយកន្លែងស្ថិតក្នុង​ភូមិ​ទ្វា​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៤ ​នាក់ និង ​រឹបអូស​វត្ថុតាង​ថ្នាំញៀន ១ ​កញ្ចប់​ធំ​ ​គ្រាប់​កាំភ្លើងខ្លី ២២ គ្រាប់​ ទូរស័ព្ទដៃ ៧​ គ្រឿង អាយ​ផេ​ត ​១ ​គ្រឿង​ ម៉ូតូ​ ៥ ​គ្រឿង រថយន្ត ១​ គ្រឿង ក្រដាស​អាលុយមីញ៉ូម ២ ​ដុំ និង ​សម្ភារៈ​ស​ម្រាប់​ជក់​មួយចំនួនទៀត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​បន្តទៀតថា ជនសង្ស័យ​ទី ១-​ឈ្មោះ ​ញឹ​ប បូ​ទុំ អាយុ ៣៤ ឆ្នាំ ទី​២-​ឈ្មោះ ​ប៊ិ សុវណ្ណារ៉ា ហៅ​ប្រុស អាយុ ៣៣​ ឆ្នាំ ទី​៣-​ឈ្មោះ ​ស៊ី រតនា អាយុ ២៤ ឆ្នាំ ទី​៤-​ឈ្មោះ​ ជុំ មិនា ហៅ​ឌៀ​យ អាយុ ៣០ ឆ្នាំ​។ បន្ទាប់មក​កម្លាំង​រប​ស់លោកបាន​ចុះបង្ក្រាប​ទីតាំង​ក្នុងផ្ទះ​មួយកន្លែង​ទៀត ស្ថិត​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ឃាត់ខ្លួន​ជនសង្ស័យ​ជា​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ ឡេ កាំ ភេទ​ស្រី អាយុ ២៧ ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ អ៊ុច វិចិត្រ ដែល​រត់គេចខ្លួន និង ​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ អ៊ុយ សុខ​ហេង ភេទ​ប្រុសបាន​រត់គេចខ្លួន នៅពេល​ដឹងថា សមត្ថកិច្ច​ចុះបង្ក្រាប​។​

​ក្រោយពី​បង្ក្រាប និង ​ឃាត់ខ្លួនជនសង្ស័យ​ទាំងនោះ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ សុទ្ធ គឹម​សឿន​


     

Related