ទិវា​អាហារ​បំប៉ន​ Herbalife លើក​ទី២​ប្រចាំ​ឆ្នាំ​នឹង​ប្រារព្ធ​ធ្វើ​នៅ​១៤​ប្រទេស

ទិវា​អាហារ​បំប៉ន​ Herbalife លើក​ទី២​ប្រចាំ​ឆ្នាំ​នឹង​ប្រារព្ធ​ធ្វើ​នៅ​១៤​ប្រទេស

ក្រុមហ៊ុន​អាហារ​បំប៉ន​លំដាប់​ថ្នាក់​ពិភពលោកHerbalifeនឹង​ប្រារព្ធ​ទិវា​អាហារ​បំប៉ន​ប្រចាំ​ឆ្នាំ​លើក​ទី​ពីរ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី០៧ វិច្ឆិកា ឆ្នាំ​២០១៥​កន្លង​ទៅ ។ ទិវា​នេះ​បាន​រៀប​ចំ​ឡើង​នៅ​ក្នុង​ទីផ្សារ​ទូ​ទាំង​១៤​ប្រទេស ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​រួម​មាន​ប្រទេស​កម្ពុជា ​អូស្រ្តាលី  ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េ ម៉ាឡេស៊ី ញូវសេឡែន ហ្វីលីពីន សិង្ហបូរី តៃវ៉ាន់ ថៃ និង​ប្រទេស​វៀតណាម។
ទិវា​អាហារ​បំប៉ន Herbalife ឆ្នាំ​នេះ​ផ្តោត​សំខាន់​លើ​ប្រធាន​បទ​ដែល​ទាក់​ទង​នឹង​បញ្ហា​​ចាស់​លឿន​របស់​ប្រជាជន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក ដើម្បី​បណ្តុះ​គំនិត​ក្នុង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ទម្លាប់​នៃ​ការ​រស់​នៅ​ប្រកប​ដោយ​ផា​សុក​ភាព។
 

ទិវា​អាហារ​បំប៉ន​ Herbalife លើក​ទី២​ប្រចាំ​ឆ្នាំ​នឹង​ប្រារព្ធ​ធ្វើ​នៅ​១៤​ប្រទេស
 

យោង​តាម​ទិន្នន័យ​របស់​អង្គការ​សហ​ប្រជា​ជាតិ​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​៤​នាក់​អាច​នឹង​មាន​អាយុ​៦០ឆ្នាំ​ជាង​ នៅ​ត្រឹម​ឆ្នាំ​២០៥០​ ហើយ​ចំនួន​នេះ នឹង​កើន​ឡើង​៣ដង​ ទៅ​ជាង១,៣ពាន់​លាន​ នៅ​រវាង​ឆ្នាំ២០១០ និង២០៥០។
លើស​ពី​នេះ​ទៀត ការ​ស្ទង់​មតិ​ថ្មី​មួយ​ទៀត​ធ្វើ​ដោយ Herbalife និង YouGov ទៅ​កាន់​មនុស្ស​១២០០នាក់ បាន​បង្ហាញ​ថា​  ៣២%​នៃ​អ្នក​ឆ្លើយ​តប​សំណួរ​ ឆ្លើយ​ថា​សុខភាព​បេះដូង​ គឺ​ជា​ក្តី​កង្វល់​ផ្នែក​សុខភាព​ដែល​ទាក់​ទង​នឹង​ភាព​ចាស់​ច្រើន​ជាង​គេ បន្ទាប់​មក​សុខភាព​ខួរក្បាល​ ២៤% និង សុខភាព​ភ្នែក​១៦%។
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ភាគ​ច្រើន​នៃ​អ្នក​ឆ្លើយ​សំណួរ​យល់​ថា​ខួរក្បាល​ដែល​មាន​សុខភាព​ល្អ និង​ទម្លាប់​រាង​កាយ​ជីវិត​រស់​នៅ​សកម្ម និង​ការ​ទទួល​ទាន​អាហារូបត្ថម្ភ​ល្អៗ​ គឺ​មាន​សារៈសំខាន់​សម្រាប់​សុខភាព​វ័យ​ចាស់។
 

