ម៉ាស៊ីនបោកសម្លៀកបំពាក់ ម៉ាក Activ Dualwash របស់ Samsungលក់ដាច់១លានគ្រឿង លើពិភពលោក

ភ្នំពេញ៖ ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ម៉ាក Activ Dualwash លក់បានចំនួន ១លាន គ្រឿងទូទាំងពិភពលោក ចាប់តាំងពីពេលចេញ លក់នៅលើទីផ្សារ នាដើមខែកុម្ភ: ឆ្នាំ ២០១៥ មក។ Active Dualwash គឺជាម៉ាស៊ីនបោកសម្លៀកបំពាក់ ដែលមានភាពជោគជ័យ ជាងគេរបស់ Samsung ដោយបានបំបែក កំណត់ត្រាថ្មីមួយ តាមរយៈបង្កើនចំនួនលក់ទៅដល់ ៣.៥០០គ្រឿងក្នុងមួយថ្ងៃ ឬយ៉ាងហោចណាស់ ២គ្រឿង ក្នុង១នាទី។

ឧបករណ៍ដ៏មានភាព ច្នៃប្រឌិតមួយនេះ ត្រូវបានសម្ពោធឲ្យប្រើបា្រស់ នៅប្រទេស កូរ៉េខាងត្បូង មុនពេលដាក់លក់នៅអាមេរិច ខាងជើង អាមេរិកឡាទីន អាស៊ី មជ្ឈឹមបូព៌ា និងតំបន់អាហ្រ្វិក។ កំឡុងពេលត្រីមាសទី១ នៃឆ្នាំ២០១៥ ម៉ាស៊ីនបោកគក់ មួយនេះមានចំណែក ទីផ្សារ១៧ភាគរយ នៅក្នុងចំណោមម៉ាស៊ីន បោកសម្លៀកបំពាក់ របស់ក្រុមហ៊ុន Samsung ហើយបន្តកើន ដល់៣៦ភាគរយ និង៤១ភាគរយ នៅត្រីមាសទី២ និងទី៣ ។

ម៉ាស៊ីនបោកសម្លៀកបំពាក់នេះ ភ្ជាប់មកជាមួយចានបោកដែលអនុញ្ញាត ឲ្យអ្នកធ្វើការដុស ជម្រះដោយផ្ទាល់លើផ្នែកប្រឡាក់ខ្លាំង មុនពេលដាក់ទៅក្នុងម៉ាស៊ីនបោកសម្លៀកបំពាក់តែម្តង។ ជាមួយនឹងចានបោកនេះ លោកអ្នកអាចសម្អាតស្នាម ប្រឡាក់ដោយដៃ ដូចជាខោអាវលេងកីឡា ក្រណាត់សូត្រ និង ក្រណាត់ស្តើងៗ នៅក្នុងកន្លែងតែមួយ ទើបយកទៅដាក់ក្នុងម៉ាស៊ីនបោក សម្លៀកបំពាក់តាមក្រោយ ដែលអាចជួយកាត់បន្ថយការខ្ជះខ្ជាយទឹក និងកំពប់ទឹក។

ម៉ាស៊ីន Activ Dualwash ធ្វើឲ្យការបោកសម្អាតសម្លៀកបំពាក់ លឿនជាងមុនជាមួយនឹងបច្ចេកទេសថ្មី ដែលលោកអ្នកអាចចំណាយ ពេលត្រឹមតែ ៣៦នាទី ជាមួយនឹងការបោកសម្លៀកបំពាក់ ធម្មតា។ នៅក្នុងប្រទេសកម្ពុជាម៉ាស៊ីន បោកសម្លៀកបំពាក់ Activ Dualwash មានលក់នៅលើ ទីផ្សារតាំងពីខែមិនា ឆ្នាំ ២០១៥ ហើយទទួលការពេញនិយម ពីអតិថិជនយ៉ាងខ្លាំង៕

ម៉ាស៊ីនបោកសម្លៀកបំពាក់ ម៉ាក Activ Dualwash របស់ Samsungលក់ដាច់១លានគ្រឿង លើពិភពលោក

ម៉ាស៊ីនបោកសម្លៀកបំពាក់ ម៉ាក Activ Dualwash របស់ Samsungលក់ដាច់១លានគ្រឿង លើពិភពលោក

ម៉ាស៊ីនបោកសម្លៀកបំពាក់ ម៉ាក Activ Dualwash របស់ Samsungលក់ដាច់១លានគ្រឿង លើពិភពលោក