កម្លាំងនគរបាល ចាប់ខ្លួន មុខសញ្ញា ជួញដូរ គ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀន មួយកញ្ចប់ នៅមុខមណ្ឌល សុខភាពទឹកថ្លា

បន្ទាយមានជ័យ : កម្លាំងនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន ស្ថិតនៅខាងមុខមណ្ឌល សុខភាពទឹកថ្លា ភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។

លោក ធិន សិុនដេត នាយការិយាល័យ បានបញ្ជាក់ថា ជាលទ្ធផលកម្លាំងរបស់លោក ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៏ស្នងការ បានដកហូតថ្នាំញៀនមួយកញ្ចប់ ម៉ូតូមួយគ្រឿង និងជញ្ជីងថ្លឹងមួយផងដែរ ។

លោក ធិន សុិនដេត បានឲ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ វ៉ាយ រ៉ាឌី អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យ ប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿង ទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