ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​ សាម​សុងActivDualwash ​លក់​ដាច់​១​លាន​គ្រឿង​

ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​ សាម​សុងActivDualwash ​លក់​ដាច់​១​លាន​គ្រឿង​

ម៉ាស៊ីន​បោក​សម្លៀក​បំពាក់ សាម​សុងActivDualwashលក់​បាន​ចំនួន​១​លាន​គ្រឿង​ទូទាំង​ពិភព​លោក ចាប់​តាំង​ពី​ពេល​ចេញ​លក់​នៅ​លើ​ទីផ្សារ​ កាល​ពី​ខែ​កុម្ភ: ឆ្នាំ២០១៥​មក។ ខណៈ​ActiveDualwashគឺ​ជា​ម៉ាស៊ីន​ដែល​មាន​ភាព​ជោគ​ជ័យ​ជាង​គេ​របស់​សាមសុង​ម៉ាស៊ីន​មួយ​នេះ​បាន​បង្កើត​កំណត់​ត្រា​ថ្មី​មួយ​តាម​រយៈ​បង្កើន​ចំនួន​លក់​ទៅ​ដល់3.500គ្រឿង​ក្នុង​មួយ​ថ្ងៃ ឬ​យ៉ាង​ហោច​ណាស់2គ្រឿង​ក្នុង1នាទី។

 

ឧបករណ៍​ដ៏មាន​ភាព​ច្នៃ​ប្រឌិត​មួយ​នេះ​ត្រូវ​បាន​សម្ពោធ​ឲ្យ​ប្រើ​បា្រស់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ មុន​ពេល​ដាក់​លក់​នៅ​អាមេរិច​ខាង​ជើង​ អាមេរិច​ឡា​ទីន​ តំបន់​អាស៊ី​ តំបន់​មជ្ឈឹម​បូព៌ា និង​​តំបន់​អាហ្រ្វិក។ អំឡុង​ពេល​ត្រីមាស​ទី​1 នៃឆ្នាំ2015 ម៉ាស៊ីន​បោក​គក់​មួយ​នេះ​មាន​ចំណែក​ទីផ្សារ17% នៅ​ក្នុង​ចំណោម​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​របស់​ក្រុមហ៊ុន​សាមសុង​ ហើយ​បន្ត​កើន​ដល់36% និង41% នៅ​ត្រី​មាសទី2 និងទី3 ។
 
ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​ សាម​សុងActivDualwash ​លក់​ដាច់​១​លាន​គ្រឿង​
 
ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​នេះ​ភ្ជាប់​មក​ជាមួយ​ចាន​បោក​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើការ​ដុស ជម្រះ​ដោយ​ផ្ទាល់​លើ​ផ្នែក​ប្រឡាក់​ខ្លាំង​ មុន​ពេល​ដាក់​ទៅ​ក្នុង​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​តែ​ម្តង។ ជាមួយ​នឹង​ចាន​បោក​នេះ លោក​អ្នក​អាច​សម្អាត​ស្នាម​ប្រឡាក់​ដោយ​ដៃ ដូច​ជា​ខោ​អាវ​លេង​កីឡា ក្រណាត់​សូត្រ និង ក្រណាត់​ស្តើងៗ នៅ​ក្នុង​កន្លែង​តែ​មួយ ទើប​យក​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន​បោក សម្លៀក​បំពាក់​តាម​ក្រោយ​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​ទឹក និង​កំពប់​ទឹក។
ម៉ាស៊ីនActivDualwashធ្វើ​ឲ្យ​ការ​បោក​សម្អាត​សម្លៀក​បំពាក់​លឿន​ជាង​មុន​ជាមួយ​នឹង​បច្ចេកទេស​ថ្មី​ដែល​លោក​អ្នក​អាច​ចំណាយ​ពេល​ត្រឹមតែ​36 នាទី​ជាមួយ​នឹង​ការ​បោក​សម្លៀក​បំពាក់​ធម្មតា។
 
ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​ សាម​សុងActivDualwash ​លក់​ដាច់​១​លាន​គ្រឿង​
 
ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​ សាម​សុងActivDualwash ​លក់​ដាច់​១​លាន​គ្រឿង​
 

នៅ​ក្នុង​ប្រទេស​កម្ពុជា​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់ ActivDualwashមាន​លក់​នៅ​លើ​ទីផ្សារ​តាំង​ពី​ខែមីនា ឆ្នាំ 2015 ហើយ​ទទួល​ការ​ពេញ​និយម​ពី​អតិថិជន​យ៉ាង​ខ្លាំង។
 
អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា ​ដោយ​ផ្តល់​លទ្ធភាព​ ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទី​កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីន​ថត​រូប ឧបករណ៍​ផ្ទះ​បាយ ម៉ាស៊ីន​ថតចម្លង ប្រព័ន្ធLTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​ www.samsung.com​និង global.samsungtomorrow.com

ប្រភព: http://global.samsungtomorrow.com/samsung-activ-dualwash-washing-machine-achieved-sales-of-one-million-units-worldwide/