លោក​ឧកញ៉ា ម៉ុង ឫទ្ធី បរិយាយ​ពី​ជីវិត ពេលព្រឹក​ពាក់​អាវធំ ពេល​ល្ងាច​ស្លៀកពាក់​ធម្មតា ដួសសម្ល​ឲ្យ​កម្មករ​

ភ្នំពេញ: លោក​ឧកញ៉ា​បណ្ឌិត ម៉ុង ឫទ្ធី បាន​លើកឡើងថា ភារកិច្ច​ពេលព្រឹក ពាក់​អាវធំ និង​ពេល​ល្ងាច​ស្លៀកពាក់​ធម្មតា​ដួសសម្ល​ឲ្យ​កម្មករ បើទោះបី​មួយខែ ខាត​អស់​៥០​ម៉ឺន​ដុល្លារ ដោយសារ​ជ្រូក​ចុះថ្លៃ ក៏​លោក​ឧកញ៉ា នៅតែ​រៀបចំ​អាហារ​ប្រចាំថ្ងៃ​បី​ពេល​ជូន​កម្មករ​ដដែល​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក​ឧកញ៉ា​បណ្ឌិត ម៉ុង ឫទ្ធី បាន​មានប្រសាសន៍ថា ភារកិច្ច​ខ្ញុំ​ពេលព្រឹក និង​ពេល​ល្ងាច​ខុសគ្នា​ឆ្ងាយ​ណាស់ គឺ​ពេលព្រឹក ស្លៀកពាក់​ក្រវាត់ក​អាវធំ ពេល​ល្ងាច ស្លៀកពាក់​ធម្មតា មក​ដួសសម្ល​ចែក​ឲ្យ​កម្មករ​ជាមួយ​ម៉ែ​វា ខ្ញុំ​ខំប្រឹងប្រែង​ស្ទើរតែ​អស់ពី​សមត្ថភាព​ទៅហើយ ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ជូន​បុគ្គលិក​កម្មករ បានត្រឹមតែ​ប៉ុណ្ណឹង​។

​លោក​ឧកញ៉ា បាន​បន្តថា "​បងប្អូន​កម្មករ​ទាំង​អស់​គ្នា នាំគ្នា​ហូប​សិន​ទៅ ទម្រាំ​ជ្រូក​ឡើងថ្លៃ​វិញ ចាំ​គិត​តទៅទៀត​។ បើទោះបី​មួយខែ ត្រូវ​ខាត​អស់​ប្រមាណ​ជា​៥០​ម៉ឺន​ដុល្លារ ដោយសារតែ​តម្លៃ​ជ្រូក​ចុះថ្លៃ​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​រៀបចំ​អាហារ​ប្រចាំថ្ងៃ​បី​ពេល​ជូន​ដដែល​"​។​

​ប្រិយមិត្ត​ហ្វេ​ស​ប៊ុ​កបាន​បរិ​យា​ថា ទង្វើ​ដ៏​ល្អ​របស់លោក​ឧកញ៉ា ប្រជាពលរដ្ឋ​គ្រប់រូប​និង​ចងចាំ​ជានិច្ច ហើយ​ជីវិត​សាមញ្ញ​តែ​ពោរពេញ​ដោយ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​គួរ​ឲ្យ​គោរព​៕​