ពិធីប្រគល់ និងទទួលអំណោយ របស់អង្គភាព ការពារទីក្រុងសេអ៊ូល និងក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ នៃសាធារណៈរដ្ឋកូរ៉េ ជូនបញ្ជាការដ្ឋាន កងពលតូលលេខ៧០

ភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នៅកងពលតូចលេខ៧០ បានទទួលអំណោយរថយន្ត ចំនួន០៧គ្រឿង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងឯកឧត្តម គីម វ៉ន់ជីន ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រម្ពុជា មានដូចជា រថយន្តសម្រាប់ ត្រួតពល ចំនួន ០១ គ្រឿង, រថយន្តយោធាមេបញ្ជាការ ចំនួន ០១គ្រឿង, រថយន្តយោធាប្រដេញ ០៣គ្រឿង, រថយន្តដឹកទ័ព ៣តោនកន្លះ ចំនួន ០២គ្រឿង ពីអង្គភាពការពារទីក្រុងសេអ៊ូល អង្គភាពទ័ពពិសេស ៧០៧ និងក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ នៃសារធារណៈរដ្ឋកូរ៉េ បន្ថែមលើជំនួយដែលបានផ្តល់នាពេលកន្លងមកមាន រថយន្ត កម្មវិធីបណ្តុះបណ្តាល ទ័ពពិសេស ជំនាញ ប្រឆាំងភេរវកម្មនិងឧបករណ៍ជាច្រើនទៀតដល់កងពលតូចលេខ ៧០កន្លងមក និងសម្រួលដល់កិច្ចការ ប្រតិបត្តការ ការពាររក្សាសន្តិសុខជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិដែលបានបំពេញ ទស្សនៈកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា។

ក្នុងឳកាសនោះផងដែរ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានមានប្រសាន៍ក្នុងពិធីថា « អនុវត្តន៍តាមនយោបាយ យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលមាន សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានប្រកាន់ខ្ជាប់នូវការទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការជាមួយគ្រប់ បណ្តាប្រទេស លើសកលលោក និងបណ្តាប្រទេសសហគមន៍អាស៊ាន ដោយឈរលើគោលការណ៍ស្មើរភាពពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដៃគូរអន្តជាតិនានា ធ្វើសមaហរណ៍កម្មក្នុងតំបន់ជាពិសេស វិស័យវិនិយោគ របស់កូរ៉េក្នុងប្រទេសកម្ពុជា បានរួមចំណែកយ៉ាងខ្លាំងធ្វើអោយសេដ្ឋកិច្ ចកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ»។

លោក ម៉ៅ សុផាន់ បានរម្លឹកពីអតីតកាលថា «ក្រោយពីបានព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណៈរដ្ឋកូរ៉េ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩៦ ដើម្បីស្ថាបនាឡើងវិញនូវទំនាក់ទំនងបេសកកម្មការទូត ដែលមានការអាក់ខាន អស់រយៈពេលជាង ២០ឆ្នាំមកហើយ គឺបានការផ្តូចផ្តើមឡើងវិញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកនៃចំណងមិត្តភាពកូរ៉េ»។

ក្នុងពិធីប្រគល់អំណោយជូនកងពលតូចលេខ៧០ ឯកឧត្តម គីម វ៉ន់ជីន ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រម្ពុជា ក៏បានបញ្ជាក់ថា នឹងសន្យាជម្រុញកិច្ចសហប្រតិបត្តិការកូរ៉េ-កម្ពុជាលើគ្រប់វិស័យជាពិសេស វិស័យការពារជាតិ។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានប្រសាសន៍ក្នុង អង្គពិធីនោះ ថា « ជំនួយដ៏ថ្លៃថ្លារបស់អង្គភាពការពារទីក្រុងសេអ៊ូល និងក្រុមហ៊ុនហ៊ីយ៉ាន់ដាយ នៃសាធារណៈរដ្ឋកូរ៉េ នាពេលនេះជាសក្ខីកម្មថ្មីមួយបន្ថែមទៀតនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងពលតូចថ្មើរជើងលេខ៧០ នៃកងយោធពលខេមរភូមិន្ទ និងអង្គភាពការពារទីក្រុងសេអ៊ូល និងក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ឲ្យកាន់តែរឹងមាំនិងស្ថិតស្ថេរ ដែលជាចលករក្នុងការបង្កើននូvប្រសិទ្ធភាពការងារ និងកិច្ចសហប្រតិបត្តិការរបស់កងពលតូចលេខ៧០ សំដៅបម្រើជាឧត្តមប្រយោជន៍ដល់កងយោធពលខេមរៈភូមិន្ទនិងសង្គមជាតិ»៕

ពិធីប្រគល់ និងទទួលអំណោយ របស់អង្គភាព ការពារទីក្រុងសេអ៊ូល និងក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ នៃសាធារណៈរដ្ឋកូរ៉េ ជូនបញ្ជាការដ្ឋាន កងពលតូលលេខ៧០

ពិធីប្រគល់ និងទទួលអំណោយ របស់អង្គភាព ការពារទីក្រុងសេអ៊ូល និងក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ នៃសាធារណៈរដ្ឋកូរ៉េ ជូនបញ្ជាការដ្ឋាន កងពលតូលលេខ៧០