សាលាខណ្ឌ សែនសុខ ធ្វេីបុណ្យកឋិនទាន សាមគ្គី ដង្ហែរទៅកាន់វត្ត សែនសុខ សង្កាត់ឃ្មួញ

ភ្នំពេញៈ ក្រុមមន្ត្រីថ្នាក់ដឹកនាំ សាលាខណ្ឌសែនសុខ បាននាំគ្នាធ្វេីបុណ្យ កឋិនទានដង្ហែទៅកាន់វត្ត សែនសុខ ស្ថិតនៅ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយធ្វេីពិធីសូត្រមន្ត នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះហេីយនឹងដង្ហែចេញ នៅព្រឹកថ្ងៃទី១៤ ស្អែកនេះ ។

ពិធីបុណ្យកឋិននេះធ្វេីឡេីងក្នុងគោលបំណងប្រមូល បច្ច័យយកទៅប្រគេនព្រះសង្ឃនៅវត្ត សែនសុខដេីម្បីកសាង សមិទ្ឋផលនានា នៅទីនោះតាមការខ្វះខាត ជាក់ស្តែងរបស់ព្រះសង្ឃ ដែលពិធីបុណ្យនេះដឹកនាំ ផ្តួចផ្តេីមដោយ លោក លី សាវេត អភិបាល នៃគណៈអភិបាល ខណ្ឌសែនសុខ ។

តាមផ្លូវធម៌នៃព្រះពុទ្ឋសាសនា បានកត់សម្គាល់ថា អ្នកដែលមានសំណាងបានធ្វេីបុណ្យឋិនទាន គឺ នឹងបានបុណ្យកុសល នៅជាតិក្រោយ តាមនិស្ស័យបុណ្យដែលបុគ្គលនោះបានសាង នៅជាតិនេះ  ពោលគឺធ្វេីបុណ្យនៅជាតិនេះ ទទួលផលនៅជាតិក្រោយ ។

នៅក្រៅផ្លូវពុទ្ឋសាសនាវិញ ការធ្វេីបុណ្យ គឺជាការណែនាំអោយមនុស្ស រៀនសាងនូវអំពេីល្អ សំរាប់ខ្លួនឯងផង និងសំរាប់ព្រះពុទ្ឋសាសនា របស់ខ្លួនផង ដេីម្បីអោយកូនចៅជំនាន់ក្រោយ មេីលគំរូតាម ដែលពិធីបុណ្យ នីមួយៗធ្វេីតៗគ្នាតាំងពីដូនតាមក ៕