ច​ន ច័ន្ទ​លក្ខិណា ធ្លាក់​ខ្លួន​ឈឺ​ហើយ​!

Sanofi

តារា​សម្តែង និង ជាតា​រា​ម៉ូ​ដែល​ដែលមាន​រូបរាង​ខ្ពស់ស្រឡះ ច​ន ច័ន្ទ​លក្ខិណា បាន​ធ្លាក់ខ្លួន​ឈឺ​ត្រូវ​ចូលក្នុង​​មន្ទីរពេទ្យ ដើម្បី​ជួប​វេជ្ជបណ្ឌិត​ស្របពេល​ដែល​នាង​កំពុង​តែមាន​ព័ត៌មាន​យ៉ាង​ផុសផុល​ជុំវិញ​រឿងរ៉ាវ​ការចាក់ បញ្ចាំង​ខ្សែភាពយន្ត​បរទេស​នៅតាម​កញ្ចក់​ទូរទស្សន៍​នោះ​។​​ យោងតាម ទំព័រ​ហ្វេ​ស​ប៊ុ​ក ជា​ផ្លូវការ​របស់​នាង នាង​បាន​បញ្ចេញ​សារ​រៀបរាប់​ពី​ស្ថានភាព​ជំងឺ​របស់​នាង ជា​ភាសា​អង់គ្លេស​ដែល​បក​ប្រែជា​ភាសា​ខ្មែរ​ថា «​នាង​កំពុង​តែមាន​ជំងឺ​ហើយ គឺ​ឡើង​កំដៅ​រហូតដល់ ៣៩ អង្សា​ឯណោះ ហើយ​នាង​បាន​ត្អូញ​ផងដែរ​ថា តើ​នាង​ទៅធ្វើ​ការ​ដូច​ម្តេចទៅ ព្រោះ​ថ្ងៃនេះ នាង​នៅមាន​កិច្ចការ​ចំនួន​ពីរ​ទៀត​ដែល​ត្រូវបំពេញ​» ។​

​ទោះបីជា​យ៉ាងណា គេ​មិនទាន់​ដឹងថា តើ​នាង​គ្រាន់តែ​ក្តៅខ្លួន​ធម្មតា ឬក៏​នាង​មាន​ជំងឺ​អ្វី​ឱ្យ​ប្រាកដ​នោះឡើយ ស្រប​ពេលដែល​រូបថត​ដែល​នាង​បាន​បង្ហោះ បង្ហាញ​ត្រឹមតែ​រូប​របស់​នាង​ដែល​ត្រូវ​ស្អំ​កន្សែង​ត្រជាក់ ហើយ​និង រូបភាព​ដែល​ត្រូវ​គ្រូ​ពេ​ទ្រ​ចាប់​ថ្នាំ​តែប៉ុណ្ណោះ។


ទស្សនិកជន​ជាច្រើន​ក៏បាន​ជូនពរ​ឱ្យ​នាង​ឆាប់​ជា​ឆាប់ៗ​ផងដែរ ដើម្បី​នាង​អាច​បន្តការងារ​សិល្បៈ​របស់​នាង​បន្តទៀត​៕ ភូមិន្ទ​


Related