នរកលើដី ! បង្ខំលក់ខ្លួនតាំងពីអាយុ ១២ ឆ្នាំ បម្រើសិចជាង ៤ មុឺនដង

នរកលើដី ! បង្ខំលក់ខ្លួនតាំងពីអាយុ ១២ ឆ្នាំ បម្រើសិចជាង ៤ មុឺនដង

ដោយ៖ សូរ្យរិទ្ធ

ខារ​ឡា ចេ​ស៊ីន​តូ (Karla Jecinto) អាយុ ២៣ឆ្នាំ ជនជាតិមិកស៊ិកូ ជា​ស្ត្រី​រងគ្រោះខាង​ផ្លូវភេទដ៏​ធ្ងន់ធ្ងរ​បាន​សារភាពថា «​នាង​ធ្លាប់​ត្រូវគេ​រំលោភ 43.000 ដង ក្រោយ​ត្រូវគេ​ជួញដូរ​តាំងពី​អាយុ ១២ ឆ្នាំ​» ។​

​នាង ខារ​ឡា ចេ​ស៊ីន​តូ និយាយថា «​នាង​ត្រូវ​បុរស​ល្បួង​បោកប្រាស់ នាំ​នាង​ចេញពីផ្ទះ ក្នុងប្រទេស​មិ​ក​ស៊ិ​កូ តាំងពី​អាយុ ១២ ឆ្នាំ នាង​ត្រូវគេ​ចាប់រំលោភ និង បង្ខំ​លក់ខ្លួន​នៅក្នុង​ទីក្រុង ក្វា​ដា​ឡា​ហា​រ៉ា រហូត​ត្រូវ​ក្លាយជា​ស្រី​សោភិនី ក្នុង​នរក​គួរឱ្យខ្លាច ។​

«​ខ្ញុំ​ត្រូវ​ទទួលភ្ញៀវ​តាំងពី​ម៉ោង ១០ ព្រឹក​រហូតដល់​កណ្តាល​អធ្រាត្រ ។ មាន​បុរស​ខ្លះ​សើច​លើ​គំនរ​ទឹកភ្នែក​របស់ខ្ញុំ គេ​ដឹង​តែ​សប្បាយ គេ​មិន​ខ្វល់​ពី​ភាព​តម្អូញ​របស់ខ្ញុំ​ឡើយ ។ ទីបំផុត គ្មានអ្វី​ក្រៅពី​សង្កត់​ធ្មេញ ទ្រាំ​ឈឺចាប់ ក្រោម​ល្បែង​សិច​នៃ​ទឹក​លុយ​» ។​

នរកលើដី ! បង្ខំលក់ខ្លួនតាំងពីអាយុ ១២ ឆ្នាំ បម្រើសិចជាង ៤ មុឺនដង

​មាន​មួយ​លើក​ណា​នោះ ពេល​នាង ខារ​ឡា អាយុ ១៣ ឆ្នាំ មាន​ប៉ូលិស​មកជួយ​សង្គ្រោះ នាង​គិតថា​នឹង​រួច​ផុតពី​ក្រញាំ​ទាសករ​សិច ប៉ុន្តែ​មិន​ដូច្នោះ​ឯណា ប៉ូលិស​រូបនោះ មិន​ខុសពី​បុរស​ដទៃ គឺ​ក៏​ត្រូវការ​ការរួម​ភេទ​ដែរ ។

​ចៃដន្យ​អាក្រក់ នៅពេល​អាយុ ១៥ ឆ្នាំ នាង ខារ​ឡា ភ្លាត់​មាន​ផ្ទៃពោះ មិនដឹង​ជាមួយ​បុរស​ណា ព្រោះ​វា​ច្រើនពេក រហូត​សម្រាលកូន​មក ខារ​ឡា នៅតែ​បង្ខំ​ឱ្យ​បម្រើ​ផ្លូវភេទ​ជាមួយ​បុរស​ប្លែក​មុខ ក្នុង​មួយថ្ងៃ ៣០ នាក់ អនុវត្ត​បែបនេះ​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល ៤ ឆ្នាំ ។ តែ​សំណាងល្អ មាន​អង្គការ​ប្រឆាំង​ការជួញដូរ​មនុស្ស ជួយ​អន្តរាគមន៍ បាន​រួច​ផុតពី​នរក​លើដី​ក្នុង​ឆ្នាំ ២០០៨ ។​

«​ខ្ញុំ​ត្រូវគេ​បង្ខំ​ឱ្យ​ដេក​ជាមួយ​ប្រុសៗ​ជាង 40.000 នាក់ ភ្ញៀវ​ភាគច្រើន​ជា​ជនបរទេស ដែល​គេ​ត្រូវការ​មាន​សិច​ជាមួយ​ស្រីក្មេងៗ​», នាង ខារ​ឡា និយាយ ។​

​ក្រោយពី នាង ខារ​ឡា ចេ​ស៊ីន​តូ រៀបរាប់​រឿងរ៉ាវ​របស់​នាង ឱ្យ​មនុស្ស​ស្រី ពិសេស​ក្មេងៗ លើ​ពិភពលោក​បានដឹង ដើម្បី​កុំឱ្យ​ធ្លាក់​ជា​ជនរងគ្រោះ ក្នុង​ឋាននរក​ផ្លូវភេទ​ដូច​រូបនាង​ទៀត ហើយ​នាង​ចង់ឱ្យ​របរ​បន​ស្រី​រលាយ​បាត់ទៅ ។ បច្ចុប្បន្ននេះ មាន​ស្ត្រី​ជា​ទាសករ​ផ្លូវភេទ​ទូទាំង​ពិភពលោក ប្រមាណ 20-36 លាន​នាក់ ក្នុង​ចំនួន​នេះ​មាន​វ័យ​កុមារ​ចំនួន 5.5 លាន​នាក់ ដែល​ជាង 80% នៃ​ចំនួន​ទាំងអស់ ជា​អំពើ​ជួញដូរ​មនុស្ស ៕

(ប្រភព៖ kapook)