តុលាការ​ក្រុង​ភ្នំពេញ ​ចេញ​ដីកា​ចាប់​ខ្លួ​នលោក​សម រង្ស៊ី​ ដាក់​ពន្ធនាគា​រ

តុលាកា​រ​សាលាដំ​បូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោកសម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​មក​អនុវត្ត​ទោស​រយៈពេល​ពីរ​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ។ ដីកា​ចាប់​ខ្លួន​នេះ​ បាន​ធ្វើ​ឡើង​តាម​ពាក្យ​ស្នើ​សុំ​អនុវត្ត​សាលដីកា​ស្ថាពរ​របស់​មេធាវី​តំណាង​ឲ្យ​លោក​ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា។​