អ្នក​ច្បាប់​ឯករាជ្យ​រិះគន់​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​ ពាក់ព័ន្ធ​នឹង​ករណី​តុលាការ​ចេញ​ដីកាចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​ច្បាប់​ដ៏​ច្របូកច្របល់​របស់​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​ប្រមុខ​រាជរដ្ឋាភិបាល​ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មាន​អភ័យឯកសិទ្ធិ​សភា​ យក​ទៅ​អនុ​វ​ត្ត៍​ទោស​នៅ​ពន្ធនាគារ​ នា​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ ដោយ​សំអាង​ទៅ​លើ​ការ​អនុវត្ត​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​១៧​ក្រ​៥.​ប​ ចុះ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​សាលាឧទ្ធរណ៍​ ខណៈ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​បាន​បញ្ញត្តិ​ថា​ "​ជន​ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​ ហើយ​ដែល​មិន​ទាន់​មាន​នីតិសម្បទា​ឡើង​វិញ​ គឺ​គ្មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ទេ​"​ ប៉ុន្តែ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ សម្រេច​ទទួលស្គាល់​ជា​បេក្ខជន​បម្រុង​បន្ថែម​ផ្លូវការ​គណបក្ស​សង្គ្រោះ​ជាតិ​ សម្រាប់​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ នីតិកាល​ទី​៥​ ឆ្នាំ​២០១៣​ ដោយ​សេចក្តីសម្រេច​លេខ​២៨៧/១៤​ គ​.​ជ​.​ប​-​សសរ​ ចុះ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៤​ និង​ គ​.​ជ​.​ប​ សម្រេច​ទទួលស្គាល់​ជា​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ដោយ​សេចក្តីសម្រេច​លេខ​២៨៨/១៤​ គ​.​ជ​.​ប​-​សសរ​ ចុះ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៤​ ព្រមទាំង​ត្រូវ​បាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ នីតិកាល​ទី​៥​ ប្រកាស​ទទួលស្គាល់​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ជំនួស​ឯកឧត្តម​ គួ​យ​ ប៊ុ​ន​រឿ​ន​ ដែល​បាន​សុំ​លាលែង​ ដោយ​សេចក្តី​ប្រកាស​លេខ​១៧៤​រស​ ចុះ​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៤​ ។​

​ក្រុម​អ្នក​ច្បាប់​បាន​លើក​ហេតុផល​ថា​ ក្នុង​ករណី​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នីតិកាល​ទី​៥​ ប្រកាស​ទទួលស្គាល់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ និង​ឯកឧត្តម​ អ៊ឹម​ សួស្តី​ អតីត​ប្រធាន​ គ​.​ជ​.​ប​ សម្រេច​ទទួលស្គាល់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ជា​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​តាំងពី​ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ គឺ​មាន​ន័យ​ថា​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ បើ​មានទោស​ទណ្ឌ​ ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​នោះ​ ក៏​ទទួល​បាន​នីតិសម្បទា​ឡើង​វិញ​រួចរាល់​ហើយ​ (​តាម​រយៈ​ការ​លើកលែងទោស​)​ ។​ ដូច្នេះ​ បើ​ស្ថាប័ន​តុលាការ​យល់​ឃើញ​ថា​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ មានទោស​ទណ្ឌ​ជាប់​ខ្លួន​ និង​ក្លាយជា​ទណ្ឌិត​មិន​ទាន់​អនុវត្តន៍​ទោស​ (​អំណាច​សាលក្រម​ ឬ​សាលដីកា​ស្ថាពរ​ )​ តាំងពី​ឆ្នាំ​២០១៣​ ព្រមទាំង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទៀត​នោះ​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ទាំង​ប្រធានរដ្ឋសភា​ ទាំង​អតីត​ប្រធាន​ គ​.​ជ​.​ប​ សុទ្ធតែ​បាន​ប្រព្រឹត្ត​រំលោភ​បំពាន​ទៅ​លើ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ដែល​សម្រេច​ទទួលស្គាល់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ជា​អ្នកតំណាង​រាស្ត្រ​ មាន​អភ័យឯកសិទ្ធិ​សភា​ជាប់​ខ្លួន​ទល​សព្វថ្ងៃ​ ។​

​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​បញ្ចេញ​ទស្សនៈ​ថា​ ករណី​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឯកឧត្តម​ សម​ រ​ង្ស៊ី​ នា​ពេល​នេះ​ គឺជា​អន្ទាក់​មួយ​របស់​មេដឹកនាំ​គណបក្សកាន់អំណាច​សម្រាប់​ដាក់​សម្ពាធ​ទៅ​លើ​មេដឹកនាំ​គណបក្សប្រឆាំង​ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ដ៏​ច្របូកច្របល់​ស្រាប់​(​ ស្ថាប័ន​តុលាការ​ )​ធ្វើ​ជា​ឧបករណ៍​ ៕​

អ្នក​ច្បាប់​ឯករាជ្យ​រិះគន់​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​ ពាក់ព័ន្ធ​នឹង​ករណី​តុលាការ​ចេញ​ដីកាចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​អ្នក​ច្បាប់​ឯករាជ្យ​រិះគន់​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​ ពាក់ព័ន្ធ​នឹង​ករណី​តុលាការ​ចេញ​ដីកាចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​ អ្នក​ច្បាប់​ឯករាជ្យ​រិះគន់​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​ ពាក់ព័ន្ធ​នឹង​ករណី​តុលាការ​ចេញ​ដីកាចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​