លោក​អេង ឆៃអ៊ាង​ថា លោក សម រង្ស៊ី​នឹង​មិន​រត់​ចោល​ស្រុក​

ភ្លាម​ៗ​ក្រោយ​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ចាប់​ខ្លួ​នលោក ​សម រង្ស៊ី ​ខណៈ​លោក​កំពុង​នៅ​ក្រៅ​ស្រុក​នោះ​ លោក​អេង ឆៃអ៊ាង​ មន្ត្រី​ជាន់​ខ្ព​ស់ ដែល​ជិត​ស្និ​ទលោក សម រង្ស៊ី ​បាន​លើក​ឡើង​ថា​លោក​ សម រង្ស៊ី​ នឹង​ប្រកាន់​គោល​ជំហរ​ចាស់​ដែល​លោក​ប្រកាស​ធ្វើ​នៅ​មុន​ការ​លើក​លែង​ទោស​ឆ្នាំ​២០១៣​កន្ល​ងទៅ។ ​ពោល​គឺ​លោក​ សម រង្ស៊ី នឹង​ចូល​មក​ក្នុង​ស្រុក​វិញ ​ហើយ​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​តុលាការ។ ​យ៉ាង​ណា​ក៏​ដោយ ​លោក អេង ឆៃអ៊ាង បាន​អះអាង​ថា​ លោក​ សម រង្ស៊ី​ នឹង​មិន​ត្រូវ​ចាប់​ខ្លួន​នោះ​ទេ​ព្រោះ​លោក​មាន​អភ័យ​ឯកសិទ្ធ​ការពារ​ដែល​ជា​ច្បាប់​កំពូល។