ម៉ាស៊ីនបោក សំលៀកបំពាក់ ម៉ាក Activ Dualwash របស់ Samsung លក់ដាច់ ១លានគ្រឿង លើពិភពលោក

ភ្នំពេញ ៖ ម៉ាស៊ីន បោកសំលៀកបំពាក់ Samsung ម៉ាក Activ Dualwash លក់បានចំនួន ១លានគ្រឿង ទូទាំងពិភពលោក ចាប់តាំងពីពេលចេញលក់ នៅលើទីផ្សារនាដើមខែកុម្ភ: ឆ្នាំ ២០១៥ ។Active Dualwash គឺជាម៉ាស៊ីនបោកសំលៀកបំពាក់ ដែលមានភាពជោគជ័យជាងគេរបស់ Samsung ដោយបានបំបែកកំណត់ត្រាថ្មីមួយ តាមរយៈបង្កើនចំនួនលក់ទៅដល់ ៣.៥០០គ្រឿងក្នុង មួយថ្ងៃ ឬយ៉ាងហោចណាស់ ២គ្រឿងក្នុង១នាទី។

ឧបករណ៍ដ៏មានភាពច្នៃប្រឌិតមួយនេះ ត្រូវបានសម្ពោធឲ្យប្រើបា្រស់នៅប្រទេស កូរ៉េខាងត្បូង មុនពេល ដាក់លក់នៅអាមេរិចខាងជើង អាមេរិចឡាទីន អាស៊ី មជ្ឈឹមបូព៌ា និងតំបន់អាហ្រ្វិក។ កំឡុងពេល ត្រីមាសទី១ នៃឆ្នាំ២០១៥ ម៉ាស៊ីនបោកគក់ មួយនេះមានចំណែក ទីផ្សារ១៧ភាគរយ នៅក្នុងចំណោម ម៉ាស៊ីនបោកសម្លៀកបំពាក់របស់ក្រុមហ៊ុន Samsung ហើយបន្តកើន ដល់៣៦ភាគរយ និង៤១ភាគរយ នៅត្រីមាសទី២ និងទី៣ ។

ម៉ាស៊ីនបោកសម្លៀកបំពាក់នេះ ភ្ជាប់មកជាមួយចានបោក ដែលអនុញ្ញាតឲ្យអ្នកធ្វើការដុស ជម្រះដោយ ផ្ទាល់លើផ្នែកប្រឡាក់ខ្លាំង មុនពេលដាក់ទៅក្នុងម៉ាស៊ីនបោកសម្លៀកបំពាក់តែម្តង។ ជាមួយនឹងចាន បោកនេះ លោកអ្នកអាចសម្អាតស្នាមប្រឡាក់ដោយដៃ ដូចជាខោអាវលេងកីឡា ក្រណាត់សូត្រ និង ក្រណាត់ស្តើងៗ នៅក្នុងកន្លែងតែមួយ ទើបយកទៅដាក់ក្នុងម៉ាស៊ីនបោក  សម្លៀកបំពាក់តាមក្រោយ ដែលអាចជួយកាត់បន្ថយការខ្ជះខ្ជាយទឹក និងកំពប់ទឹក។ 

ម៉ាស៊ីន Activ Dualwash ធ្វើឲ្យការបោកសម្អាតសម្លៀកបំពាក់លឿនជាងមុនជាមួយ នឹងបច្ចេកទេសថ្មី ដែលលោកអ្នកអាចចំណាយពេលត្រឹមតែ ៣៦នាទី ជាមួយនឹងការបោកសម្លៀក បំពាក់ធម្មតា។ 

នៅក្នុងប្រទេសកម្ពុជាម៉ាស៊ីនបោកសម្លៀកបំពាក់ Activ Dualwash មានលក់នៅលើ ទីផ្សារតាំងពី ខែមិនា ឆ្នាំ ២០១៥ ហើយទទួលការពេញនិយមពីអតិថិជនយ៉ាងខ្លាំង៕

ម៉ាស៊ីនបោក សំលៀកបំពាក់ ម៉ាក Activ Dualwash របស់  Samsung លក់ដាច់ ១លានគ្រឿង លើពិភពលោក

ម៉ាស៊ីនបោក សំលៀកបំពាក់ ម៉ាក Activ Dualwash របស់  Samsung លក់ដាច់ ១លានគ្រឿង លើពិភពលោក

ម៉ាស៊ីនបោក សំលៀកបំពាក់ ម៉ាក Activ Dualwash របស់  Samsung លក់ដាច់ ១លានគ្រឿង លើពិភពលោក