ពលករ ប្រុងឆ្លងដែន ខុសច្បាប់ទៅ កាន់ប្រទេសថៃ ១៤នាក់ ត្រូវឃាត់ខ្លួន នៅក្រុងប៉ោយប៉ែត រួចបញ្ជូនទៅផ្ទះវិញ

បន្ទាយមានជ័យ : ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៏ អាត់ ខែម បានបញ្ជាក់ថា នៅរសៀលថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ កម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងនគរបាលប៉ុស្តិ៍ ដើមកកោះ វរ:៩១១ បានឃាត់ខ្លួន ពលករប្រុងឆ្លងដែនខុសច្បាប់ ១៤នាក់ ស្ថិតនៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខណ:ពួកគេ កំពុងប្រុងឆ្លងដែន ទៅរកការងារធ្វើទាំងខុសច្បាប់។

លោកឧត្តមសេនីយ៏ស្នងការបានបន្តទៀតថា ក្រោយការឃាត់ខ្លួន និងធ្វើការអប់រំរួចមក ពលករទាំងនេះ មានស្រី៥នាក់ កុមារ៤នាក់ ត្រូវបញ្ជូនឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ស្ថិតនៅភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ហើយទៅ ស្វែងរកការឆ្លងដែន តាមច្បាប់វិញ ជៀសវាងការជួបគ្រោះថ្នាក់ ដោយប្រការណាមួយ។

សូមបញ្ជាក់ថា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៏ ស្នងការ បានដាក់ផែនការ អោយកម្លាំងនគរបាល តាម បណ្តាលស្រុកក្រុង និងបណ្តាវរ: ត្រូវយាមប្រចាំការ ទប់ស្កាត់ករណីលួចឆ្លងដែន ខុសច្បាប់នេះ យ៉ាងតឹងរឹងជាទីបំផុត៕