ឧកញ៉ា​ពាក់​ផ្កាយ​៣​ម្នាក់​ផ្ទេរ​ក្របខ័ណ្ឌ​ពី​ទាហាន​ ទៅ​ជា​ប៉ូលិស​ និង​កាន់​តំណែង​ប៉ុស្តិ៍​លុយ​ដដែល​

​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ម្នាក់​ អត្តលេខ​០០៤៤៥៤​ គឺ​លោក​ឧត្តមសេនីយ៍ឯក​ ឈ​ន​ សា​រ៉ា​ណេ​ ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង​នោះ​ ជា​នាយ​រង​សេនាធិការ​ចម្រុះ​ និង​ជា​មេបញ្ជាការ​រង​បញ្ជាការដ្ឋាន​វិស្វកម្ម​ អគ្គ​បញ្ជាការដ្ឋាន​ ត្រូវ​បាន​ផ្ទេរ​ក្របខ័ណ្ឌ​ពី​នាយទាហាន​ ទៅ​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ​វិញ​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១០៩៤​ អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ បន្ទាប់​ពី​ទទួល​បានករ​ក្របខ័ណ្ឌ​ថ្មី​នៅ​ក្រសួងមហាផ្ទៃ​ហើយ​ នៅ​ថ្ងៃ​ដដែល​ លោក​ឧត្តមសេនីយ៍ឯក​ ឈ​ន​ សា​រ៉ា​ណេ​ មាន​អត្តលេខ​ថ្មី​៧៧៨៨៨​ និង​ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ព័ស្តុភារ​ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១០៩៥​ អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ ពោល​គឺ​លោក​ឧត្តមសេនីយ៍​ឧកញ៉ា​រូប​នេះ​បាន​កាន់​មុខ​តំណែង​នៅ​កន្លែង​លុយ​ដដែល​ ។​

​លោក​ ឈ​ន​ សា​រ៉ា​ណេ​ អាយុ​៤១​ឆ្នាំ​ ដែល​ជា​នាយទាហាន​ម្នាក់​ផង​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៥/៤៣៣​ ចុះ​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០០៥​ ហើយ​ប្រកប​មុខរបរ​ជា​អ្នកជំនួញ​យ៉ាង​សកម្ម​ ។​

​ដោយ​មាន​សំណុំរឿង​ប្តឹងផ្តល់​ជា​ច្រើន​នៅ​ស្ថាប័ន​តុលាការ​ និង​ធ្លាប់​មានការ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៣០០​គ្រួសារ​ នៅ​ខេត្តកណ្តាល​យ៉ាង​ល្បីល្បាញ​នោះ​ លោក​ឧត្តមសេនីយ៍​ឧកញ៉ា​ ឈ​ន​ សា​រ៉ា​ណេ​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ (​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៣/៧៦១​ ចុះ​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០១៣​ ៕​

ឧកញ៉ា​ពាក់​ផ្កាយ​៣​ម្នាក់​ផ្ទេរ​ក្របខ័ណ្ឌ​ពី​ទាហាន​ ទៅ​ជា​ប៉ូលិស​ និង​កាន់​តំណែង​ប៉ុស្តិ៍​លុយ​ដដែល​  ឧកញ៉ា​ពាក់​ផ្កាយ​៣​ម្នាក់​ផ្ទេរ​ក្របខ័ណ្ឌ​ពី​ទាហាន​ ទៅ​ជា​ប៉ូលិស​ និង​កាន់​តំណែង​ប៉ុស្តិ៍​លុយ​ដដែល​ឧកញ៉ា​ពាក់​ផ្កាយ​៣​ម្នាក់​ផ្ទេរ​ក្របខ័ណ្ឌ​ពី​ទាហាន​ ទៅ​ជា​ប៉ូលិស​ និង​កាន់​តំណែង​ប៉ុស្តិ៍​លុយ​ដដែល​