អាជ្ញាធរ​ក្រុង​កំពុង​សិក្សា​បន្ត លើ​គម្រោង​ប្លង់​អភិវឌ្ឍន៍​តំបន់​បឹង​សំរោង និង​គម្រោង​កែលម្អ​បឹង​តា​មោក

ភ្នំពេញ: ​នា​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ស្តីពី​ការសិក្សា​ផលប៉ះពាល់ និង​អភិវឌ្ឍន៍​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) និង​បឹង​សំរោង ក្រោម​អធិបតីភាព​លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួមជាមួយ​មន្ត្រី​ជំនាញ និង​មន្ទីរ​ដែល​ពាក់ព័ន្ធ​។

​ដោយ​សាលា​រាជធានី​ភ្នំពេញ បាន​កំពុងតែ​សិក្សា និង​រៀបចំ​ឯកសារ​លើ​គម្រោង​ប្លង់​ស្ថាបនា​ផ្លូវ​ទំនប់​ថ្មី និង​អាង​ប្រព្រឹត្តិកម្ម​ទឹក​សំអុយ នៅ​បឹង​តា​មោក​នេះ ដើម្បី​បញ្ចៀស​នូវ​ផលប៉ះពាល់​នានា ទៅលើ​គុណភាព​ទឹក​បឹង​តា​មោក សម្រាប់​ការពារ​បរិស្ថាន ទាំង​ពេលបច្ចុប្បន្ន និង​ពេលអនាគត សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ក៏ដូចជា​រាជធានី​ភ្នំពេញ​ផង​ដែល​។​

​សូមបញ្ជាក់ថា​៖ បឹង​តា​មោក (​កប់​ស្រូវ​) ជា​អាង​ស្តុក​ទឹក​ដ៏​សំខាន់​មួយ​ដែល​រំដោះ​ទឹក​ចេញ​រាជធានី​ភ្នំពេញ​ភាគ​ខាងជើង​និង​ខាងលិច ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិសាស្ត្រ សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​។ បឹង​តា​មោក​មាន​ទំហំ ២.០០០​ហិច​តា នឹង​ត្រូវបាន​អភិរក្ស​ទុក សម្រាប់ធ្វើ​អាង​ប្រព្រឹត្ត​កម្ម​ធម្មជាតិ និង​ស្វ័យប្រវត្តិ​ដោយ​ផ្ទៃ​បឹង​ទំហំ ៥០០ ហិច​តា ត្រូវបាន​សិក្សា​ជា​ទំនប់​ទី​១ នៃ​អាង​ប្រព្រឹត្តិកម្ម​ទឹក​សំអុយ​៕​