ជនជាតិ អូស្ត្រាលី ដេកស្លាប់ ក្នុងអាងទឹក សមត្ថកិច្ច បញ្ជាក់ថា មិនមែនជា ករណីឃាដកម្មទេ

កំពត៖ ដោយសារ ជនរងគ្រោះ ផឹកស្រាច្រើនពេកដើរ ទៅដេកក្នុងអាងទឹកក្នុងផ្ទះ បណ្តាលឲ្យ ឈ្លក់ទឹកស្លាប់តែម្តង។   

តាមកម្លាំងសមត្ថកិច្ច សន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ចន្លោះពីម៉ោង៨ ទៅម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០១៥ ក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ហើយត្រូវបានកម្មករ ជាងធ្វើផ្ទះចូលទៅ បានជួបប្រទះ ដេកស្លាប់ នៅវេលាម៉ោង៣រសៀល នៃថ្ងៃដដែល រួចក៏រាយការណ៍ មកកម្លាំងសមត្ថកិច្ចភ្លាម។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានបញ្ជាក់ប្រាប់ថា: ក្រោយ ពីធ្វើកោសល្យ វិច្ច័យរួច ឃើញថា សពជនរងគ្រោះស្លាប់ ដោយសារផឹកស្រាច្រើនពេក កើតរាករូស ដើរទៅត្រាំទឹកក្នុងអាង អាចកើតខ្យល់គស្លាប់ មិនមែនជាករណីឃាដកម្មនោះទេ។

ជនរងគ្រោះនៅផ្ទះម្នាក់ឯង មានឈ្មោះSINCLAIR ANDREW JAMES ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិអូស្ត្រាលី ស្នាក់នៅក្នុងភូមិ សង្កាត់ខាងលើ៕