អាមេរិក​ចេញ​ប្រតិបត្តិការ​សម្លាប់​មេ​ពេជ្ឈឃាត​អារក​ចំណាប់​ខ្មាំង ​របស់​ក្រុម​ជីហាដ​អ៊ីស្លាម

តាម​ការឲ្យ​ដំណឹង ​ក្រុម​កងទ័ព​អាកាស​អាមេរិក ​បាន​ធ្វើ​ប្រតិបត្តិការ​ពិសេស​មួយ ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១២​ វិច្ឆិកា ​ ដោយ​បាន​បាញ់​គ្រាប់​សំដៅ​សម្លាប់ ​មេ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ម្នាក់ ​ដែល​ត្រូវ​គេ​ជឿ​ថា​ជា​ជនជាតិ​អង់គ្លេស ​និង​ជា​មេ​ពេជ្ឈឃាត ​ ដែល​ចេញ​មុខ​អារក​ចំណាប់​ខ្មាំង​បរទេស ​ជា​ច្រើន​នាក់​កន្លង​មក។ ​ទោះ​បី​ជា​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់ការ ​ ថា​ជន​នោះ​ ត្រូវ​ស្លាប់​ពិត​ប្រាកដ​នៅ​ឡើយ ​ រដ្ឋាភិបាល​អាមេរិក​ ​ក៏​ដូច​ជា​អង់គ្លេស ​បាន​សម្តែង​ការ​អបអរ​សាទរ ​ថា​នេះ​គឺ​ជា​ជោគជ័យ​ថ្មី ​ក្នុង​ការ​វាយ​កម្ទេច​ មេខ្លោង​របស់​ក្រុម​ជីហាដ ​ដែល​ជា​ក្រុម​សាហាវ​ព្រៃផ្សៃ​នៅ​ស៊ីរី។