ស្នងការ ខេត្តបន្ទាយមានជ័យ នាំយកថវិកា ៤លានរៀល ទៅប្រគល់ ជូនគ្រួសារសព អតីតយុទ្ធជន

បន្ទាយមានជ័យ : ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៏ អាត់ ខែម ដែលជាអនុប្រធាន សមាគមអតីតយុទ្ធជនផងនោះ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានដឹកនាំក្រុមការងារ នាំយកថវិកា ចំនួន៤លានរៀល ទៅប្រគល់ជូនគ្រួសារសព អតីយុទ្ធជន ដែលទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៏ កាលពីថ្ងៃទី១២ ខែវិច្ឆិកា នៅឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៏ស្នងការ បានផ្តាំផ្ញើការសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលជាប្រធានសមាគមអតីតយុទ្ធជន នាយឧត្តមសេនីយ៏ គន់ គីម អគ្គលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ចំពោះការបាត់ជីវិត របស់អតីតយុទ្ធជនរបស់យើង ដោយសារគ្រោះថ្នាក់ចរាចរណ៏ ដ៏គួរឲ្យភ័យខ្លាចមួយនេះ។

លោកឧត្តមសេនីយ៏ អាត់ ខែម បានបញ្ជាក់ថា ឲ្យតែមានអតីតយុទ្ធជនរបស់យើង ទទួលមរណភាពនោះ សមាគមអតីត យុទ្ធជនខេត្តបន្ទាយមានជ័យ ដែលមានលោកឧត្តមសេនីយ៏ ភ្លន់ តារា ជាប្រធាន និងលោក រួមជាមួយ លោកឧត្តមសេនីយ៏ ឱក បូរិន្ទ ជាអនុប្រធាននោះ តែងតែយកថវិកា របស់សមាគម ទៅប្រគល់ជូនភ្លាមៗ សម្រាប់ចាត់ចែងធ្វើបុណ្យ និងការចំណាយផ្សេងៗ កាត់បន្ថយការលំបាកប្រចាំថ្ងៃ៕