កំពូលតារាចម្រៀងPSY ចំណាយជាង៤០ម៉ឺនដុល្លា ជួយដល់មណ្ឌលថែទាំចិត្ត សាស្ត្រកុមារ

កូរ៉េ៖ កំពូលតារាចម្រៀង កូរ៉េវ័យ៣៧ឆ្នាំ PSY ម្ចាស់បទ Gangnam Style បានសាងមុខមាត់ដ៏អស្ចារ្យ ម្តងទៀតហើយ ដោយចំណាយបា្រក់ផ្ទាល់ខ្លួន ៥០០ លានវ៉ុន ស្មើនឹងជាង៤៣ម៉ឺនដុល្លាអាមេរិក ឧបត្ថម្ភដល់មណ្ឌលថែទាំ ចិត្តសាស្ត្រកុមារមួយនៅកូរ៉េ ខាងត្បូង។

ព័ត៌មានពី Korea Times បានឲ្យដឹង នៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៥នេះថា គ្លីនិកថែទាំចិត្តសាស្ត្រកុមារ ដែលត្រូវតារាចម្រៀង PSY ឧបត្ថម្ភនេះ គឺស្ថិតនៅក្នុងមន្ទីពេទ្យ Yonsei Severance ប្រទេសកូរ៉េខាងត្បូង ហើយប្រភពពីមន្ទីពេទ្យបានឲ្យដឹងថា គ្លីនិកថ្មីនេះដែរ មានអ្នកជម្ងឺចាប់ពី១០ ទៅ២០ នាក់មកក្នុងមួយថ្ងៃ ហើយពេលខ្លះ ឈានដល់៣០នាក់ ក៏មានដែរ។ មណ្ឌលនេះបានដាក់ឲ្យប្រើប្រាស់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៤មកម្ល៉េះ ហើយមួយឆ្នាំមណ្ឌលនេះ បានទទួលថែទាំកុមារ ចំនួន៥០០០នាក់។

ប្រភពបានឲ្យដឹងថា មជ្ឈមណ្ឌលថែទាំចិត្តសាស្ត្រកុមារនេះដែរ គឺបានជួយដល់កុមារ ដែលមានបញ្ហាសតិអារម្មណ៍ ជម្ងឺអភិវឌ្ឍភាសា និងក្មេងដែលមានសភាព មិនប្រក្រតីផ្សេងៗ ជាច្រើនទៀត ៕