លោក William M. Rahn អនុ​ប្រធាន​ជាន់​ខ្ពស់​ និង​ជា​នាយក​គ្រប់​គ្រង​ក្រុមហ៊ុន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​ប្រសាសន៍​ថា «ជាមួយ​នឹង​បញ្ហា​ភាព​ចាស់​ដែល​មាន​ល្បឿន​លឿន​សម្រាប់​ប្រជាជន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នេះ​ ​​វា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​យល់​ដឹង​អំពី​ជំហាន​វិវត្ត​នៃ​បញ្ហា​នេះ​។ខណៈ​ដែល​ការ​ស្ទង់​មតិ​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​បើ​ទោះ​ជា​ពួកគេ​មាន​ការ​យល់​ដឹង​យ៉ាង​ទូលំ​ទូលាយ​អំពី​សារៈសំខាន់​នៃ​សុខភាព​ខួរក្បាល​ល្អ សកម្មភាព​រស់​នៅ​សកម្ម​និង​ទម្លាប់​ទទួល​ទាន​អាហារូបត្ថម្ភ​ល្អ​ ផ្តល់​ផល​វិជ្ជមាន​ទាក់​ទង​នឹង​សុខភាព​វ័យ​ក៏​ដោយ​ ក៏​យើង​នៅ​តែ​ត្រូវ​ការ​ចាត់​វិធានការ​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើ​ឱ្យ​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​របស់​យើង​មាន​សុខភាព​ល្អ​និង​អារម្មណ៍​ស្រស់​ថ្លា​ឱ្យ​បាន​ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ ។ ​​ តាម​រយៈ​ទិវា​អាហារ​បំប៉ន​មួយ​នេះ យើង​សង្ឃឹម​ថា​នឹង​អាច​បណ្តុះ​ទម្លាប់​នៃ​របៀប​រស់​នៅ​សកម្ម​ ដើម្បី​ជួយ​ឱ្យ​ ពួក​យើង​អាច​ដោះ​ស្រាយ​បញ្ហា​កង្វល់​ផ្នែក​សុខភាព​ហើយ​ជួយ​ពួក​យើង​ឱ្យ​ដើរ​នៅ​លើ​គន្លង​ដ៏​ត្រឹម​ត្រូវ​ឆ្ពោះ​ទៅ​កាន់​សុខុមាលភាព​ល្អ​និង​មាន​អាយុ​យឺនយូរ»។

 

​រាល់​ព្រឹត្តិការណ៍​ទិវា​អាហារ​បំប៉នHerbalifeនីមួយៗ​នឹង​មាន​សកម្មភាព​ចូល​រួម​ជា​សាធារណៈ​ដែល​រួម​មាន​លំហាត់​ប្រាណ​ ដែល​ដឹក​នាំ​ដោយ​អ្នក​ជំនាញ​ខាង​ម៉ាស្សា​កាយ​សម្បទា វគ្គ​បណ្តុះ​បណ្តាល​អំពី​អាហារូបត្ថម្ភ​ដែល​បង្ហាញ​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​អាហារ​បំប៉ន​របស់​ក្រុមហ៊ុន Herbalifeព្រម​ទាំង​ការ​ប្រកួត​ប្រជែង​អាហារូបត្ថម្ភ​និង​លំហាត់​ប្រាណ​ដែល​រៀប​ចំ​ឡើង​សម្រាប់​ការ​ចូល​រួម​ជា​សាធារណៈ។ លើស​ពី​នេះ​ទៀត ទិវា​អាហារ​បំប៉នHerbalifeនឹង​រៀប​ចំ​សកម្មភាព​ក្នុង​ការ​រៃ​អង្គាស​ថវិកា​សម្រាប់​គាំទ្រ​ដល់​មូលនិធិ​គ្រួសារ Casa Herbalifeដើម្បី​ចូល​រួម​ចំណែក​ជួយ​កុមារ​ក្រីក្រ​កង្វះ​អាហារូបត្ថម្ភ​ជាង​៥០០០០​នាក់​នៅ​ទូទាំង​១៥ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។
 

អំពីក្រុមហ៊ុនHerbalife
ក្រុម​ហ៊ុនHerbalife (NYSE: HLF) ជា​ក្រុម​ហ៊ុន​អាហារ​បំប៉ន​លំដាប់​ថ្នាក់​ពិភពលោក​ដែល​លក់​ផលិត​ផល
គ្រប់គ្រង​ទម្ងន់​ ​អាហារ​បំប៉ន ​និង​ផលិត​ផល​ថែទាំ​ផ្ទាល់​ខ្លួន ​មាន​គោល​បំណង​គាំទ្រដល់​របៀប​រស់​នៅ​សកម្ម​ដែល​មាន​សុខភាព​ល្អ​។ ផលិត​ផល​របស់​ក្រុម​ហ៊ុន​ត្រូវ​បាន​លក់​តាម​រយៈ​បណ្តាញ​សមាជិក​ឯករាជ្យ​នៅ​ក្នុង​ជាង 90 ​ប្រទេស។ ក្រុមហ៊ុន​នេះ​បាន​គាំទ្រ​មូលនិធិ​គ្រួសារ Herbalife និង​កម្មវិធី Casa Herbalife ​របស់ខ្លួន​ និង​ជួយ​នាំ​មក​នូវ​អាហារ​បំប៉ន​ល្អៗ​ដល់​កុមារ។
ពត៌មាន​ទាក់​ទង​នឹង​ហិរញ្ញវត្ថុ ព្រម​ទាំង​ព័ត៌មាន​សំខាន់​ផ្សេងៗ​​អំពី​ក្រុម​ហ៊ុន លោក​អ្នក​អាច​ចូល​មើល​ព័ត៌មាន​លំអិត​នៅ​ក្នុង​គេហទំព័រ www.Herbalife.com ។
សម្រាប់​ពត៌មាន​លំអិត​សូម​ទាក់​ទង​មក​កាន់ៈ
ក្រុម​ហ៊ុនHerbalife​(Cambodia) Co., Ltd.
ទូរសព័្ទ៖ 023​ 999​ 268