កម្មករ​រោងចក្រ​កាត់ដេរ ៥៦ នាក់ របួស​ដោយសារ​ក្រឡាប់​ឡាន នៅ​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​១៣​វិច្ឆិកា​នេះ​

ភ្នំពេញ: គ្រោះថ្នាក់​ក្រឡាប់​ឡាន​ដឹក​កម្មករ​រោងចក្រ​កាត់ដេរ នៅ​ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី​១៣​វិច្ឆិកា​នេះ បាន​បណ្តាល​ឲ្យ​កម្មករ​កាត់ដេរ​សរុប ៥៦ នាក់ រងរបួស ក្នុងនោះ មាន​ស្ត្រី​កម្មករ ៣ នាក់ របួសធ្ងន់ ត្រូវបាន​បញ្ជូនមក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ កាល់​ម៉ែត្រ​។

​គេ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ផ្សព្វផ្សាយ​ថា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំ​ណាយ​មនុស្សធម៌ ជូន​ដល់ក​ម្មករ កម្ម​ការ​នី រោងចក្រ​កាត់ដេរ នៅក្នុង​ស្រុក​កំពង់​ត្រឡាច ដែល​រងគ្រោះ​ដោយ​ក្រឡាប់​រថយន្ត កាលពី​ល្ងាច​ថ្ងៃទី​១២ វិច្ឆិកា ឆ្នាំ​២០១៥​។​
 
កាកបាទក្រហមកម្ពុជា បាន​បញ្ជាក់ថា "​ហេតុការណ៍​នោះ មាន​អ្នករបួស​សរុប ៥៣ នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់ត្រឡាច និង​របួសធ្ងន់ ៣ នាក់ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ កាល់ម៉ែត ( សរុប​ទាំ​អស់​របួស ៥៦ នាក់​) ដោយ​គ្មាន​អ្នកស្លាប់​ទេ​"​។​

​អំណោយ​ដែល​ត្រូវ​ប្រគល់ជូន នាពេលនោះ ម្នាក់ៗ​ទទួលបាន មី​១​កេះ ទឹកដោះគោ ៦​កំប៉ុង ស្កសរ កន្លះ​គីឡូក្រាម និង​ថវិកា​មួយចំនួន​៕​

កម្មករ​រោងចក្រ​កាត់ដេរ ៥៦ នាក់ របួស​ដោយសារ​ក្រឡាប់​ឡាន នៅ​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​១៣​វិច្ឆិកា​នេះ​

កម្មករ​រោងចក្រ​កាត់ដេរ ៥៦ នាក់ របួស​ដោយសារ​ក្រឡាប់​ឡាន នៅ​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​១៣​វិច្ឆិកា​នេះ​

កម្មករ​រោងចក្រ​កាត់ដេរ ៥៦ នាក់ របួស​ដោយសារ​ក្រឡាប់​ឡាន នៅ​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​១៣​វិច្ឆិកា​នេះ​

កម្មករ​រោងចក្រ​កាត់ដេរ ៥៦ នាក់ របួស​ដោយសារ​ក្រឡាប់​ឡាន នៅ​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​១៣​វិច្ឆិកា​នេះ​

កម្មករ​រោងចក្រ​កាត់ដេរ ៥៦ នាក់ របួស​ដោយសារ​ក្រឡាប់​ឡាន នៅ​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​១៣​វិច្ឆិកា​នេះ​
មន្ត្រីកាកបាទក្រហម ខេត្តកំពង់ឆ្នាំង សួរសុខទុក្ខ និងផ្តល់អំណោយដល់​កម្មការិនី​កាត់ដេរ ដែលរងគ្រោះថ្នាក់ ( រូបភាពពីហ្វេសប៊ុកសម្តេចប៊ុនរ៉ានី ហ៊ុនសែន )