សាកលវិយាល័យអាស៊ីអឺរុបនៅតែខ្លាំងដោយសារការលើកទឹកចិត្ត

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​កីឡា​អត្ត​ពណ​លកម្ម​ដើម្បី​ទាំងអស់គ្នា​ដែល​ចាត់ចែង​ ឡើង​ដោយ​ក្រសួង​អប់រំ​យុវ​ជន និង កីឡា​នោះបាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ។​

​     ​លោក​ប៊ូ ជុំ​សេរី​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា​ដេ​ល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​បាន​ទ​ទួ​ស្គាល់​ថា​ សាកលវិទ្យាល័យ​អាស៊ី​អឺ​រុ​ប​ពិតជា​កសាង​ធនធាន​កីឡា​បានល្អ​មែន ។​

​     ​គួរ​បញ្ជាក់ថា​សាកលវិទ្យាល័យ​អាស៊ី​អឺ​រុ​ប​ដណ្ដើមបាន​មេដាយ​សរុប​ចំនួន​ ១២​គ្រឿង​ដែល​ក្នុង​ចំ​ណោម​១២​គ្រឿង​នោះ​គឺមាន​មេដាយមាស ចំនួន ៨ គ្រឿង និង​សំរិទ្ធ​ចំនួន ៤ គ្រឿង ដែល​លទ្ធផល​ដ៏​ល្អ​បំផុត​សម្រាប់​ក្លឹប​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ចូលរួម​ លើកដំបូង​ក្នុង​ឆ្នាំ ២០១៥ នៃ​ការប្រកួត​កីឡាអត្តពលកម្ម​កីឡា ដើម្បី​ទាំងអស់គ្នា​។

    ​លោក ប៊ូ ជុំ​សេរី មានប្រសាសន៍​ក្នុង​ឳ​កាស​ពិ​ធិ​បិទ​ថា ការប្រកួត​អត្តពលកម្ម​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ដោយសារ​កីឡាករ​កីឡាការិនី​ ទាំងអស់​បាន​គោ​ពរ​បទបញ្ជ​បច្ចេកទេស មាន​ក្រមសីលធម៌​ល្អ​ក្នុង​ការប្រកួត ព្រមទាំង​បាន​បញ្ចេញ​អស់ពី​សមត្ថភាព ដើម្បី​ទទួល​ជ័យជម្នះ​លើ​គូប្រកួត​របស់ខ្លួន​។

​    លោក ពៅ ហុក អ្នកគ្រប់គ្រង​កីឡា​សាកលវិទ្យាល័យ​អាស៊ី​អឺ​រុ​ប​បាន​និយាយថា សម្រាប់​ការប្រកួត កី ឡា​អត្តពលកម្ម​កីឡា​ដើម្បី​ទាំងអស់ ខាង​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​សង្ឃឹម​ទទួលបាន​មេដាយមាស ៨ គ្រឿង និង​មេដាយសំរិទ្ធ ៤ គ្រឿង​តែប៉ុណ្ណោះ ចំណែក​មេដាយប្រាក់​ក្រុម​កីឡាករ​-​កីឡាការិនី​មិន​ទទួល​បានទេ ហើយ​ក្រោយពី​បញ្ចប់​ការប្រកួត​កីឡាករ​-​កីឡាការិនី​យើង​នៅ​បន្តធ្វើ​ ការហ្វឹកហាត់​ដដែល​។​

​    លោក​បាន​បន្តថា​សម្រាប់​កីឡាករ​កីឡាការិនី​ដែល​ទទួលបាន​មេដាយ​ថ្នាក់ដឹកនាំ ​សាកលវិទ្យាល័យ​អាស៊ី​អឺ​រុ​ប មាន​រង្វាន់​លើកទឹកចិត្ត​ដល់​ពួកគេ​ដោយ​ឲ្យ​ជា​កញ្ចប់ គឺ​មេដាយមាស ទទួលបាន​ថវិកា ៥០០​ដុល្លារ​អាមេរិក​, មេដាយប្រាក់ ទទួលបាន​ថវិកា ៣០០​ដុល្លារ​អាមេរិក និង​មេដាយសំរិទ្ធ ទទួលបាន​ថវិកា ២០០​ដុល្លារ​អាមេរិក​៕