នាយករដ្ឋមន្រ្តី ប្រាប់ឲ្យរៀបចំដី តាមព្រំដែនទុកជូន ប្រជាពលរដ្ឋ មន្រ្តី និងកម្លាំងប្រដាប់អាវុធ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំទៅក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ព្រមទាំងអជ្ញាធរខេត្តជាប់ព្រំដែន ឲ្យធ្វើការគ្រប់ដីរដ្ឋ ដើម្បីរក្សាទុកធ្វើជាដីសម្បទានសង្គកិច្ច សម្រាប់ចែកជូនប្រជាពលរដ្ឋ មន្រ្តី មានជីវភាពខ្វះខាត ព្រមទាំងកម្លាំងប្រដាប់អាវុធឈរជើងការពារទឹកដី។

ការណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏ណែនាំឲ្យក្រសួងមហាផ្ទៃរៀបចំព្រាងសារចរណែនាំ ដើម្បីហាមឃាត់ប្រជាពលរដ្ឋខ្មែរតាមបណ្តោយព្រំដែនប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម ឲ្យបញ្ឈប់ការជួលដីស្រែចំការ និងឲ្យរៀបចំលិខិតប្រាប់ទៅវៀតណាម ឲ្យបញ្ឈប់ប្រជាពលរដ្ឋរបស់គេ មកជួលដីពីពលរដ្ឋខ្មែរតាមព្រំដែន៕