អា​ថ៍កំ​បាំង​ពី​ការ​ផឹកទឹក​ក្រូចឆ្មារ​នៅពេល​ព្រឹក​

Sanofi

​តាម​ការនិយាយ​ពី​ម្នាក់​ទៅ​ម្នាក់​សុទ្ធតែ​ថា ការផឹក​ទឹកក្រូច​ឆ្មារ​នៅពេល​ព្រឹក​មាន​ផល​ល្អ​ចំពោះ​សុខភាព​ណាស់ ប៉ុន្តែ​តើ​អ្នកមាន​ឆ្ងល់​ដែរឬទេ​ថា មាន​ផល​ល្អ​អ្វីខ្លះ​? ដូច​បានដឹង​ស្រាប់​ហើយ​ថា ក្រូចឆ្មារ​សម្បូរ​ដោយ​វីតាមីន C ដ៏​ក្រាស់ ក្រែល ហើយ​ក្រៅពីនេះ​នៅ​ផ្ទុក​ទៅដោយ​សារធាតុ​ពណ៌​លឿង​ធម្មជាតិ ប៉ូ​តា​ស្យូ​ម ប្រូតេអ៊ីន វីតាមីន B និង មានគុណ​សម្បត្តិ​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​ស៊ាំ​នៃ​រាងកាយ​បាន​ក្នុង​កម្រិត​គួរឱ្យកត់សម្គាល់ ។

ក្រូចឆ្មារ​ជួយ​ប្រឆាំងនឹង​ការឆ្លង​រោគ​នានា​ដោយសារតែ​សារធាតុ​អាស៊ីដ​ស៊ី​ទ្រិ​ក ម៉ាញេស្យូម កាល់ស្យូម និង ផេ​ក​ធី​ន​(Pectin) ។ អាស្រ័យហេតុនេះ​ការផឹក​ទឹកក្រូច​ឆ្មារ​លា​យ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​នៅពេល​ព្រឹក​ព្រហាម​ទើប​ភ្ញាក់​ពី​គេង អាចជួយ​លាង​សម្អាត​រាងកាយ​ធ្វើឱ្យ​ស្រក​ទម្ងន់ សម្រួល​ដល់​ការរំលាយ​អាហារ និង រក្សា​កម្រិត pH បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។​ ខាងក្រោម​នេះ គឺជា​គុណប្រយោជន៍​ទាំង ១៦ យ៉ាង​ដែល​ក្រូចឆ្មារ​អាចជួយ​បាន ៖

១. បញ្ចុះទម្ងន់​
២. ពង្រឹង​ប្រព័ន្ធ​ស៊ាំ​នៃ​រាងកាយ​
៣. បំបាត់​អាការ​គ្រុនក្តៅ និង​គ្រុនផ្តាសាយ​
៤. ការពារ​ការកើត​«​មុន​»
៥. ទល់លាមក​

៦. ក្រួស​ក្នុង​តម្រងនោម​
៧.​ការឈឺចាប់​ក្នុង​ប្លោកនោម​
៨. ការបញ្ចេញ​អាស៊ីដ​ក្រពះ​
៩. បំបាត់​អាការ​ហើមពោះ​វៀន​
១០. ការឈឺ​ចុក​រួយ​រាងកាយ​

១១. ការឈឺ និង ហើម​សន្លាក់​
១២. ជំងឺ​រលាក​នានា​
១៣. សុខភាព​ក្រចកដៃ​
១៤. ការឈឺចាប់​សាច់ដុំ​
១៥. ការ​ញៀន​គ្រឿង​ស្រវឹង​
១៦. ការពុល​អាហារ ៕លក្ខិណា​


Related